នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ង្វៀងស្វឹងភុក ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូទូទាំងប្រទេស បូកសរុបការងារកាត់បន្ថយភាពក្រីក្រ ដំណាក់កាល ២០១៦- ២០២០។
នាយករដ្ឋមន្ត្រី ង្វៀងស្វឹងភុក ដឹកនាំកិច្ចប្រជុំ។ រូប៖ VGP/ក្វាងហីវ។
តាមគណៈចង្អុលការកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល ២០១៦ - ២០២០ ដល់ចុងឆ្នាំ ២០១៩ អត្រាគ្រួសារក្រីក្រទូទាំងប្រទេសនៅប្រមាណ ៣,៧៥% មធ្យមភាគក្នុង ៤ ឆ្នាំថយចុះ ១,៥៣%/ ឆ្នាំ លើសភាគកម្រិតដែលរដ្ឋសភាដាក់ចេញ គឺអត្រាគ្រួសារក្រីក្រថយចុះមធ្យមភាគទូទាំងប្រទេសពី ១-១,៥%/ឆ្នាំ។ ក្នុងអំឡុង ៤ ឆ្នាំ ចំនួនគ្រួសារក្រីក្រដែលបានចាកផុតពីភាពក្រីក្រគឺ ៥៨%។ តាមការប៉ាន់ស្មានដល់ចុងឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រទូទាំងប្រទេសថយចុះនៅប្រមាណ ២,៧៥%។ ដូច្នេះ ក្រោយពី ៥ ឆ្នាំ អត្រាគ្រួសារក្រីក្រទូទាំងប្រទេស មធ្យមភាគថយចុះប្រមាណ ១,៤៣%/ឆ្នាំ សម្រេចភាគកម្រិតដែលរដ្ឋសភាដាក់ចេញ។ អត្រាគ្រួសារក្រីក្រនៅតាមស្រុកក្រីក្រថយចុះនៅប្រមាណ ២៧,៨៥% មធ្យមភាគក្នុង ៤ ឆ្នាំ ថយចុះបាន ៥,៦៥%/ឆ្នាំ លើសភាគកម្រិតដែលរដ្ឋសភាដាក់ចេញ គឺថយចុះមធ្យមភាគ ៤%/ឆ្នាំ តាមការប៉ាន់ស្មានដល់ចុងឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រមធ្យមភាគនៅតាមស្រុកក្រី ក្រនៅប្រមាណ ២៤%។
មកទល់ពេលនេះ មានស្រុកក្រីក្រចំនួន ៨/៦៤ បានចាកផុតពីស្ថានភាពលំបាកខ្លាំង និងមានស្រុកក្រីក្រចំនួន ១៤/៣០ បានទទួលយន្តការតាមសេចក្តីសម្រេចចិត្តលេខ ៣០a ចាកផុតពីស្ថានភាពលំបាក។ តាមការគ្រោងទុកដល់ចុងឆ្នាំ ២០២០ មានស្រុកប្រមាណ ៣២ នឹងបានចាកផុតពីស្រុកក្រីក្រ សម្រេចភាគកម្រិតដាក់ចេញ ។ មានឃុំលំបាកខ្លាំង ដែលនៅតាមតំបន់ឆ្នេរសមុទ្រ និងកោះសមុទ្រ ចំនួន ៩៥/២៩២ បានចាកផុតពីស្ថានភាពលំបាកខ្លាំង សម្រេចអត្រា ៣២,៥% (លើស ២,៥%)។ មានភូមិលំបាកខ្លាំងចំនួន ១.២៩៨/ ៣.៩៧៣ (ស្រូបអត្រា ៣២,៦៧%) និងឃុំលំបាកខ្លាំងចំនួន ១២៥/២.១៩៣ (ស្រូបអត្រា ៥,៦៩%) សម្រេចទិសដៅនៃកម្មវិធី ១៣៥ (ចាកផុតពីស្ថានភាពលំបាកខ្លាំង)។ ប្រភពកម្លាំងបានរៀបចំ កៀរគរដើម្បីអនុវត្តនិងមានគោលនយោបាយមួយចំនួនជំរុញប្រសិទ្ធភាព ការងារកាត់បន្ថយភាពក្រីក្រ៖ សរុបប្រភពទុន អនុវត្តកម្មវិធីដំណាក់កាល ២០១៦ - ២០២០ គឺ ៩៣.៦០៧.៧៨៥ ពាន់លានដុង។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី វ៉ូវឌឹកដាម បានគូសបញ្ជាក់៖ បក្ស និងរដ្ឋតែងកំណត់ច្បាស់ ការកាត់បន្ថយភាពក្រីក្រចីរភាព និងធានាសុខុមាលភាពសង្គម គឺជាទិសដៅ ភារកិច្ចដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍ។ ទិសដៅ ភារកិច្ចនេះ បានបង្ហញច្បាស់នៅក្នុងឯកសាររបស់បក្ស សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា យុទ្ធសាស្រ្តផែនការ គម្រោង និងកម្មវិធីរបស់រដ្ឋាភិបាល។ អាស្រ័យហេតុនោះ ទើបការងារកាត់បន្ថយភាពក្រីក្រសម្រេចបានលទ្ធផលជាវិជ្ជមាន។ អត្រាគ្រួសារក្រីក្របានថយចុះជាបន្តបន្ទាប់រៀងរាល់ឆ្នាំក្នុងទូទាំងប្រទេស និងតំបន់ភូមិភាគ។ មានស្រុកក្រីក្រ និងឃុំលំបាកខ្លាំងជាច្រើន បានវិនិយោគកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ បម្រើផលិតកម្ម និងជីវភាពសុខុមាលភាពប្រជាជន គ្រួសារក្រីក្របានឧបត្ថម្ភមុខរបររកស៊ីចិញ្ចឹមជីវិត បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលបន្ថែម បង្កលក្ខណៈបានទទួលសេវាកម្មសង្គមជាមូលដ្ឋានអំពីសុខាភិបាលអប់រំលំនៅឋាន ទឹកស្អាត អនាម័យ និងទទួលបានព័ត៌មាន។ ពិសេស មានការផ្លាស់ប្តូរការយល់ដឹង និងទង្វើរបស់គ្រួសារក្រីក្រមួយចំនួន បានប្រទះឃើញនូវគំរូលេចធ្លោមួយចំនួន ស្ម័គ្រចិត្តធ្វើលិខិតសូមចាកផុតពីភាពក្រីក្រ ។ លទ្ធផលកាត់បន្ថយភាពក្រីក្ររបស់វៀតណាម បានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់៕
យោង៖ កាសែតប្រជាជន-ប្រែសម្រួល៖ វិមាន