ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/05/2021 - 15:45

ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ ធ្វើ​ការ​ជា​មួយ​គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ជន​ជាតិ​

នៅ​អា​គារ​រដ្ឋ​សភា​ សមាជិក​ការិ​យា​ល័យ​នយោ​បាយ​ ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ ទើប​មាន​កិច្ច​ប្រ​ជុំ​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុមប្រឹក្សា​ជន​ជាតិ​ ។​

សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។​

ចាប់​តាំង​ពី​ដើម​អា​ណត្តិ​នៃ​រដ្ឋ​សភា​នីតិ​កាល​ទី ១៤ រហូត​មក​ទល់​ពេល​នេះ​ ក្រុម​ប្រឹក្សា​ជន​ជាតិ​បាន​បង្ហើយ​ការ​ងារ​ជា​ច្រើន​ ។​ ក្នុង​វិស័យ​នីតិ​ប្បញ្ញត្តិ​ ក្រុម​ប្រឹក្សា​ជន​ជាតិ​ បាន​ចូល​រួម​ពិនិត្យ​មើល​និង​ផ្តល់​យោ​បល់​លើ​គ្រោង​ច្បាប់​ចំ​នួន​ ៦០ ។​ ក្នុង​សកម្ម​ភាព​ ឃ្លាំ​មើល​ ស្ទង់​មតិ​និង​ដំ​ណោះ​ស្រាយ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើប​ធាន​បទ​ចំ​នួន​ ៦ ស្ទង់​មតិ​ចំ​នួន​ ៤ លើក​ ។​

តាំង​ជា​អធិ​បតី​ ជួយ​គណៈ​កម្មា​ធិការ​អចិ​ន្ត្រៃយ៍​រដ្ឋ​សភា​ ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​លើ​បធាន​បទ​ ១ ។​ ជ្រើស​រើស​នូវ​បញ្ហា​សំ​ខាន់​ៗ​ លេច​ធ្លោ​និង​បន្ទាន់​ ដើម្បី​រៀប​ចំ​កិច្ច​ប្រ​ជុំ​ដំ​ណោះ​ស្រាយ​ពី​រលើក​ ។​ ផ្អែក​លើ​លទ្ធ​ផល​នៃ​សកម្ម​ភាព​ទាំង​នេះ​ ក្រុម​ប្រឹក្សា​ជន​ជាតិ​បាន​មាន​សំ​ណើ​ចំ​នួន​ ១១២ ដល់​ស្ថា​ប័ន​សមត្ថ​កិច្ច​នា​នា​។​ មាន​សំ​ណើ​ជា​ច្រើន​ត្រូវ​បាន​រដ្ឋ​សភា​ដាក់​បញ្ចូល​ក្នុង​សេច​ក្តី​សម្រេច​ ត្រូវ​បាន​រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្រ្តី​ ក្រ​សួង​ ផ្នែក​ពិនិត្យ​ទទួល​យក​ ។​ មាន​ចំ​ណុច​សំ​ខាន់​ពិសេស​មួយ​នៅ​ក្នុង​អា​ណត្តិ​នេះ​គឺ ផ្តើម​ពី​សំ​ណើ​របស់​ក្រុម​ប្រឹក្សា​ជន​ជាតិ​ រដ្ឋ​សភា​បាន​ចេញ​សេច​ក្តី​សម្រេច​លេខ​ ៧៤/២០១៨/QH១៤ ចុះ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨ ប្រ​គល់​ឱ្យ​រដ្ឋា​ភិបាល​ កសាង​គម្រោង​មេវិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ និង​តំ​បន់​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​។​ ក្រោយ​មក​ នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩ គម្រោង​មេ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០ ត្រូវ​បាន​ដាក់​ជូន​រដ្ឋ​សភា​ អនុម័ត​លើ​សេច​ក្តី​សម្រេច​លេខ​ ៨៨/២០១៩/QH១៤ ។​ ក្រោយ​មក​ទៀត​ នៅ​ថ្ងៃ​ទី ១៩ ខែ​មិថុនា​ ឆ្នាំ​ ២០២០ រដ្ឋ​សភា​បាន​អនុម័ត​សេច​ក្តី​សម្រេច​លេខ​ ១២០/២០២០/QH១៤ អនុម័ត​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០ ។​

