10/05/2021 - 15:45

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បូក​សរុប​បណ្ដោះ​អា​សន្ន​ បទ​បញ្ជា​លេខ​ ០៥ របស់​ការិ​យាល័យ​នយោ​បាយ​

បញ្ជា​ការ​ដ្ឋាន​ គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ទើប​បើក​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ ៥ ឆ្នាំ​ អនុវត្ត​បទ​បញ្ជា​លេខ​ ០៥-CT/TW ចុះ​ថ្ងៃ​ ១៥ ខែ​ឧសភា​ ឆ្នាំ​ ២០១៦ របស់​ការិ​យាល័យ​នយោ​បាយ​ស្តីពី​ការ​លើក​កម្ពស់​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​។​

វរសេនី​យ៍ឯក​ ត្រិញ​គីម​ខឹម​ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ជូន​លិខិត​សរ​សើរ​ដល់​បុគ្គល​ឆ្នើម​ដែល​អនុវត្ត​ល្អ​បទ​បញ្ជា​លេខ​ ០៥ ។​

អនុវត្ត​បទ​បញ្ជា​លេខ​ ០៥ របស់​ការិ​យាល័យ​នយោ​បាយ​ គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​បាន​ចង្អុល​ការ​ និង​ណែ​នាំ​របស់​ស្ថា​ប័ន​នយោ​បាយ​ គណៈ​កម្មា​ធិការ​បក្ស​ អង្គ​ការ​ចាត់​តាំង​បក្ស​មូល​ដ្ឋាន​ ស្ថាប័ន​ អង្គ​ភាព​ ផ្សព្វ​ផ្សាយ​ ជ្រួតជ្រាប​ស៊ី​ជម្រៅ​នូវ​ខ្លឹម​សារ​ជា​មូល​ដ្ឋាន​ សម​ស្រប​ទៅ​នឹង​អង្គ​ភាព​។​ តាម​នោះ​ កន្លង​មួយ​ឆ្នាំ​ៗ​គុណ​ភាព​នៃ​ចលនា​ប្រ​ឡង​ប្រ​ណាំង​កាន់​តែ​ស៊ី​ជម្រៅ​ ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ បាន​លេច​ឡើង​នូវ​របៀប​ធ្វើ​ថ្មី​ ចលនា​ថ្មី​ មាន​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​ និង​មាន​ការ​រីក​ដុះ​ដាល​យ៉ាង​ខ្លាំង​ក្លា​។​ តួយ៉ាង​ ដូច​កម្ម​វិធី​ “ ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សាលា​រៀន​” “ ចិញ្ចឹម​កូន​ធម៌​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​” “ ខាប​អង្ករ​មនោ​សញ្ចេត​នា​” “ ជូន​គោ​មេ​ដល់​អ្នក​ក្រ​នៅ​ព្រំ​ដែន​” “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​ “ពេទ្យ​កង​ទ័ព​ - ប្រ​ជា​ជន​” “ចូរ​សម្អាត​សមុទ្រ​”  “និ​ទា​ឃរ​ដូវ​ព្រំ​ដែន​កក់​ក្ដៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​” ។​ល។​

ក្នុង​ឱកាស​នេះ​ គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​ជូន​លិខិត​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ៣ និង​បុគ្គ​លឆ្នើម​ ១៤ រូប​ដែល​អនុវត្ត​ល្អ​បទ​បញ្ជា​លេខ​ ០៥ ៕​

      ដំ​ណឹង​និង​រូប​៖ យ៉ី​អាញ-ប្រែ៖ សុ​ផន

ចែករំលែកអត្ថបទ