ទោះជាឆ្នាំនេះគាត់មានអាយុ ៧៦ ឆ្នាំក៏ដោយ ប៉ុន្តែលោក គឹមត្រឿង អនុប្រធានគណៈកម្មការវត្តគងជ័យរឹងឫទ្ធិស័ក (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងឈានមុខនៅរាល់សកម្មភាពចលនានៅភូមិភាគ។ លេចធ្លោបំផុតគឺគាត់បានរួមជាមួយនឹងរដ្ឋអំណាចភូមិភាគព្រួតដៃកសាងជនបទថ្មី។
លោក គឹមត្រឿង (កណ្តាល) កំពុងពិភាក្សាការងារជាមួយនឹង
ព្រះចៅអធិការវត្តគងជ័យរឹងឫទ្ធិស័ក (ផ្នោរកំបុត)។
លោក គឹមត្រឿង ខ្នះខ្នែងចលនាមាមីងក្នុងភូមិប្រើប្រាស់ប្រភពទុនឧបត្ថម្ភរបស់រដ្ឋប្រកបដោយប្រសិទ្ធភាពដើម្បីពង្រីកសេដ្ឋកិច្ច។ ផ្តើមពីនោះ កាត់បន្ថយចំនួនគ្រួសារក្រីក្រក្នុងភូមិពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងទៀត លោកគឹមត្រឿង នៅទាំងឈានមុខ គំរូបរិច្ចាគដីធ្វើផ្លូវដានប្រវែងជាង ៣០០ ម៉ែត្រ។ លោកគឹមត្រឿង ឱ្យដឹង៖ "ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ម៉្លោះហើយខ្ញុំតែងធ្វើជាគំរូ ខ្នះខ្នែងចូលរួមរាល់ចលនាដែលភូមិភាគបំផុស តួយ៉ាងដូច៖ កសាងជនបទថ្មី កសាងទេសភាពបរិស្ថាន រក្សាសន្តិសុខសណ្តាប់ធ្នាប់ ។ល។ រៀងរាល់ថ្ងៃសីល ខ្ញុំតែងឆ្លៀតពេលផ្សព្វផ្សាយ ចលនាមាមីងអនុវត្តល្អគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពិសេស ណែនាំគិតគូរយកចិត្តទុកដាក់ធ្វើការរកស៊ី ដើម្បីជីវភាពឈានឡើង"។
លោក គឹមឌឹក ប្រធានភូមិកិញឆាង ឱ្យដឹង៖ "ពូគឹមត្រឿង ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិកិញឆាង ហេតុនោះ យោបល់របស់គាត់លើកឡើង មាមីងតែងឯកភាពគាំទ្រយ៉ាងពេញទំហឹង។ ករណីទំនាស់ដីធ្លី អាពាហ៍ ពិពាហ៍និងគ្រួសារ មានលោកពូគឹមត្រឿង ចូលរួមសម្របសម្រួលតែងទទួលបានជោគជ័យ។ ភាពជាគំរូនិងការរួមចំណែករបស់លោកពូ បានឃុំ ស្រុក ខេត្តស្ងើចសរសើរនិងជូនរង្វាន់មាមីងមានទំនុកចិត្តជ្រើសរើសជាអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចក្នុងភូមិជាច្រើនឆ្នាំបន្តបន្ទាប់។
ព្រះតេជព្រះគុណ គឹមឆាយវ៉ារីយ៍ ព្រះចៅអធិការវត្តគងជ័យរឹងឫទ្ធិស័ក ផ្នោរកំបុត បញ្ជាក់៖ "មិនថាការងារវត្តឬការងារសង្គមភូមិស្រុកទេ លោកតាគឹមត្រឿង គាត់តែងចូលរួមយ៉ាងសកម្មនិងជួយមាមីងក្នុងភូមិពង្រីកសេដ្ឋកិច្ច។ គាត់នៅទាំងយកចិត្តទុកដាក់ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។ លោកតាគឹមត្រឿង ជាស្ពានតភ្ជាប់រវាងមាមីងពុទ្ធបរិស័ទ និងរដ្ឋអំណាចភូមិភាគ បង្កលក្ខណៈងាយស្រួលដើម្បីមាមីងអភិវឌ្ឍលើគ្រប់វិស័យ"៕
សឺនម៉ាល័យ-មុនី