ជំរុញការចលនារៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ រយៈពេលកន្លង សម្ព័ន្ធយុវជនវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ ជាសន្សឹមៗមានសកម្មភាពសម្បូរបែប កសាងទម្រង់ធ្វើតាមអ៊ំ បានទាក់ទាញសមាជិកសម្ព័ន្ធយុវជនចូលរួមយ៉ាងច្រើន។
ម៉ោងហាត់ប្រាណរបស់សិស្សវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ។
អ្នកគ្រូ ថាច់ធីសារ៉ាវី នាយិកាវទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ ឱ្យដឹង៖ “ដោយការងារជាក់ស្តែង ឃើញថាសមាជិកសម្ព័ន្ធយុវជននៃវិទ្យាល័យជនជាតិអន្តេវាសិកត្រាវិញ តែងមានភាពស្វាហាប់ប្រឡងប្រណាំងសម្រេចបានស្នាដៃល្អក្នុងការបង្រៀននិងរៀន និងអនុវត្តល្អការចលនា “រៀនសូត្រនិងធ្វើតាមឧត្តមគិត សីលធម៌ ឥរិយាបថហូជីមិញ”។ ម្យ៉ាងទៀតសម្ព័ន្ធយុវជនសាលាបានគួបផ្សំនឹងមេរៀន រឿងរ៉ាវអំពីអ៊ំឆ្លងតាមរយៈការសមាជគោរពទង់ថ្ងៃដើមសប្តាហ៍ ឬសមាជក្នុងថ្នាក់ គឺមិនត្រឹមតែគ្រូបង្រៀនជាគំរូអនុវត្តប៉ុណ្ណោះទេ សូម្បីសិស្សសាលាក៏រៀនសូត្រនិងធ្វើតាមអ៊ំផងដែរ"។
រៀនតាមអ៊ំ ប្អូនៗថែទាំផ្កាលម្អក្នុងបរិវេណសាលា។
សម្ព័ន្ធយុវជននៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ បច្ចុប្បន្នមានសាខាចំនួន ១៣ ដោយមានសមាជិក ៤១៥ នាក់។ អនុវត្តល្អនូវអ្វីដែលអ៊ំបានបង្រៀន និងលើកកម្ពស់ស្មារតី សាមគ្គី សម្ព័ន្ធយុវជនសាលាបានរៀបចំសកម្មភាពមនុស្សធម៌ជាច្រើន និងធ្វើការងារមានអត្ថន័យ ដូច៖ បង់បំពង់កូនជ្រូកដីដើម្បីជួយមិត្តរៀនសូត្រ ឧបត្ថម្ភសមាជិកសម្ព័ន្ធយុវជន ក្រលំបាកជាង ២០ លើកនាក់ និងជួយមិត្តឆ្លងកាត់ការលំបាកជាមួយទឹកប្រាក់ជិត ១០ លានដុង/ឆ្នាំសិក្សា។ ចលនារៃអង្គាសឧបត្ថម្ភជនរួមជាតិរងគ្រោះទឹកជំនន់ ដោយចំនួនទឹកប្រាក់ជិត ៥ លានដុង ដាំនិងថែទាំដើមឈើក្នុងបរិវេណសាលារៀន ដាំបន្លែសុវត្ថិភាពទ្រទ្រង់ការហូបចុក។ល។
អ្នកគ្រូវ៉ត្រឹងបាវធឺ អនុលេខាសម្ព័ន្ធយុវជននៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ ឱ្យដឹង៖ “ទន្ទឹមនឹងទម្រង់ប្រកបដោយអត្ថន័យ មនុស្សធម៌យ៉ាងជ្រាលជ្រៅនោះ សម្ព័ន្ធយុវជន សាលាថែមទាំងបានរៀបចំក្លឹបជាច្រើន ដោយរៀនបណ្តើរលេងបណ្តើរសម្រាប់សមាជិកសម្ព័ន្ធយុវជន មានដូច៖ ក្លឹបភាសាអង់គ្លេស ក្លឹបផ្សព្វផ្សាយពីរឿងរ៉ាវរបស់អ៊ំ។ល។ សម្ព័ន្ធយុវជនសាលារៀបចំដោយគួបផ្សំពីរឿងរ៉ាវរបស់អ៊ំ និងភ្ជាប់ជាមួយភាពជាក់ស្តែងតាមបធានបទដែលផ្សព្វផ្សាយក្នុងខែ ដូច៖ បង្ការប្រឆាំងបាបគ្រោះសង្គម ផលប៉ះពាល់ពីផ្សែងបារី សុជីវធម៌ក្នុងថ្នាក់រៀន"។ ប្អូនគឹមង៉ុកធ្វី សមាជិកសាខាសម្ព័ន្ធយុវជនថ្នាក់ទី ១១A ឱ្យដឹង៖ “ដោយបានស្តាប់រឿងរ៉ាវអំពីអ៊ំ ប្អូនចេះប្រិតសំចៃ សុភាពរាបសា ស្រឡាញ់រាប់អាន អ្នករាល់គ្នា ហើយរស់នៅមានទំនួលខុសត្រូវចំពោះគ្រួសារផង”៕
សឺនម៉ាល័យ-លីសៀ