អស់រយៈពេលជិត ៣០ ឆ្នាំ កាន់តំណែងជាព្រះចៅអធិការវត្តដៃតាសួស ឃុំភូមិភូមី ស្រុកមីទូ ខេត្តសុកត្រាំង ព្រះតេជព្រះគុណត្រឹងសៀ តែងបានមាមីងពុទ្ធបរិស័ទគោរពជានិច្ច។ ដោយសារតែព្រះអង្គ តែងយកអស់ពីព្រះទ័យដើម្បីកសាងវត្តអារាម ការសិក្សារបស់ព្រះសង្ឃ និងចូលរួមចំណែកក្នុងការកសាងភូមិស្រុក។
ព្រះតេជព្រះគុណ ត្រឹងសៀ ឧស្សាហ៍ពិគ្រោះយោបល់ជាមួយគណៈកម្មការវត្តក្នុងការកសាងព្រះវិហារ។
លោកលីអែម ប្រធានគណៈកម្មការវត្តបានមានប្រសាសន៍ថា៖ “អាស្រ័យដោយបានព្រះតេជព្រះគុណត្រឹងសៀ ទើបវត្តដៃតាសួស បានកសាងយ៉ាងសមរម្យ សាលា សមណកុដិ រោងបាយ។ល។ ត្រូវបានសាងសង់ថ្មី។ រីឯព្រះវិហារកំពុងសាងសង់ បច្ចុប្បន្នសម្រេចប្រហែល ៧០% ហើយ។ មុនពេលសាងសង់អ្វីម្យ៉ាងក្នុងវត្ត ព្រះតេជព្រះគុណ តែងបើកប្រជុំពិភាក្សាជាមួយគណៈកម្មការវត្ត ហើយថវិកាសាងសង់ត្រូវបានប្រកាសជូនពុទ្ធបរិស័ទនៅរាល់ថ្ងៃសីល ។ ផ្តើមពីនោះ មាមីងពុទ្ធបរិស័ទកាន់តែជឿជាក់ និងមានសទ្ធាចូលរួមកសាងវត្តអារាមបានសមរម្យដូចសព្វថ្ងៃ។ ព្រះតេជព្រះគុណ ត្រឹងសៀ មានថេរដីកា៖ “តាមការគ្រោងទុក ព្រះវិហារកសាងសម្រេចរួចរាល់ អស់ថវិកាប្រហែល ៧ ពាន់លានដុង។ ថវិកាកសាង អាស្រ័យដោយមាមីងពុទ្ធបរិស័ទចូលរួមវិភាគទាន ព្រះវិហារ គ្រោងនឹងសម្ពោធឆ្លងនៅឆ្នាំ ២០២៤ ។ ប៉ុន្មានឆ្នាំជិតៗនេះ មាមីងពុទ្ធបរិស័ទតែងឧស្សាហ៍មកវត្តស្តាប់ធម៌ទេសនា ធ្វើសប្បុរសធម៌ចូលកុសលកសាងវត្តអារាមនិងជួយប្រជាជនក្រី ក្រ ... ” ។
ឆ្នាំ ២០១៧ ព្រះតេជព្រះគុណត្រឹងសៀ ធ្វើបុណ្យសម្ពោធឆ្លងសាលា កសាងអស់ថវិកាជាង ៣ ពាន់លានដុង អាស្រ័យមាមីងពុទ្ធបរិស័ទរួមវិភាគទានកសាង។
ព្រះតេជព្រះគុណត្រឹងសៀ ថែមទាំងយកព្រះទ័យទុកដាក់ក្នុងការបួសរៀនរបស់ព្រះសង្ឃ បង្កលក្ខណៈល្អបំផុតសម្រាប់ព្រះសង្ឃរៀនសូធ្យធម៌អាថ៍ វិន័យនិងសិក្សាអក្សរសាស្រ្ត។ នៅរដូវវិស្សមកាល ព្រះអង្គតែងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅខ្មែរនៅក្នុងភូមិស្រុក ។ ក្រៅពីនោះ ព្រះអង្គថែមទាំងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ឱ្យខិតខំធ្វើការរកស៊ី រស់នៅសាមគ្គី រួមជាមួយនឹងរដ្ឋអំណាចកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរ សប្បាយ ។ ជាពិសេស គឺព្រះអង្គបានរៃអង្គាសប្រជាជនចូលរួមវិភាគទានរាប់រយលានដុង ដើម្បីដំឡើងអំពូលភ្លើងផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ ដាក់កាំមេរ៉ាសុវត្ថិភាពតាមផ្លូវដាននៅភូមិទាំង ២ គឺភូមិតាបៀន និងសុកស្វាយ។ ព្រះអង្គបានចលនាក្រុមសប្បុរសធម៌ពីទីក្រុងហូជីមិញ មកជូនអំណោយដល់គ្រួសារក្រីក្រនៅភូមិភាគ។ មធ្យមមួយឆ្នាំ ក្រុមសប្បុរសធម៌មកវត្តផ្តល់ជូនអំណោយជាង ៤០០ ចំណែកដល់សិស្សជនជាតិខ្មែរក្រីក្រនៅលើភូមិសាស្រ្តឃុំ។ ផ្តើមពីទឹកព្រះទ័យរបស់ព្រះអង្គ មាមីងពុទ្ធបរិស័ទក្នុងចំណុះជើងវត្តរឹតតែគោរពព្រះអង្គថែមទៀត។
លោកត្រេវសៃ នៅភូមិតាបៀន ឱ្យដឹង៖ “រាល់ថ្ងៃសីល គ្រួសារខ្ញុំយកចង្ហាន់ទៅវត្ត ហើយស្តាប់ព្រះធម៌ទេសនា ព្រះតេជគុណត្រឹងសៀ តែងណែបង្ហាញ បង្រៀនដែលបំផុតដល់ពុទ្ធបរិស័ទ ផ្តើមពីនោះ ខ្ញុំបានយកទៅអប់រំដល់កូនចៅរបស់ខ្ញុំ ឱ្យឧស្សាហ៍ទៅវត្តធ្វើបុណ្យកុសល រួមវិភាគទានកសាងវត្តអារាម កសាងផ្លូវ ជួយអ្នកក្រីក្រ នៅក្នុងភូមិស្រុករបស់យើង” ៕
យ្វីអាញ់