ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/06/2021 - 08:32

ទង្វើ​និង​ទម្រង់​ល្អ​ៗ​ ផ្តើម​ពី​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​

គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្តោះ​អា​សន្ន​ ៥ ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ ០៥-CT/TW ចុះ​ថ្ងៃ​ទី ១៥/៥/២០១៦ របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​ (ហៅ​កាត់​ថា​ បទ​បញ្ជា​លេខ​ ០៥)។​

បុគ្គ​ល ២ រូប​ ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​។​

រយៈ​ពេល​៥ឆ្នាំ​កន្លង​ ការ​រៀប​ចំ​បញ្ជ្រាប​រៀន​សូត្រ​ ប្រ​ជុំ​ជីវ​ភាព​បក្ស​ ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​បទ​បញ្ជា​លេខ​ ០៥ ជា​បធាន​បទ​មួយ​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​ដឹក​នាំ ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់ អនុវត្ត​ព្រម​ៗ​គ្នា​ ទូលំ​ទូលាយ​ដោយ​រូប​ភាព​ជាច្រើន​ សម្បូរ​បែប​ជាក់​ស្តែង​ដល់​គ្រប់​ស្ថាប័ន​ កម្មា​ភិបាល​ បក្ខ​ជន​ សម្ព័ន្ធ​យុវជន​ សមា​ជិក​ និង​មជ្ឈដ្ឋាន​ប្រ​ជា​ជន​។​ ឆ្លង​តាម​រយៈ​នោះ​ លើ​ភូមិ​សាស្រ្ត​ខេត្ត​បាន​លេច​ឡើង​ ៤.៨៤៩ សមូហ​ភាព​និង​បុគ្គល​គំ​រូ​ឆ្នើម​ មនុស្ស​ល្អ​-ការ​ងារ​ល្អ​ ទម្រង់​ល្អ​ របៀប​ធ្វើ​ថ្មី​ៗ​លើ​គ្រប់​វិស័យ​សេដ្ឋ​កិច្ច​សង្គម​ វប្បធម៌​ អប់​រំ សុខា​ភិបាល​ សាសនា​ជន​ជាតិ​ នយោ​បាយ​ និង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​។​ល។​ ត្រូវ​បាន​គណៈ​ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​។​ ទម្រង់​សំ​ខាន់​ៗ​ជា​ច្រើន​ មាន​ភាព​ទម្លុះ​ទម្លាយ​ដូច​៖ “លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ធ្វើ​សេនា​ធិការ​ ជំ​នួយ​ការ​ដល់​គណៈ​កម្មា​ធិការ​បក្ស​” “លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ភារ​កិច្ច​កសាង​គុណ​ភាព​កម្មា​ភិបាល​ បក្ខ​ជន​មាន​គោល​ជំ​ហរ​នយោ​បាយ​ សតិ​អា​រម្មណ៍​រឹង​មាំ” រៀប​ចំ​រៃ​អង្គាស​ក្នុង​កម្លាំង​ប្រ​ដាប់​អា​វុធ​ កសាង​ “ផ្ទះ​មិត្ត​រួម​កង​” “ពង្រីក​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​-ធ្វើ​តាម​គំ​រូ​ សីល​ធម៌​អ៊ំ​ហូ ធ្វើ​សប្បុ​រស​ធម៌​ជា​ដើម​…”។​

ក្នុង​ឱកាស​នេះ​ មាន​បុគ្គ​ល ២ រូប​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ មាន​សមូហ​ភាព​ចំ​នួន​ ១៨ និង​បុគ្គ​ល ១៩ រូប​ បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​សីល​ធម៌​ ឥរិយា​បថ ហូជី​មិញ​៕

​                                                 លីធាន​-មុនី​

ចែករំលែកអត្ថបទ