ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/04/2021 - 16:06

សា​កល​វិទ្យា​ល័យ​កឹង​ធើ អំ​ណរ​ខួប​អនុស្សាវ​រីយ៍​ ៥៥ ឆ្នាំ​បង្កើត​សាលា​

អនុរដ្ឋ​មន្រ្តី​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល ​ង្វៀង​វ៉ាន់​ភុក ​ជូន​សេច​ក្តី​សម្រេច​តែង​តាំង​សា​កល​វិទ្យា​ធិការ​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ដល់​សាស្រ្តា​ចារ្យ​ បណ្ឌិត​ហា​ថាញ​ត្វង។​

សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​រៀប​ចំ​យ៉ាង​ឱឡា​រិក​ពិធ​ីខួប​អនុស្សាវរីយ៍​ ៥៥​ ឆ្នាំ​ បង្កើត​សាលា​។​

រយៈ​កាល​ជាង​ពាក់​កណ្តាល​សត​វត្ស​កន្លង​ សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​បណ្តុះ​បណ្តា​ល​បណ្ឌិត​ និង​អនុបណ្ឌិត​ចំ​នួន​ ១១.៧៥០ រូប​ ព្រម​ទាំង​គ្រូ​បង្រៀន​ វេជ្ជ​បណ្ឌិត​ វិស្វករ​ បរិញ្ញា​បត្រ​កម្រិត​មហា​វិទ្យា​ល័យ​និង​អនុមហា​វិទ្យា​ល័យ​ជាង​ ២០០.០០០ រូប​ មាន​អតីត​និស្សិត​ សិក្ខា​កាម​របស់​សា​កល​វិទ្យា​ល័យ​បាន​និង​កំ​ពុង​កាន់​មុខ​តំ​ណែង​សំ​ខាន់​ៗ​តាម​ភូមិ​ភាគ​ និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​បក្ស​ រដ្ឋ​ ពិសេស​គឺសា​កល​វិទ្យា​ល័យ​បាន​អនុវត្ត​បធាន​បទ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ជា​ច្រើន​ និង​ផ្ទេរ​ជូន​បច្ចេក​វិទ្យា​សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្បធម៌​ សង្គម​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ក្នុង​ទូទាំង​ប្រ​ទេស​។​ បច្ចុប្បន្ន​ សា​កល​វិទ្យា​ល័យ​ មាន​ភ្នាក់​ងារ​ បុគ្គ​លិក​ចំ​នួន​ ១.៨១៥ រូប​ ក្នុង​នោះ​ សាស្រ្តា​ចារ្យ​ ១៥ រូប​ សាស្រ្តា​ចារ្យ​រង​ ១៤១ រូប​ បណ្ឌិត​ ៥០៨ រូប​ អនុបណ្ឌិត​ ៧២០ រូប​។​ សា​កល​វិទ្យា​ល័យ​កឹង​ធើ ទទួល​បាន​រង្វាន់​ដ៏​ឧត្តុង្គ​ឧត្តម​ជាច្រើន​ ដូច​៖  គ្រឿង​ឥស្សរិយយស ...

ពល​កម្ម​លេខ​ ៣ និង​លេខ​ ១ គ្រឿង​ឥស្សរិយ​យស​ឯក​រាជ្យ លេខ​ ៣ និង​លេខ​ ២ ទទួល​បាន​កិត្តិ​នាម​វីរពល​កម្ម​ដំ​ណាក់​កាល​ផ្លាស់​ថ្មី​ និង​រង្វាន់​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​ជា​ច្រើន​ទៀត​ ។​ សា​កល​វិទ្យា​ល័យ​ ពុះ​ពារ​កសាង​និង​អភិវឌ្ឍ​ឱ្យ​ក្លាយ​ជា​អង្គ​ភាព​ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ថ្មី​បណ្តុះ​បណ្តាល​ ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ និង​ផ្ទេរ​ជូន​បច្ចេក​វិទ្យា​ រួម​ចំ​ណែក​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំ​បន់​និង​ក្នុង​ទូទាំង​ប្រ​ទេស​ ដាក់​បញ្ជូល​សា​កល​វិទ្យា​ល័យ​ស្ថិត​ក្នុង​ចំ​ណោម​នៃ​សា​កល​វិទ្យា​ល័យ​ឈាន​មុខ​គេ​ក្នុង​តំ​បន់​អា​ស៊ី​និង​ពិភព​លោក​ លើ​វិស័យ​មួយ​ចំ​នួន​នៅ​ឆ្នាំ​ ២០២៥។​

ក្នុង​ពិធី​នេះ​ដែរ​ ជំ​នួស​មុខ​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ អនុរដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល​ ង្វៀង​វ៉ាន់​ភុក បាន​ជូន​សេច​ក្តី​សម្រេច​តែង​តាំង​សាស្រ្តា​ចារ្យ​ បណ្ឌិត​ហា​ថាញ​ត្វង កាន់​តំ​ណែង​ជា​សា​កល​វិទ្យា​ធិការ​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ អា​ណត្តិ​កាល​ ២០២០-២០២៥ ។​ ក្រុម​ប្រឹក្សា​សា​កល​វិទ្យា​ល័យ​តែង​តាំង​ឡើង​វិញ​ និង​តែង​តាំង​សា​កល​វិទ្យា​ធិការ​រង​ រួម​មានសាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ត្រឹង​ទ្រុង​តិន សាស្រ្តា​ចារ្យ​បណ្ឌិត​ត្រឹង​ង៉ុក​ហាយ និង​សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ង្វៀង​ហ៊ីវ​ទ្រុង​៕​

                                                         ប៊ិត​ង៉ុក​-លី​សៀ

ចែករំលែកអត្ថបទ