មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/02/2021 - 09:10

ឈាន​ដល់​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​

ក្រោយ​ពី​រយៈ​កាល​ជិត​ ២ ឆ្នាំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឃុំ​ហ្វា​លឺវ ក្រុង​វីថា​ញ ខេត្ត​ហូវ​យ៉ាង​ កំ​ពុង​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ ដើម្បី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​។​

ផ្លូវ​ជន​បទ​ថ្មី​នៅ​ឃុំ​ហ្វាលឺវ។​

លោក​គឹម​ទ្រុង​យ៉ុង អនុលេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិការ​បក្ស​ ឃុំ​ហ្វា​លឺវ ឱ្យ​ដឹង​៖ “ហ្វា​លឺវ ជាឃុំ​តំ​បន់​ដាច់​ស្រយាល​ ម៉្លោះ​ហើយ​ពេល​ចាប់​ផ្ដើម​កសាង​ជន​បទ​ថ្មី​ នៅ​ជួប​ការ​លំ​បាក​ច្រើន​។​ ថ្វី​បើ​ដូច្នោះ​ អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​ ស៊ី​ជម្រៅ​របស់​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ទើប​ប្រ​ជា​ជន​ស្រប​ចិត្ត​គំ​និត​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​។​ នៅ​ខែ​មេសា​ ឆ្នាំ​ ២០១៩​ ហ្វាលឺវ បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ ក្រោយ​ពី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ ភូមិ​ភាគ​បាន​ចលនា​ប្រ​ជា​ជន​បន្ត​កសាង​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​”។​

ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​នា​ំមក​នូវ​ផល​ប្រ​យោជន៍​ជាច្រើន​ ម៉្លោះ​ហើយ​ប្រ​ជា​ជន​ស្រប​ចិត្ត​គាំ​ទ្រ។​ លោក​ពូ​យ័ញ​ធី អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ទ្រុង​ថាញ់ មាន​ប្រ​សាសន៍​៖ “ពី​មុន​ ផ្លូវ​ចូល​ផ្ទះ​ខ្ញុំ​តូច​ចង្អៀត​ មាន​កន្លែង​ខ្លះ​ផ្លូវ​ដី​ពិបាក​ធ្វើ​ដំ​ណើរ។​ ចាប់​តាំង​ពី​ពេល​កសាង​ជន​បទ​ថ្មី​ មាន​ស្ពាន​ផ្លូវ​បេ​តុង​ ធំ​ទូ​លាយ​ ដូច្នេះ​រថយ​ន្តខ្នាត​តូច​អាច​បើក​ចូល​ដឹក​ទំ​និញ​។​ ដង​ផ្លូវ​តភ្ជាប់​ភូមិ​ទ្រុង​ថាញ់ – ថាញ់ភូ – ដុង​ថាញ់ ត្រូវ​បាន​ចាក់​បេ​តុង​ ស្អាត​បាត​ បង្ក​លក្ខណៈ​ឱ្យ​មាមីង​ធ្វើ​ដំ​ណើរទៅ​មក​ និង​ដឹក​ជញ្ជូន​កសិផល​មាន​ភាព​ងាយ​ស្រួល​។​ ភូមិ​ទាំង​ ៣ នេះ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ឃុំ​ហ្វា​លឺវ មាន​ដង​ផ្លូវ​បេ​តុង​ស្អាត​បាត​ ដូច្នេះ​ បាន​ជួយ​ឱ្យ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ងាយ​ស្រួល​ពេល​ទៅ​វត្ត​អូរ​ជុំ​វង្សា​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ និង​ចូល​រួម​សកម្ម​ភាព​វប្បធម៌​ប្រ​ពៃណី​”។​

សមិទ្ធិ​ផល​នៃ​ឃុំ​ជន​បទ​ថ្មី​រឹត​តែ​បញ្ជាក់​ច្បាស់​ ពេល​ភូមិ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​កាន់​តែមាន​ភាព​ល្អ​ប្រ​សើរ​។​ មាន​គ្រួ​សារ​ជា​ច្រើន​បាន​រដ្ឋ​ឧបត្ថម្ភ​ដើម្បី​បង្កើត​ មុខ​របរ​រក​ស៊ី​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ លោក​ផាម​បាច់​ឌាំង លេខា​សាខា​បក្ស​ ភូមិ​ថាញ់​ទ្រុង​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ប្រ​ភព​ទុន​របស់​រដ្ឋ​ ទើប​ទម្រង់​សេដ្ឋ​កិច្ច​ជា​ច្រើន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​ និង​មាន​ភាព​រីក​ចម្រើន​។​ តួយ៉ាង​ដូច​ទម្រង់​ចិញ្ចឹម​កន្ធា​យ​របស់​គ្រួ​សារ​លោក​យ័ញ​ហុង​ស្វឹង​ ទម្រង់​ចិញ្ចឹម​ត្រី​ផ្ទក់​ក្នុង​សំ​ណាញ់​របស់​គ្រួ​សារ​លោក​យ័ញ​ញ៉ឹង ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់​របស់​គ្រួ​សារ​អ្នក​មីង​ធី​ចន្ធី ។​ល។​”។​

លោក​ង្វៀង​ង៉ុក​ឡើយ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វា​លឺវ ឱ្យ​ដឹង​បន្ថែម​៖ ភូមិ​ភាគ​កំ​ពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខឋាន​នា​នា​ ដើម្បី​ជំ​រុញ​ល្បឿន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​”៕​

                                       ហា​ថាញ់-មុនី​

ចែករំលែកអត្ថបទ