បងថាច់ចំប៉ា អនុលេខាសាខាបក្ស ប្រធានភូមិចុងផ្នោរ ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ បងតែងអស់ពីចិត្ត ដើម្បីសម្រេចភារកិច្ចរបស់ខ្លួននឹងប្រជាជន។
បងថាច់ចំប៉ា ។
ដោយការអស់ពីចិត្តនឹងការងារ បងថាច់ចំប៉ា បានរួមចំណែកជួយឱ្យភូមិចុងផ្នោរមានភាពផ្លាស់ថ្មី និងមានគ្រួសារក្រីក្រជាច្រើនបានទទួលផលពីគោលនយោបាយអាទិភាពរបស់រដ្ឋទាន់ពេល ខិតខំឈានឡើងដើម្បីជីវភាពបានធូរធារ។ តាមប្រសាសន៍ បងថាច់ចំប៉ា លទ្ធផលនេះ គឺអាស្រ័យសាខាបក្សភូមិសហការស្អិតល្មួតជាមួយអង្គការមហាជនកសាងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិចុងផ្នោរ។ បងបានសហការជាមួយក្រុមប្រឹក្សាប្រជាជនឃុំ ណែនាំបទពិសោធន៍ជូនមាមីងផ្លាស់ប្តូរពូជដំណាំ ឱ្យសមស្រមតាមប្រភេទដី និងតំបន់នីមួយៗ។ ជំរុញទឹកចិត្តមាមីងខ្នះខ្នែងចូលរួមវគ្គហ្វឹកហ្វឺន សិក្ខាសាលា ដោះដូរបទពិសោធន៍និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ដើម្បីបង្កើនទិន្នផលនិងគុណភាព។
បងថាច់ចំប៉ា (ខាងឆ្វេង) កំពុងប្តូរយោបល់ជាមួយអ្នកមានប្រជាប្រិយភូមិចុងផ្នោរ ។
បងថាច់ចំប៉ា ឱ្យដឹង៖ “ភូមិចុងផ្នោរមានគ្រួសារជនរួមជាតិខ្មែរក្រីក្រ ២៤៦ គ្រួសារ របរសំខាន់គឺផ្អែកលើរបរកសិកម្ម ដូច្នេះចាំបាច់ត្រូវមានផ្លូវថ្នល់សម្រាប់ដឹកជញ្ជូនកសិផល សម្ភារៈកសិកម្មនិងមានប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាប្រភពទឹកផ្គត់ផ្គង់ការផលិត។ ដូច្នេះហើយ បងក៏ធ្វើសេនាធិការជូនថ្នាក់លើ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងជួយមាមីងផ្លាស់ប្តូរពូជ ដំណាំ លើកកម្ពស់តម្លៃផលិតកសិកម្ម។ ទន្ទឹមនោះ មាមីងក្នុងភូមិសន្សឹមៗបានចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ក្នុងភូមិមានគ្រួសារក្រីក្រចំនួន ១២ ភាគច្រើនគ្មានដីផលិតកម្ម និងខ្វះទុន។ លេខាសាខាបក្សភូមិ បានចាត់បក្ខជនម្នាក់ៗ ទទួលបន្ទុកណែនាំគ្រួសារក្រីក្រមួយចំនួន ដោយជួយណែនាំពួកគាត់ពីរបៀបធ្វើការរកសុីសម្រេចប្រសិទ្ធភាពនិងលំនឹងជីវភាព”។
ដើម្បីធ្វើជាគំរូ បងថាច់ចំប៉ា តែងខ្នះខ្នែងបង្កបង្កើនផលដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ។ មុននេះ គ្រួសារបងមានដីស្រែតែ ៦ កុង ។ អាស្រ័យការខិតខំពលកម្ម ចិញ្ចឹមសត្វនិងប្រិតសំចៃ បងទិញបានដីស្រែ ២០ កុងបន្ថែម និងសង់បានផ្ទះរឹងមាំ។ លោកត្រាងថាញ់យុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ មានប្រសាសន៍៖ “បងថាច់ចំប៉ា បានប្រជាជនទំនុកចិត្តខ្ពស់។ ការបោះឆ្នោតកន្លងហើយ គាត់ជាប់ឆ្នោតជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំ។ គ្រួសារបង តែងឈានមុខក្នុងការចលនាពលកម្មផលិត។ រួមចំណែកធ្វើឱ្យជីវភាពមាមីងខ្មែរនៅភូមិចុងផ្នោរ កាន់តែសម្បូរសប្បាយ សាមគ្គី រួមជាមួយនឹងភូមិភាគកសាងជនបទថ្មី”៕
សើុងម៉ាល័យ- ត្រឹងហ្គោន