មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/04/2021 - 07:51

សេដ្ឋី​ដំ​ណាំ​មៀន​សាច់ក្រាស់​លឿង​

អ្នក​ដាំ​មៀន​នៅ​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ តែង​ហៅ​លោក​លី​ទៃ ថា​សេដ្ឋី​ដំ​ណាំ​មៀន​សាច់ក្រាស់​លឿង​។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​លី​ទៃ ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​សម្រេច​ជោគ​ជ័យ​ជាង​គេ ពីរ​បៀប​ វិនិច្ឆ័យ​មៀន​ឱ្យ​ចេញ​ផ្លែ​ខុស​រដូវ​ រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​។​

  លោក​លីទៃ កំ​ពុង​ពិនិត្យ​កម្រិត​ទុំ​របស់​ផ្លែ​មៀន​ដែល​ត្រៀម​ប្រ​មូល​ផល​។​

គ្រួ​សារ​លោក​លី​ទៃ មាន​ប្រ​ពៃណី​ដាំ​មៀន​ ម្ល៉ោះ​ហើយ​ខណៈ​ពេល​ពូជ​មៀន​បុរាណ​ពុំ​សូវ​មាន​តម្លៃ​លើ​ទីផ្សារ គាត់​ក៏​រក​ពូជ​មៀន​ថ្មី​ដែល​ផ្ដល់​ទិន្ន​ផល​ខ្ពស់​លក់​បាន​ ថ្លៃ​។​ លោក​ទៃ តែង​តាម​ដាន​កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយ​ផ្ទាល់​រវាង​កសិករ​និង​អ្នក​វិទ្យា​សាស្រ្ត​ អាន​សៀវ​ភៅ​ ចូល​រួម​សិក្ខា​សាលា​ទៅ​ទស្សនា​សិក្សា​ ពី​បទ​ពិសោធន​៍ដាំ​មៀន​ សាច់ក្រាស់​លឿង​ នៅ​តាម​ខេត្ត​នា​នា​។​ ផ្ដើម​ពី​នោះ​ លោក​លី​ទៃ រៀន​បាន​បច្ចេក​ទេស​ដាំ​មៀន​សាច់​ក្រាស់​លឿង​។​ ភាព​ឈ្លាស​វៃ​របស់​លោក​ គឺមិន​ទុក​ឱ្យ​មៀន​ចេញ​ផ្លែ​តាម​ធម្ម​តា​ទេ​ ដោយ​វិនិច័្ឆយ​មៀន​ឱ្យ​ចេញ​ផ្លែ​ខុស​រដូវ​។​ រយៈ​ពេល​ ១៤ ឆ្នាំ​មក​នេះ​ ចម្ការ​មៀន​របស់​លោក​ទៃ តែង​ផ្ដល់​ផ្លែ​លំ​នឹង​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​។​ លោក​លីទៃ ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​កាត់​ផ្កា​ចោល​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ដើម​មៀន​អា​យុ​ ៣ ឆ្នាំ​ គ្រប់​កម្លាំង​មាំ​មួន​ទើប​ទុក​ឱ្យ​មៀន​ជាប់​ផ្លែ​។​ ក្នុង​រយៈ​ពេល​ប្រ​មូល​ផល​មៀន​ ខ្ញុំ​កាត់​មែក​ត្រួយ​និង​បាច​ជី ស្រោច​ទឹក​ឱ្យ​ដើម​មៀន​។​ ក្នុង​រយៈ​ពេល​ ១ ឆ្នាំ​ ខ្ញុំ​បាច់​ជីឱ្យ​ដើម​មៀន​ ៥ លើក​ និង​រក្សា​សំ​ណើម​ដី​កុំ​ឱ្យ​ស្ងួត​”។​ ផ្ដើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ដូច្នោះ​ ទើប​ដើម​មៀន​របស់​លោក​ អាច​ប្រ​មូល​ផល​បាន​ ៤ លើក​/ឆ្នាំ​។​ ខុស​ប្លែក​នឹង​អ្នក​ដាំ​មៀន​ជា​ច្រើន​ឯទៀត​នៅ​ក្នុង​ភូមិ​ភាគ​ ក្នុង​រដូវ​ធម្ម​តា​ ដើម​មៀន​របស់​លោក​ទៃផ្ដល់​ផ្លែ​តិច​ ប៉ុន្តែ​បើ​ខុស​រដូវ​វិញ​បែរ​ជា​ផ្លែ​ច្រើន​។​ នោះ​គឺជា​គន្លឹះ​ ជោគ​ជ័យ​របស់​លោក​ទៃ ដែល​គ្មាន​អ្នក​ដាំ​មៀន​ណា​ម្នាក់​នៅ​ឃុំ​វិញ​ត្រាច់​ដុង​ អាច​អនុវត្ត​បាន​ ម្ល៉ោះ​ហើយ​គ្រួ​សារ​លោក​ទៃ រក​ស៊ី​ឆាប់​ធ្វើ​មាន​។​

