មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/01/2021 - 08:57

អស់​ពី​ចិត្ត​ជាមួយ​នឹង​ការ​ងារ​អប់​រំ

លោក​គ្រូ​ថាច់​ហ្វិញ​ ជាគ្រូ​បង្រៀន​វិញ្ញា​សាភាសា​បាលី​នៃ​សាលា​ មធ្យម​សិក្សា​បាលី​ - ខ្មែរ​ត្រា​វិញ​ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ដល់​ការ​ងារ​អប់រំ​និង​បណ្ដុះ​បណ្តាល​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។​

លោក​គ្រូ​ថាច់​ហ្វិញ​។​

លោក​គ្រូ​ថាច់​ហ្វិញ​ ផ្ទះ​នៅ​អនុសង្កាត់​ ៩ សង្កាត់​ ៩ ក្រុង​ត្រា​វិញ​។​ អា​ស្រ័យ​ជីវ​ភាព​គ្រួ​សារ​ខ្វះ​ខាត​ ម្ល៉ោះ​ហើយ​រៀន​បាន​ត្រឹម​តែ​ថ្នាក់​ទី ៦ ក៏​បង្ខំ​ចិត្ត​ឈប់​រៀន​។​ ក្នុង​រយៈ​ពេល​បួស​រៀន​ គ្រូ​ថាច់​ហ្វិញ​ ក៏​បន្ត​ការ​សិក្សា​ រយៈ​ពេល​ដែល​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ ស្ថិត​នៅ​ខណ្ឌ​អូរ​ម៉ូង​ ទីក្រុង​កឹង​ធើ បើក​វគ្គ​សិក្សា​ដំ​បូង​ គ្រូ​ថាច់​ហ្វិញ​ ក៏​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​អនុញ្ញាត​ឱ្យ​និមន្ត​ទៅ​សិក្សា​។​ ឆ្នាំ​ ២០១៥ ប្រ​ឡង​បញ្ចប់​កម្រិត​សិក្សា​ សម្រេច​បាន​និទ្ទេស​ពូកែ​ លោក​គ្រូ​ក៏​បាន​ជ្រើស​ចូល​បង្រៀន​សាលា​មធ្យម​សិក្សា​បាលី​ - ខ្មែរ​ត្រា​វិញ​ រួច​ប្រ​គល់​ឱ្យ​ទទួល​បន្ទុក​វិញ្ញា​សា​ភា​សា​បាលី​។​

មិន​ត្រឹម​តែ​បង្រៀន​ក្នុង​សាលា​ លោក​គ្រូ​ថាច់​ហ្វិញ​ នៅ​ទាំង​ឆ្លៀត​បង្រៀន​តាម​វត្ត​មួយ​ចំ​នួន​ដោយ​ឥត​គិត​កម្រៃ​ ដូច​ជា​៖ វិញ្ញា​សា​ភាសា​បាលី​ វេយ្យា​ករណ៍​ខ្មែរ​ និង​ភាសា​បរទេស​។​ គ្រូ​ថាច់​ហ្វិញ​ ឱ្យ​ដឹង​៖ “ខ្ញុំ​កើត​ក្នុង​គ្រួ​សារ​កសិករ​ក្រី​ក្រ អា​ស្រ័យ​អនុវត្ត​តាម​ការ​ណែ​នាំរបស់​រៀមច្បង​ និង​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ទើប​មាន​ចំ​ណេះ​ដឹង​ ក៏​ដូច​ជា​បទ​ពិសោធន៍ក្នុង​ជីវិត ដូច​បច្ចុប្បន្ន​នេះ​។​ ដូច្នេះ​ ទន្ទឹម​នឹង​ការ​បង្រៀន​អក្សរ​ ខ្ញុំ​តែង​ឆ្លៀត​ឱកាស​បង្ហាញ​ពី​បទ​ពិសោធន៍របស់​ខ្លួន​ ដើម្បី​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ ខិត​ខំ​ជម្នះ​លំ​បាក​ បន្ត​ការ​រៀន​សូត្រ​”។​

គ្រូ​ថាច់​ហ្វិញ​ (ខាង​ឆ្វេង​) កំ​ពុង​ប្រ​ជុំ​នឹង​លោក​គ្រូ​អ្នក​គ្រូ​ក្នុង​សាលា​។​

សម​ណសិស្ស​ ថាច់​ង៉ុក​ភឿក សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ ពិត​ឱ្យ​ដឹង​៖ “ លោក​គ្រូ​ថាច់​ហ្វិញ​ មាន​ចំ​ណេះ​ដឹង​ទូលំ​ទូលាយ​ខាង​វិញ្ញា​សា​ភាសា​បាលី​ ដូច្នេះ​លោក​គ្រូ​ពន្យល់​ឆាប់​យល់​ណាស់​។​ លោក​គ្រូ​គឺជា​អ្នក​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ផ្នែក​អប់រំ នៅ​ពេល​ដែល​សិក្ខា​កាម​មិន​យល់​ លោក​គ្រូ​គាត់​ពន្យល់​សា​ចុះ​សា​ឡើង​”។​

លោក​គ្រូ​ត្រឹង​មិញ​ថាយ នា​យក​រង​សាលា​មធ្យម​សិក្សា​បាលី​ - ខ្មែរ​ ឱ្យ​ដឹង​៖ “លោក​គ្រូ​ថាច់​ហ្វិញ​ ជាគ្រូ​បង្រៀន​ម្នាក់មាន​ជំ​នា​ញ​ខ្ពស់​។​ លោក​គ្រូ​ក៏​ជាប្រ​ធាន​សហជីព​អស់​ពី​ចិត្ត​របស់​សាលា​ និង​ជា​បុគ្គល​គំ​រូ​ម្នាក់ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​តែង​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​”៕

សឺន​ម៉ាល័យ​-លេង​មី

ចែករំលែកអត្ថបទ