(កឹងធើ) ព្រឹកថ្ងៃទី ១៥ ខែមិថុនា សមមិត្ត ឡេក្វាងម៉ាញ់ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ អញ្ជើញមកធ្វើការជាមួយនឹងថ្នាក់ដឹកនាំនិងកម្មាភិបាលស្នូលកាសែតកឹងធើ។
សមមិត្តឡេក្វាងម៉ាញ់ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ។
ក្នុងរយៈកាល ៦ ខែដើមឆ្នាំ ២០២១ កាសែតកឹងធើបានធ្វើការផ្ដល់ព័ត៌មាន ផ្សព្វផ្សាយពីទិវាបុណ្យខួបអនុស្សាវរីយ៍ប្រវត្តិសាស្រ្តរបស់ប្រទេសជាតិនិងភូមិភាគ ជំរុញការឃោសនា ផ្សព្វផ្សាយ រៀបចំអនុវត្តបទបញ្ជា សេចក្តីសម្រេច បទប្បញ្ញត្តិរបស់បក្សនិងរដ្ឋ និងព្រឹត្តិការណ៍សំខាន់ៗរបស់ភូមិភាគ ប្រទេសជាតិ។ កាសែតកឹងធើ ផ្តោតការយកចិត្តទុកដាក់ ផ្សព្វផ្សាយអនុវត្ត “គោលដៅពីរ” គឺស្តារឡើងវិញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង និងប្ដេជ្ញាបង្ការ ប្រយុទ្ធប្រឆាំងជំងឺ COVID-១៩ ធ្វើការផ្សព្វផ្សាយឧបត្ថម្ភដោះស្រាយបញ្ហាប្រឈមជួយប្រជាជននិងអាជីវកម្ម ដើម្បីជំរុញការផលិត និងធ្វើអាជីវកម្ម ផ្សព្វផ្សាយជំរុញល្បឿនអនុវត្តសំណង់និងគម្រោងសំខាន់ៗ ផ្សព្វផ្សាយទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព និងសកម្មភាពជួយគាំទ្រលក់កសិផលឱ្យប្រជាជន ។ល។ ក្នុងរយៈកាល ៦ ខែដើមឆ្នាំ ២០២១ កាសែតកឹងធើ បានចេញផ្សាយកាសែតកឹងធើភាសាវៀតជាង ៥៦៦.០០០ ច្បាប់ ចេញផ្សាយកាសែតកឹងធើភាសាខ្មែរ ៩៦.០០០ ច្បាប់ មធ្យមភាគជារៀងរាល់ថ្ងៃមានអ្នកចូលកាន់គេហទំព័រកាសែតកឹងធើអេឡិកត្រូនិចជាង ១០.០០០ លើកនាក់ និងជិត ៣០.០០០ លើកទស្សនា។ល។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ សមមិត្ត ឡេក្វាងម៉ាញ់ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តភារកិច្ចរបស់កាសែតកឹងធើ ក្នុងរយៈកាល ៦ ខែដើម ឆ្នាំ ២០២១។ សមមិត្ត ក៏បានរំលឹក៖ កាសែតកឹងធើ គប្បីបន្តការរក្សាខ្ជាប់តួនាទីជាបណ្ដាញព័ត៌មានផ្លូវការ បន្តកែលម្អខ្លឹមសារ រូបភាព ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន ធានាលក្ខណៈតម្រង់ទិស ទាក់ទាញសាធារណជន កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រមជាមួយនោះ បង្កើនព័ត៌មាន ផ្សព្វផ្សាយគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ កម្មវិធី គម្រោងកសាង និងអភិវឌ្ឍន៍ក្រុង បង្កនូវការឯកភាពក្នុងកម្មាភិបាល បក្ខជននិងមជ្ឈដ្ឋានប្រជាជនគាំទ្រអនុវត្ត។ ទន្ទឹមនឹងនោះ កាសែតកឹងធើ គប្បីផ្តោតការយកចិត្តទុកដាក់ដល់ការងារនយោបាយ សតិអារម្មណ៍ ដើម្បីកម្មាភិបាល គណៈរៀបរៀង អ្នកយកព័ត៌មាន បុគ្គលិកកាសែតកឹងធើ រក្សាខ្ជាប់គុណសម្បត្តិនយោបាយ សីលធម៌ ផ្នត់រស់នៅ ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តល្អភារកិច្ចដែលប្រគល់ឱ្យ។
ស្របឱកាសខួបអនុស្សាវរីយ៍ ៩៦ ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥ - ២១/៦/២០២១) ជំនួសមុខឱ្យគណៈប្រចាំការ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង សមមិត្ត ឡេក្វាងម៉ាញ់ ជូនកម្រងផ្កាអបអរសាទរដល់ថ្នាក់ដឹកនាំកម្មាភិបាល គណៈរៀបរៀង អ្នកយកព័ត៌មាន បុគ្គលិកកាសែតកឹងធើ៕
អាញយ៉ុង-មុនី