ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ តាមអនុក្រឹត្យ ២០/២០២១/NĐ-CP របស់រដ្ឋាភិបាលនឹងមានបន្ថែមមុខសញ្ញាតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ត្រូវបានផ្តល់ជូនបណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។
វេជ្ជបណ្ឌិតឃុំអាងនិញ ស្រុកមីទូ ខេត្តសុកត្រាំង ពិនិត្យជំងឺជូនប្រជាជន។ រូប៖លីធាន
ឆ្លងតាមរយៈនោះ មុខសញ្ញាដែលទទួលប្រាក់សោធនសង្គម ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំត្រូវបានទទួលធានារ៉ាប់រងសុខភិបាល យោងតាមអនុក្រឹត្យ ២០/២០២១/NĐ-CP មានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ ត្រូវបានបំពេញថ្មីរួមមា៖
១.មនុស្សវ័យចំណាស់ចាប់ពីគ្រប់អាយុ ៧៥ ដល់ ៨០ ឆ្នាំស្ថិតក្នុងគ្រួសារក្រីក្រ កៀកបន្ទាត់ក្រ មិនស្ថិតក្នុងករណីដែលគ្មានអ្នកមានកាតព្វកិច្ចនិងសិទ្ធិ ចិញ្ចឹមបីបាចឬ ក៏មានដែរប៉ុន្តែអ្នកនេះកំពុងទទួលប្រាក់សោធនសង្គមរៀងរាល់ខែ; កំពុងរស់នៅតាមភូមិតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំលំបាកខ្លាំង។
២.កុមារស្ថិតក្រោមអាយុ ៣ ឆ្នាំ ជាគ្រួសារក្រីក្រ កៀកបន្ទាត់ក្រកំពុងរស់នៅតាមឃុំ ភូមិតំបន់ជនជាតិភាគតិច និងតំបន់ភ្នំលំបាកខ្លាំង ប៉ុន្តែមិនស្ថិតក្នុងករណីគឺ៖ កុមារអាយុក្រោម ១៦ ឆ្នាំ គ្មានអ្នកចិញ្ចឹមបីបាចដែលបោះបង់ចោលមិនទាន់មានអ្នកទទួលធ្វើជាកូនចិញ្ចឹម; កំព្រាទាំងឪពុកនិងម្តាយ ឬក៏កំព្រាឪពុកម្តាយត្រូវបានប្រកាសបាត់ដំណឹង។ល។; កុមារឆ្លងជំងឺ HIV/AIDS ស្ថិតក្នុងគ្រួសារក្រីក្រ; ជនពិការ ឬជនពិការកម្រិតធ្ងន់។
៣. អ្នកឆ្លងជំងឺ HIV/AIDS ស្ថិតក្នុងគ្រួសារក្រីក្រគ្មានប្រាក់ចំណូលលំនឹងរៀងរាល់ខែ (ប្រាក់បៀវត្ស ប្រាក់បំណាច់ ប្រាក់ខែចូលនិវត្តន៍ ប្រាក់សោធនធានារ៉ាប់រងសង្គម ឬប្រាក់សោធនសង្គមរាល់ខែ)។
ប្រសិនបើមុខសញ្ញាទាំងឡាយដែលគាំពារសង្គម ផ្តល់ជូនបណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ ប៉ុន្តែស្ថិតក្នុងក្របខណ្ឌដែលត្រូវបានទទួលច្រើនប្រភេទបណ្ណនោះ នឹងត្រូវបានទទួលតែបណ្ណធានារ៉ាប់រងសុខាភិបាលមួយណាដែលមានផលប្រយោជន៍ខ្ពស់បំផុត៕
យោង៖ baodantoc.vn ប្រែ៖ លីសៀ