មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/03/2021 - 08:34

យុវ​ជន​ខ្មែរ​ បង្កើត​អា​ជីព​នៅ​នឹង​ស្រុក​កំ​ណើត​

ពេល​បាន​ជំ​នួយ​ទុន​ពី​កម្ម​វិធី​ “ជំ​នួយ​យុវជន​ខ្មែរ​ផ្ដើម​អា​ជីព​” របស់​សម្ព័ន្ធ​យុវ​ជន​ស្រុក​កេ​សាច់ បង​ត្រឹង​អ៊ុក នៅ​ភូមិ​អា​ង​​ ឃុំ​ថើយ​អាង​ហោយ​ ស្រុក​កេ​សាច់ ខេត្ត​សុក​ត្រាំង​ អនុវត្ត​ទម្រង់​ដាំ​ល្ហុង​។​ មក​ទល់​បច្ចុប្បន្ន​ ទម្រង់​នេះ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ផ្ដល់​ប្រាក់​ចំ​ណូល​លំ​នឹង​ ជួយ​បង​អ៊ុកកែ​លម្អ​ ជីវ​ភាព​។​

ក្តី​រីក​រាយ​របស់​បង​ត្រឹង​អ៊ុក (ខាង​ឆ្វេង​)ពេល​ឃើញ​ល្ហុង​ផ្ដល់​ផ្លែ​ច្រើន​។​

ក្រោយ​ពី​ ៦ ឆ្នាំ​ទៅ​ស៊ី​ឈ្នួល​ នៅ​ឯទីក្រុង​ហូជី​មិញ​ បង​ត្រឹង​អ៊ុក សម្រេច​ចិត្ត​វិល​មក​ស្រុក​បង្កើត​អា​ជីព​វិញ​។​ ឆ្នាំ​ ២០១៧ បង​ត្រឹង​អ៊ុក ចូល​រួម​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​នៅ​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​អាង​ហ្វា ឃុំ​ថើយ​អាង​ហោយ​ ។​ ពីរ​បី​ខែ​ក្រោយ​មក​ បង​ក៏​បាន​ទំ​នុក​ចិត្ត​ជ្រើស​ធ្វើ​ជា​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​។​ ឆ្នាំ​ ២០១៨ បង​បាន​សម្ព័ន្ធ​យុវ​ជន​ស្រុក​កេសាច់ ឧទ្ទេស​នាម​ឱ្យ​បុល​ទុន​ ៧ លាន​ដុង​តាម​កម្ម​វិធី​  “ជំ​នួយ​យុវ​ជន​ខ្មែរ​ផ្ដើម​អា​ជីព​” ដើម្បី​ដាំ​ល្ហុង​ពូជ​ហុង​ភី។​ បង​អ៊ុក​ទិញ​ គ្រាប់​ពូជ​មក​បណ្ដុះ​ ហើយ​ដាំ​តាម​បណ្ដោយ​ភ្លឺ​ព្រែក​ជិត​ ១.០០០ ដើម​។​ ចុង​ឆ្នាំ​ ២០១៩ ល្ហុង​ក៏​ចាប់​ផ្ដើម​ប្រ​មូល​ផល​។​ បង​ត្រឹង​អ៊ុក ឱ្យ​ដឹង​៖  “ពូជ​ល្ហុង​ហុង​ភី ងាយ​ដាំ​និង​ឈ្មួញ​ ក៏​ចូល​ចិត្ត​ទៀត​។​ តាំង​ពី​ដាំ​មក​ដល់​ឥឡូ​វ ដើម​ល្ហុង​លូត​លាស់​ល្អ​និង​ផ្ដល់​ផ្លែ​ច្រើន​ ឱ្យ​តែ​រំលង​ ១០ ថ្ងៃ​ ឈ្មួញ​មក​ដល់​ចម្ការ​ទិញ​ជា​មួយ​តម្លៃ​ ៣.០០០ ដុង​/គីឡូ​ក្រាម​ ប្រ​មូល​ផល​ម្តង​ប្រ​ហែល​ ១ តោន​”។​ ផ្ដើម​ពី​ប្រ​សិទ្ធ​ភាព​ខាង​លើ​ បង​ត្រឹង​អ៊ុក ក៏​បន្ត​ដាំ​លើ​ភ្លឺ​ព្រែក​ដែល​នៅ​សល់​។​ បច្ចុប្បន្ន​ បង​ដាំ​បាន​ជាង​ ៣.០០០ ដើម​ ក្នុង​នោះ​ដើម​ខ្លះ​កំ​ពុង​ផ្ដល់​ផល​ និង​ដើម​ខ្លះ​ស្ថិត​ក្នុង​ដំ​ណាក់​កាល​លូត​លាស់​។​ សន្សំ​បាន​ប្រាក់​ បង​ជួល​ដី​បន្ថែម​ដើម្បី​ធ្វើ​ស្រែ​។​ បង​ត្រឹង​អ៊ុក រៀប​រាប់​ ៖ “ល្ហុង​ងាយ​ដាំ​ណាស់​ ហើយ​ចំ​ណាយ​ដើម​ទុន​តិច​ ច្រក​ចេញ​លំ​នឹង​។​ អា​ស្រ័យ​ដាំ​ល្ហុង​ ខ្ញុំ​មាន​ប្រាក់​ជួល​ដី​ស្រែ​បាន​ ៨ កុង​ និង​បូក​បន្ថែម​ ៧ កុង​ដី​ស្រែ​របស់​គ្រួ​សារ​ ធ្វើ​ស្រែ​បណ្ដើរ​ដាំ​ល្ហុង​បណ្ដើរ​ ដូច្នេះ​គ្រួ​សារ​មាន​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​ធូរ​ធារ​គ្រាន់​បើ​ មិន​បាច់​ទៅ​ស៊ី​ឈ្នួល​ស្រុក​ឆ្ងាយ​ដូច​មុន​ទៀត​ ”។​

បង​ហ្វិញ​ក្វឹក​ហ្វី លេខា​សម្ព័ន្ធ​យុវ​ជន​ស្រុក​កេ​សាច់ ឱ្យ​ដឹង​៖ “បង​ត្រឹង​អ៊ុក ជា​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​របស់​ភូមិ​ ស៊ូ​លំ​បាក​ធ្វើ​សេដ្ឋ​កិច្ច​និង​អស់​ពី​ចិត្ត​នឹង​ការ​ងារ​។​ បច្ចុប្បន្ន​ ទម្រង់​ដាំ​ល្ហុង​របស់​បង​គឺជា​គំ​រូ​ដើម្បី​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ខ្មែរ​នៅ​ភូមិ​នា​នា​រៀន​សូត្រ​តាម​។​ ប្រ​សិទ្ធ​ភាព​ទម្រង់​ដាំ​ល្ហុង​របស់​បង​ត្រឹង​អ៊ុក គឺជា​កម្លាំង​ចលករ​ ជួយ​ជំ​រុញ​យុវ​ជន​ខ្មែរ​ជា​ច្រើន​ ហ៊ាន​បង្កើត​ការ​ងារ​រក​ស៊ី​ធ្វើ​មាន​នៅ​លើ​ទឹក​ដី​ស្រុក​កំ​ណើត​”៕​

                     យ្វី​អាញ់-លេង​មី

ចែករំលែកអត្ថបទ