ក្រសួងមហាផ្ទៃ ទើបចេញសារាចរលេខ ១៥៦៣/BNV- TGCP ផ្ញើជូនថ្នាក់ដឹកនាំអង្គការសាសនា ស្តីពីការចលនាអ្នកមុខអ្នកការសាសនា បព្វជិត និងសាសនិកជនសកម្មចូលរួមបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាល ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២១០២១- ២០២៦ ។
ជនរួមជាតិខ្មែរនៅហូវយ៉ាង កំពុងស្តាប់ការផ្សព្វផ្សាយអំពីការបោះឆ្នោត។ រូបថត៖ baodantoc.vn
សារាចរអាស្រ័យអនុរដ្ឋមន្រ្តី វ៉ូវចៀងថាំង បានចុះហត្ថលេខា ខ្លឹមសារចែងច្បាស់ការបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាល ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ចំពោះអ្នកបោះឆ្នោតទូទៅប្រទេស ក្នុងនោះមានអ្នកមុខអ្នកការសាសនា បព្វជិតនិងសាសនិកជន។ នេះគឺការប្រជុំជីវកិច្ចប្រជាធិបតេយ្យ ស៊ីជម្រៅក្នុងមជ្ឈដ្ឋានប្រជាជន ដើម្បីពិនិត្យពិច័យបោះឆ្នោត ជ្រើសបានអ្នកតំណាងឆ្នើមៗ មានវិជ្ជាសម្បត្តិ ចរិយាសម្បត្តិ សក្តិសមជាតំណាងដល់ប្រជាជននៅរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ការបោះឆ្នោតជោគជ័យរួមចំណែកយ៉ាងសកម្មក្នុងការកសាង ពង្រឹងនិងធ្វើឱ្យសុក្រឹតនីតិរដ្ឋសង្គមនិយម។ ការចូលរួមបោះឆ្នោតមិនត្រឹមតែជាសិទ្ធិ ថែមទាំងជាកាតព្វកិច្ច ភារកិច្ចដ៏ធំធេងរបស់ពលរដ្ឋវៀតណាមគ្រប់រូប ក្នុងនោះ មានអ្នកមុខអ្នកការសាសនា បព្វជិតនិងសាសនិកជន។ សិទ្ធិនិងភារកិច្ចនោះ មិនត្រឹមតែបានបង្ហាញឡើងក្នុងទិវាបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ក្នុងដំណាក់ការចូលរួម ឧទ្ទេសនាមអ្នកឈរឆ្នោត និងបោះឆ្នោត។
ដើម្បីរួមចំណែកញុាំងឱ្យការបោះឆ្នោតនៅពេលខាងមុខសម្រេចបានជោគជ័យនោះ ក្រសួងមហាផ្ទៃ(គណៈសាសនានៃរដ្ឋាភិបាល) សំណូមពរដល់ថ្នាក់ដឹកនាំអង្គការសាសនា គប្បីផ្តោតការយកចិត្តទុកដាក់ ផ្សព្វផ្សាយដល់អ្នកមុខអ្នកការសាសនា បព្វជិតនិងសាសនិកជន អំពីអត្ថន័យសារៈសំខាន់នៃការបោះឆ្នោត ឋានៈ តួនាទីរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនក្នុងក្បាលម៉ាស៊ីនរដ្ឋ។ អំពីសិទ្ធិកាតព្វកិច្ច ភារកិច្ចរបស់ពលរដ្ឋចំពោះប្រទេសជាតិ។ ទន្ទឹមនឹងនោះ បញ្ជាក់ច្បាស់ នេះជាកិច្ចការដ៏សំខាន់របស់ប្រជាជនគ្រប់រូប ជាកន្លែងដើម្បីអ្នកបោះឆ្នោត ក្នុងនោះ មានអ្នកមុខអ្នកការសាសនា បព្វជិត និងសាសនិកជន ពង្រីកនូវសិទ្ធិធ្វើម្ចាស់ ពិនិត្យពិច័យ បោះឆ្នោតជ្រើសបានអ្នកតំណាងឆ្នើមៗ សក្តិសមតំណាងឱ្យឆន្ទៈ គោលបំណងរបស់ប្រជាជនក្នុងស្ថាប័នកំពូលរបស់រដ្ឋនៅ មជ្ឈិមនិងភូមិភាគ។
“ក្រសួងមហាផ្ទៃ(គណៈសាសនានៃរដ្ឋាភិបាល) សំណូមពរដល់ថ្នាក់ដឹកនាំអង្គការសាសនាធ្វើការណែនាដល់អ្នកបោះឆ្នោតដែលជាអ្នកមុខអ្នកការសាសនា បព្វជិតនិងសាសនិកជន គប្បីទៅចូលរួមបោះឆ្នោត រួមចំណែកញុាំងឱ្យការបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាល១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ប្រព្រឹត្តទៅដោយជោគជ័យ ពិតជាទិវាបុណ្យរបស់ប្រជាជនទូទាំងប្រទេស” សារាចរបានចែងយ៉ាងច្បាស់៕
យោង៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម-មុនី