អស់រយៈពេលជាង ៣០ ឆ្នាំបួសរៀន ព្រះតេជព្រះគុណ ថាច់សុខា ព្រះចៅអធិការវត្តចុងផ្នោរ ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងយកអស់ពីព្រះទ័យ ដើម្បីការងារសាសនានិងសង្គម រួមជាមួយមាមីងពុទ្ធបរិស័ទកសាងវត្តអារាមកាន់តែសមរម្យ និងរួមចំណែកកសាងជនបទថ្មី។
![សកម្មរួមកម្លាំងជាមួយភូមិភាគ](https://baocantho.com.vn/image/fckeditor/upload/2021/20210629/images/khmer/42.jpg)
ព្រះតេជព្រះគុណ ថាច់សុខា កំពុងពិភាក្សាយោបល់ជាមួយគណៈកម្មការវត្ត។
ឆ្នាំ ១៩៩១ ព្រះតេជព្រះគុណ ថាច់សុខា បានសុំឪពុកម្តាយចូលវត្តចុងផ្នោរសាងផ្នួសបួសរៀន។ ក្នុងរយៈពេលបួសរៀន ព្រះតេជព្រះគុណ ថាច់សុខា ឧស្សាហ៍ព្យាយាមសិក្សាធម៌អាថ៌វិន័យ និងអក្សរសាស្រ្ត រួមជាមួយព្រះសង្ឃ គណៈកម្មការវត្តគិតគូរកសាងវត្តអារាម ចលនាមាមីងអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ឆ្នាំ ២០០០ ព្រះតេជគុណ ថាច់សុខា បានគណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទទំនុកចិត្តតែងតាំងធ្វើជាព្រះចៅអធិការវត្តរហូតដល់សព្វថ្ងៃ។
![សកម្មរួមកម្លាំងជាមួយភូមិភាគ](https://baocantho.com.vn/image/fckeditor/upload/2021/20210629/images/khmer/41.jpg)
ថ្នាក់ដឹកនាំឃុំធ្វឹងហ្វា មកសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុព្រះតេជព្រះគុណ ថាច់សុខា នាឱកាសបុណ្យវិសាខបូជា។
ពេលទទួលភារៈជាព្រះចៅអធិការ ព្រះតេជគុណ ថាច់សុខា បានកសាងឧបដ្ឋានសាលា ខ្លោងទ្វារ ជួសជុលព្រះវិហារ និងរបងវត្ត។ល។ រៀងរាល់ឆ្នាំ ព្រះអង្គថែមទាំងចលនាមាមីងពុទ្ធបរិស័ទនិងសប្បុរសជនបានអង្ករជាង ៣ តោន ដើម្បីជួយអ្នកក្រ។ ជាពិសេសព្រះអង្គតែងយកអស់ពីព្រះទ័យចូលរួមការងារសប្បុរសធម៌ នៅភូមិភាគដូច៖ រួមវិភាគទានមូលនិធិដើម្បីអ្នកក្រ គាំទ្រជនរួមជាតិរងគ្រោះទឹកជំនន់ ព្រះអង្គតែងនិមន្តទៅដល់ផ្ទះលើកទឹកចិត្ត ជួយគ្រួសារក្រីក្រដើម្បីមាមីងឆ្លងកាត់ការលំបាកលំនឹងជីវភាព។ សំដៅរួមចំណែកជាមួយភូមិភាគកសាងជនបទថ្មី ឆ្នាំ ២០១៩ ព្រះអង្គរៃអង្គាសពុទ្ធបរិស័ទនិងសប្បុរសជនបំពាក់អំពូលភ្លើងតាមផ្លូវ គិតជាតម្លៃទឹកប្រាក់សរុបជាង ២៨០ លានដុង ក្នុងនោះ ព្រះអង្គចំណាយទឹកប្រាក់ផ្ទាល់ជាង ៤០ លានដុង។ ព្រះតេជព្រះគុណ ថាច់សុខា មានថេរដីកា៖ “រយៈពេលកន្លង គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ តែងគិតគូរដល់ជនរួមខ្មែរបានល្អប្រសើរ។ ដូច្នេះ មាមីងខ្មែរមានលំនៅឋាន កូនចៅបានទៅរៀនសូត្រ។ល។ រយៈពេលខាងមុខ អាត្មាភាពបន្តការរួមចំណែកជាមួយភូមិភាគកសាងភូមិវប្បធម៌ជនបទថ្មី”។
លោកត្រាងថាញយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា ឱ្យដឹង៖ “ព្រះតេជព្រះគុណ ថាច់សុខា ព្រះអង្គបានរួមចំណែកជាមួយភូមិភាគ ចលនាមាមីងពុទ្ធបរិស័ទរស់នៅអនុវត្តល្អតាមច្បាប់ គិតគូរធ្វើការងាររកស៊ីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ព្រះតេជព្រះគុណ នៅទាំងយកចិត្តទុកដាក់ដល់ការរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ ជាក់ស្ដែងក្នុងរដូវវិស្សមកាលរៀងរាល់ឆ្នាំ ព្រះអង្គតែងចលនាកូនចៅជនជាតិខ្មែរទៅវត្តរៀនអក្សរខ្មែរ ម្ល៉ោះហើយមាមីងខ្មែរអ្នកណាក៏គោរពរាប់អានព្រះអង្គ”៕
សឺនម៉ាល័យ-លីសៀ