បច្ចុប្បន្ន​ គ្រួ​សារ​លោក​លីទៃ ដាំ​មៀន​ជាង​ ១០០​ដើម​លើ​ផ្ទៃ​ដី​ ៣,៦ កុង​។​ គិត​មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ អាច​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ២០០ លាន​ដុង​។​ ផ្ដើម​ពី​កសិករ​ម្នាក់​ដែល​ មាន​ជីវ​ភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​ ឥឡូវ​លោក​ លីទៃ សង់​បាន​ផ្ទះ​ឥដ្ឋ​សម​រម្យ​ ទិញ​បាន​ដី​បន្ថែម​សម្រាប់​ពង្រីក​ផ្ទៃ​ដី​ដាំ​មៀន​។​ លោក​ លីទៃ ចែក​រំ​លែក៖ “ដាំ​មៀន​ឱ្យ​ផ្លែ​ខុស​រដូវ​មិន​ពិបាក​ទេ​ ចំ​ណាយ​ដើម​ទុន​ក៏​តិច​។​ ចំ​ណុច​សំ​ខាន់​គឺចេះ​របៀប​ថែទាំ​ បំ​ផុត​គឺការ​ប្រើ​ប្រាស់​ថ្នាំ​ឱ្យ​សម​ស្រប​ ដើម្បី​ដើម​មៀន​ចេញ​ផ្កា​ ជាប់​ផ្លែ​និង​កម្ចាត់​ដង្កូវ​ត្រូវ​ចំ​ពេល​។​ ចម្ការ​មៀន​របស់​ខ្ញុំ​ដាំ​រង្វើល​មែក​សាខា​ ម្ល៉ោះ​ហើយ​ងាយ​ស្រួល​ថែទាំ​ រក្សា​បាន​សំ​ណើម​ខ្ពស់​ បង់​ខាត​ត្រឹម​តែថ្លៃ​ អគ្គិ​សនី​ពី​ព្រោះ​ត្រូវ​បើក​ភ្លើង​អគ្គិនី​បំ​ភ្លឺ​ពី​ព្រ​លប់​ទល់​ព្រឹក​ ដើម្បី​ការ​ពារ​កុំ​ឱ្យ​សត្វ​កណ្ដុរ​ ជ្រឹង​មក​ស៊ី​បំ​ផ្លាញ​។​ បច្ចុប្បន្ន​ ខ្ញុំ​ត្រៀម​ដាំ​មៀន​សាច់​ក្រាស់​លឿង​ ២ ​កុង​បន្ថែម​ទៀត​”។​

ថ្ងៃ​ដែល​យើង​ខ្ញុំ​ចុះ​ទៅ​ គឺចំ​ពេល​មៀន​កំ​ពុង​ផ្ដល់​ផ្លែ​ខុស​រដូវ​។​ ទទួល​យើង​ខ្ញុំ​ដោយ​ទឹក​មុខ​ញ​ញឹម​ ជាពិ​សេស​គឺកែវ​ភ្នែក​ពោរ​ពេញ​ដោយ​ក្ដី​សុភ​មង្គល​ ខណៈ​ពេល​លើក​ដៃ​ចង្អុល​បង្ហាញ​ចម្ការ​មៀន​សាច់​ក្រាស់​លឿង​ ត្រៀម​ប្រ​មូល​ផល​។​ លោក​លី​ទៃ ឱ្យ​ដឹង​៖ មៀន​នេះ​សាច់​ក្រាស់​ហាប់ មាន​រស​ជាតិ​ផ្អែម​ត្រជាក់​ ម្ល៉ោះ​ហើយ​ភ្ញៀវ​ពេញ​និយម​ណាស់​។​ បច្ចុប្បន្ន​ មៀន​ចំ​នួន​ ៣០ ដើម​ត្រៀម​ប្រ​មូល​ផល​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សង្ឃឹម​ថា​មាន​តម្លៃ​ពី​ ៨០.០០០ ដុង​ដល់​ ១០០.០០០ ដុង​/គីឡូ​ក្រាម​។​ គ្រួ​សារ​ខ្ញុំ​ មាន​ដូច​សព្វ​ថ្ងៃ​ គឺពឹង​ផ្អែក​លើ​ចម្ការ​មៀន​ទាំង​ស្រុង​”៕​

 យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីទៃ