ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/02/2021 - 08:40

ផ្គត់​ផ្គង់​អគ្គិ​សនី​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​ជាង​ ១៧​ លាន​គ្រួ​សារ​

នៅ​ហា​ណូយ​ ក្រសួង​ឧស្សាហ​ពាណិជ្ជ​កម្ម​ ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​កម្ម​វិធី​ទិស​ដៅ​ ចែក​ចាយ​អគ្គិ​សនី​ជន​បទ​ដល់​តំ​បន់​ភ្នំ​ និង​តំ​បន់​កោះ​សមុទ្រ​ ដំ​ណាក់​កាល​ ២០១៦- ២០២០។​

អ្នក​តំ​ណាង​ចូល​រួម​ ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ​។​

អគ្គិ​សនី​នីយក​ម្ម​ជន​បទ​ គឺជា​សមិទ្ធិ​ផល​មួយ​ក្នុង​ចំ​ណោម​សមិទ្ធិ​ផល​សំ​ខាន់​ៗ​ លេច​ធ្លោ​បំ​ផុត​របស់​វៀត​ណាម ជាមួយ​នឹង​អត្រា​គ្រួ​សារ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ កើន​ពី​ ២,៥% ក្នុង​ឆ្នាំ​ ១៩៧៥ ឡើង​ដល់​ ៩៦% ក្នុង​ឆ្នាំ​ ២០០៩ លុះ​ដល់​ឆ្នាំ​ ២០១៩ ឡើង​ ៩៩,៥៣% (រួម​ទាំង​ទីក្រុង​ និង​ជន​បទ​)។​ វៀត​ណាមសម្រេច​ជោគ​ជ័យ​ក្នុង​ការ​ចែក​ចាយ​អគ្គិ​សនី​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ជាង​ ១៧ លាន​គ្រួ​សារ​ នៅ​តំ​បន់​ជន​បទ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ តំ​បន់​ព្រំ​ដែន​កោះ​ សមុទ្រ​។​ នៅ​តំ​បន់​ជន​បទ​ អត្រា​គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​គិត​មក​ទល់​នឹង​ថ្ងៃ​ ៣១/១២/២០១៩ សម្រេច​ ៩៩,២៦% នៅ​សល់​ប្រ​មាណ​ ០,៧៤% គ្រួ​សារ​ ប្រ​ជា​ជន​តំ​បន់​ជន​បទ​ដែល​ពុំ​ទាន់​បាន​តភ្ជាប់​អគ្គិ​សនី​។​

សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៧៤០/QĐ-TTg ឆ្នាំ​ ២០១៨​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផ្តល់​សច្ចា​នុមតិ​កម្ម​វិធី​ទិស​ដៅ​ចែក​ចាយ​អគ្គិ​សនី​ជន​បទ​ដល់​តំ​បន់​ភ្នំ​ និង​តំ​បន់​កោះ​ សមុទ្រ​ ដំ​ណាក់​កាល​ ២០១៦-២០២០ ព្រម​ទាំង​ដាក់​ចេញ​ទិស​ដៅ​ចែក​ចាយ​បណ្ដាញ​អគ្គិ​សនី​ជាតិ​ ដល់​ឃុំ​ដែល​មិនទាន់​មាន​អគ្គិ​សនី​ចំ​នួន​ ១៧ មាន​ប្រ​មាណ​ ១.០៧៦.០០០ គ្រួ​សារ​ក្នុង​ភូមិ​ចំ​នួន​ ៩.៨៩០។​ បច្ចុប្បន្ន​ ឃុំ​ទាំង ​១៧ នោះ​ បាន​តភ្ជាប់​អគ្គិ​សនី​សម្រេច​ ១០០% តែចំ​នួន​គ្រួ​សារ​ថ្មី​សម្រេច​ ២០៤.៧៣៧ គ្រួ​សារ​ (ស្រូប​អត្រា​ ១៩%)។​ ក្រៅ​ពី​នោះ​ បាន​តភ្ជាប់​អគ្គិ​សនី​ដល់​កោះ​ចំ​នួន​ ៥ (កោះ​លីសើុង បាត់​ឡុង​វី ញើុង​ចូវ​ កូវ​ឡៅ​ចាម កោះ​ត្រឹង​ និង​កៃ​ចៀង​)។​

ដំ​ណាក់​កាល​ ២០២១-២០២៥ កម្ម​វិធី​នឹង​ផ្សព្វ​ផ្សាយ​ចែក​ចាយ​អគ្គិ​សនី​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ប្រ​មាណ​ ៨៧១.២៦៣ គ្រួ​សារ​ (ក្នុង​នោះ​ គ្រួ​សារ​ដែល​ពុំ​ទាន់​មាន​អគ្គិ​សនី​ប្រ​មាណ​ ១៥៣.៩១១ គ្រួ​សារ​ ស្រូប​អត្រា​ ០,៧៤%។​ គ្រួ​សារ​ដែល​បាន​ចែក​ចាយ​អគ្គិ​សនី​៧១៧.៣៥២ គ្រួ​សារ​ ប៉ុន្តែ​អគ្គិ​សនី​មិន​ទាន់​លំ​នឹង​ប្រ​ក្រតី​) នៅ​ភូមិ​ចំ​នួន​ ៦.៨១១ លើ​ភូមិ​សាស្រ្ត​ឃុំ​ចំ​នួន​ ២.១៩៧។​ ការ​ផ្គត់​ផ្គង់​អគ្គិ​សនី​ដល់​ស្ថានីយ៍ បូម​ទឹក​ខ្នាត​ល្មម​និង​តូច​ចំ​នួន​ ២.៦៣៨ នៅ​ខេត្ត​ទាំង​ ១៣ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ សហការ​ចែក​ចាយ​អគ្គិ​សនី​ជូន​ប្រ​ជា​ជន​ ព្រម​ទាំង​ស្នើ​បំ​ពេញ​បន្ថែម​ចែក​ចាយ​អគ្គិ​សនី​ជាតិ​ ឬ​ប្រ​ភព​ថាម​ពល​អគ្គិ​សនី​កែ​ច្នៃ​ដល់​កោះ​ឯទៀត​ រួម​មាន​៖ កោះ​កោង​-ក ខេត្ត​ក្វាង​ទ្រី កោះ​ថោជូ អាង​សើុង និង​ណាម​យូខេត្ត​គៀង​យ៉ាង​ និង​ភូមិ​នា​នា​នៅ​តំ​បន់​កោះ​ រួម​មាន​៖ និញ​តឹង​ និញ​ដាវ​ ឌែប​សើុង​ប៊ិត​ដឹម ខេត្ត​ខាញ់​ហ្វា តភ្ជាប់​អគ្គិ​សនី​ជាតិ​ដល់​កោះ​កោង​ដាវ​ខេត្ត​បារ៉ៀ-វ៉ុង តាវ។​

ថ្លែង​យោ​បល់ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ឌាំង​ហ្វាង​អាង​ អនុរដ្ឋ​មន្រ្តី​ក្រ​សួង​ឧស្សា​ហពា​ណិ​ជ្ជ​កម្ម​ ឱ្យ​ដឹង​៖ កម្ម​វិធី​ចែក​ចាយ​អគ្គិ​សនី​ជន​បទ​ តំ​បន់​ភ្នំ​ និង​កោះ​សមុទ្រ​របស់​វៀត​ណាម បាន​ជួយ​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ មាន​ទ្រង់​ទ្រាយ ​និង​ផ្លាស់​ប្តូរ​ទម្លាប់​ផលិត ដាំ​ដុះ​ និង​ចិញ្ចឹម​សត្វ    ​។ល។​ រួម​ចំ​ណែក​បង្កើន​ទិន្ន​ផល​ដាំ​ដុះ​និង​កែ​ច្នៃ​កសិផល​និង​រុក្ខ​ផល​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ​។​ ទន្ទឹម​នឹង​នោះ​ មធ្យោ​បាយ​ស្តាប់​ មើល​ត្រូវ​បាន​ប្រើ​ប្រាស់​ទូទៅ​កាន់​តែច្រើន​គ្រប់​គ្រួ​សារ​ ផ្តើម​ពី​នោះ​ ជួយ​លើ​ក​ស្ទួយ​ជីវ​ភាព​វប្បធម៌​ បង្កើន​កម្រិត​ប្រ​ជា​បញ្ញា​ នាំ​មក​ប្រ​យោជន៍​ជាមូល​ដ្ឋាន​និង​យូរ​អង្វែង​ដល់​ភូមិ​ភាគ​ ជាមូល​ដ្ឋាន​គ្រឹះ​សម្រាប់​កសាង​ជន​បទ​ថ្មី​ក្នុង​សម័យ​ឧស្សា​ហូប​នីយ​កម្ម​ និង​សមាហ​រណកម្ម​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​៕​

             យោ​ង៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍- ប្រែសម្រួល​៖ មុនី

ចែករំលែកអត្ថបទ