មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/02/2021 - 08:40

ជីវ​ភាព​ឈាន​ឡើង​អា​ស្រ័យ​ចិញ្ចឹម​ត្រី​កន្ធរ​

តាម​បណ្តោយ​ភ្លឺ​ប្រ​ឡាយ​ចំ​ណុះ​ភូមិ​ដាបាក​ A ផ្ទះ​ឥដ្ឋដំ​បូលប្រក់​ក្បឿង​យ៉ាង​សមរម្យ​ សាង​សង់​តាម​ស្ថាបត្យ​កម្ម​ទំ​នើប​។​ នេះ​គឺសមិទ្ធ​ផល​ ក្រោយ​ពី​រយៈ​កាល​ជាច្រើន​ឆ្នាំ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​ប្រ​កប​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​។​

ផ្ទះ​ឥដ្ឋមាន​ភាព​សមរម្យ​ ត្រូវ​បាន​សាង​សង់​ឡើង​អា​ស្រ័យ​ប្រ​ភព​ចំ​ណូល
ពីរបរធ្វើងៀតត្រីកន្ធរ។

ភូមិ​ដា​បាក​ A (ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កា​ម៉ាវ) បច្ចុប្បន្ន​ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ ៦១ គ្រួ​សារ​។​ ជាច្រើន​ឆ្នាំ​មក​នេះ​ អា​ស្រ័យ​ប្រ​កប​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​ ទើប​ជីវ​ភាព​មាមីង​នៅ​ទីនេះ​មាន​ភាព​ប្រ​សើរ​ជាង​មុន​ច្រើន​។​ លោក​យ័ញ​យឿង ផ្សារ​ភ្ជាប់​នឹង​របរ​ចិញ្ចឹម​និង​ធ្វើ​ងៀត​ត្រី​កន្ធរ​អស់​រយៈ​កាល​ជាង​ ៣០ ឆ្នាំ​នៅ​ភូមិ​ដាបាក​ A ឱ្យ​ដឹង​៖ “ពី​មុន​ មាមីង​នៅ​ទីនេះ​ធ្វើ​តែ​ងៀត​ប្រៃ​ សព្វ​ថ្ងៃ​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​អតិថិ​ជន​ គ្រួ​សារ​ជា​ច្រើន​បាន​ធ្វើ​ងៀត​ប្រៃ​ ប្រៃ​ល្មម​ និង​សាប​។​ សាច់​ត្រី​កន្ធរ​ស្វិត​ល្មួត​ ហូប​មាន​រស​ជាតិ​ម្លាន់​ឆ្ងាញ់​ មធ្យម​ភាគ​ត្រី​ស្រស់​ ២,៤ គីឡូ​ក្រាម​ ធ្វើ​បាន​ងៀត​ ១ គីឡូ​ក្រាម​ តម្លៃ​ពី​ ២៤០.០០០ -៣០០.០០០ ដុង​/គីឡូ​ក្រាម​ ទៅ​តាម​ប្រ​ភេទ​តូចឬ​ធំ​។​

បច្ចុប្បន្ន​ ងៀត​ត្រី​កន្ធរ​កាម៉ាវ មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ខេត្ត​ ក្រុង​ជាច្រើន​ក្នុង​ទូទាំង​ប្រ​ទេស​។​ ងៀត​ត្រី​កន្ធរ​អាច​នឹង​ច្នៃ​ជា​ម្ហូប​បាន​ច្រើន​មុខ​ដូច​៖ ចៀន ដុត​ញាំ។​ល។​ ឆ្នាំ​ ២០២០ ដោយ​សារ​ជំ​ងឺ​ COVID-១៩ ទើប​តម្លៃ​ងៀត​ត្រី​កន្ធរ​ចុះ​ថោក លក់​ដូរ​យឺត​បន្តិច​ ប៉ុន្តែ​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​នៅ​តែប្រ​ព្រឹត្ត​ទៅ​ជាធម្ម​តា​ ពី​ព្រោះ​ការ​ងារ​នេះ​ផ្តល់​ចំ​ណូល​ខ្ពស់​ជាង​ បើ​ធៀប​នឹង​ការ​ងារ​ឯទៀត​នៅ​ភូមិ​ភាគ​។​ លោក​យ័ញ​យឿង ឱ្យ​ដឹង​៖ “នៅ​ភូមិ​ដា​បាក​ A គ្រួ​សារ​ណា​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​ គឺប្រ​មូល​ទិញ​ត្រី​កន្ធរ​ដើម្បី​ធ្វើ​ងៀត​ តួយ៉ាង​ដូច​គ្រួ​សារ​ខ្ញុំ​ ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​បាន​ពីរ​បី​រយ​គីឡូ​ក្រាម​ ថ្ងៃ​ខ្លះ​ឡើង​ដល់​ ១-២ តោន​ត្រី​ស្រស់​។​ បង​ប្អូន​នា​រីទំ​នេរ​ពី​ការ​ងារ​ស្រែ​ចម្ការ​ មក​ជួយ​ធ្វើ​ត្រី​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​ ក្នុង​មួយ​ថ្ងៃ​រក​បាន​ពី​ ១៥០.០០០ -២៥០.០០០ ដុង​។​ ផ្តើម​ពី​នោះ​ ក្នុង​ភូមិ​មាន​គ្រួ​សារ​ជាច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​អា​ស្រ័យ​ប្រ​កប​របរ​ចិញ្ចឹម​និង​ធ្វើ​ងៀត​ត្រី​កន្ធរ​”៕​

ឃុំ​ខាញ់​ប៊ិញតី បច្ចុប្បន្ន​ មាន​មូល​ដ្ឋាន​ប្រ​មូល​ទិញ​ និង​ធ្វើ​ងៀត​ត្រី​កន្ធរ​ប្រ​មាណ​ ១៨ មូល​ដ្ឋាន​ ក្នុង​នោះ​ ដោយ​ឡែក​នៅ​ភូមិ​ដាក A មាន​ដល់​ទៅ​ ១២ មូល​ដ្ឋាន​។​ មិន​ត្រឹម​តែ​បង្ក​ការ​ងារ​ធ្វើ​ជូន​ពលករ​រាប់​រយ​នាក់​ក្នុង​ភូមិ​ប៉ុណ្ណោះ​ទេ មូល​ដ្ឋាន​ទាំង​នេះ​នៅ​ទាំង​រក​បាន​ប្រាក់​ចំ​ណូល​ពី​ ២០០-៣០០ លាន​ដុង​/ឆ្នាំ​៕

អាញ់​វី-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូមិ​ដា​បាក​ A