(សុកត្រាំង) សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ទើបចាត់តាំងកិច្ចប្រជុំបូកសរុប ៥ ឆ្នាំផ្សព្វផ្សាយទូលំទូលាយគំរូរៀនសូត្រតាមសេចក្ដីសម្រេចលេខ ២៨១/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងស្ងើចសរសើរគំរូរៀនសូត្រឆ្នើមខេត្តសុកត្រាំង ដំណាក់កាល ២០១៦- ២០២០។ មានគំរូរៀនសូត្រឆ្នើមចំនួន ១៥០ ក្នុងទូទាំងខេត្តចូលរួម។
ទិដ្ឋភាពនៃកិច្ចប្រជុំបូកសរុប។
យោងតាមសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ៥ ឆ្នាំកន្លង ចលនាកសាងគំរូរៀនសូត្រលើភូមិសាស្រ្តខេត្តសុកត្រាំង បានជះឥទ្ធិពលជាវិជ្ជមានដល់ការលើកកម្ពស់ស្មារតីកម្មាភិបាល បក្ខជននិងមហាជន ស្ដីពីការរៀនសូត្រ។ មកដល់សព្វថ្ងៃ ទូទាំងខេត្តបានទទួលស្គាល់គ្រួសាររៀនសូត្រជិត ១១៤.០០០; វង្សត្រកូលរៀនសូត្រចំនួន ៦៨៨; សហគមន៍រៀនសូត្រចំនួន ៥៩៧; អង្គភាពរៀនសូត្រចំនួន ៧២២ ។ល។
នាឱកាសនេះ មានគំរូរៀនសូត្រចំនួន ១៥០ បានស្ងើចសរសើរទទួលស្គាល់ជាគំរូរៀនសូត្រឆ្នើមថ្នាក់ខេត្ត។ គណៈកម្មាធិការប្រជាជនខេត្ត បានជូនរង្វាន់ដល់គំរូរៀនសូត្រចំនួន ២៦ និងពិនិត្យជម្រើសគំរូរៀនសូត្រឆ្នើមចំនួន ៤ ចូលរួមសន្និបាតស្ងើចសរសើរទូទាំងប្រទេស៕
លីធាន - ថាច់ធី