ទិដ្ឋ​ភាព​ទាំង​មូល​នៃ​កិច្ច​ប្រ​ជុំ​រវាង​ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ ជា​មួយ​នឹង​គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ។​

មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ​ ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ក្នុង​អា​ណត្តិ​នៃ​នីតិ​កាល​ទី ១៤ ។​ លោក​បាន​អះ​អាង​ ៖ ភាព​ជោគ​ជ័យ​ទាំង​ស្រុង​នៃ​រដ្ឋ​សភា​នីតិ​កាល​ទី ១៤ គឺមាន​ការ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​របស់​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ជា​ពិ​សេស​រួម​ចំ​ណែ​ក​ក្នុង​ការ​ធ្វើ​សេនា​ធិការ​ តាំង​ជាអធិ​បតី​លើ​ការ​ពិនិត្យ​មើល​ ជួយ​រដ្ឋ​សភា​ចេញ​សេច​ក្តី​សម្រេច​ដាច់​ដោយ​ឡែក​ក្នុង​វិស័យ​ជន​ជាតិ​ចំ​នួន​ ២ ។​ ប្រ​ធាន​រដ្ឋ​សភា​បាន​សង្កត់​ធ្ងន់​ ”សេច​ក្តី​សម្រេច​ទាំង​ ២ នេះ​  គឺជា​សេច​ក្តី​សម្រេច​ប្រ​កប​ដោយ​លក្ខណៈ​ប្រ​វត្តិ​សាស្រ្ត​ ជាចំ​ណុច​ពិសេស​ ដោយ​ឡែក​របស់​រដ្ឋ​សភា​នីតិ​កាល​ទី ១៤” ។​ ភារ​កិច្ច​មួយ​ចំ​នួន​ដែល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រយៈ​ពេល​ខាង​មុខ​ ប្រ​ធាន​រដ្ឋ​សភា​ បាន​ស្នើ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ គប្បី​ពិនិត្យ​ឡើង​វិញ​នូវ​មុខ​ងារ​ភារ​កិច្ច​ លក្ខន្តិកៈ​ការ​ងារ​ កម្ម​វិធី​ការ​ងារ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​អស់​អា​ណត្តិ​នីតិ​កាល​ទី ១៤ ។​ ម្ចាស់​ការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ការ​កសាង​គ្រោង​ការ​ស្តីពី​ការ​ផ្លាស់​ថ្មី​ លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​នៃ​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ដើម្បី​បន្ត​ការ​រួម​ចំ​ណែក​ក្នុង​ការ​ផ្លាស់​ថ្មី​ លើក​កម្ពស់​ជាង​ទៀត​អំ​ពី​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​នៃ​សកម្ម​ភាព​រួម​របស់​រដ្ឋ​សភា​។​ ក្រុម​ប្រឹក្សា​ជន​ជាតិ​ក៏​ត្រូវ​ម្ចាស់​ការ​ត្រួត​ពិនិត្យ​ជា​ទូទៅ​ឡើង​វិញ​នូវ​ការ​អនុវត្ត​គោ​លនយោ​បាយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ នៅ​ក្នុង​ច្បាប់​នា​នា​ ឯក​សារ​ ក្រោម​ច្បាប់​ កម្ម​វិធី​ និង​គោ​លបំ​ណង​នៃ​គ្រោង​ការ​ ផ្តើម​ពី​នោះ​ដើម្បី​ស្នើ​សុំ​រដ្ឋា​ភិបាល​ ឬ​រដ្ឋ​សភា​ធ្វើ​វិសោ​ធន​កម្ម​សម្រេច​ល្អ​ជា​ស្ថា​ពរ​៕​

               យោង៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍ​ន៍

ចែករំលែកអត្ថបទ