នោះគឺជាកិច្ចចង្អុលការរបស់សមមិត្ត ង្វៀងធីគីមង៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពេលធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្តសុកត្រាំង កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា កន្លងហើយ។ សមមិត្តប្រធានរដ្ឋសភា គូសបញ្ជាក់ ខេត្តសុកត្រាំង គឺជាខេត្តមាន ៣ ជនជាតិ កិញ - ខ្មែរ - ចិន រស់នៅសាមគ្គី ជួយគ្នាអភិវឌ្ឍផលិតកម្ម កសាងជីវភាពសម្បូរសប្បាយ សុភមង្គល។ ថ្វីត្បិតតែដូច្នោះ ជីវភាពរបស់មាមីងខ្មែរមួយចំនួននៅលំបាក ហេតុនោះ ខេត្តគប្បីយកចិត្តទុកដាក់អនុវត្តនូវគោលយោបាយជនជាតិឱ្យបានប្រសើរជាងទៀត។ នៅក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភា ង្វៀងធីគីមង៉ឹង បានអបអរសាទរការសម្រេចជោគជ័យនៃមហាសន្និបាតតំណាងបក្ខភាគខេត្តសុកត្រាំង លើកទី XIV អាណត្តិកាល ២០២០-២០២៥។ ទន្ទឹមនឹងនោះ សង្ឃឹមថា គណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍នីតិកាលថ្មី ពង្រីកស្មារតីសាមគ្គី ធ្វើឱ្យជាក់ស្តែងកម្មវិធីសកម្មភាព ផ្សព្វផ្សាយអនុវត្តនូវកម្មវិធីគម្រោង ។ល។ នឹងឆាប់នាំយកនូវសេចក្តីសម្រេចចិត្តមហាសន្និបាតទៅក្នុងជីវភាព។
ប្រធានរដ្ឋសភា ង្វៀងធីគីមង៉ឹង បានអញ្ជើញទៅសួរសុខទុក្ខវីរមាតាវៀតណាត្រឿងធីយ៉ឹង។
ស្ថិតក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនិងធ្វើការនៅខេត្តសុកត្រាំង កាលពីថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែវិច្ឆិកា ប្រធានរដ្ឋសភា ង្វៀងធីគីមង៉ឹង បានផ្ដល់ជូនមូលនិធិសុខុមាលភាពសង្គមដល់ខេត្តសុកត្រាំងចំនួន ៥ ពាន់លានដុង អាស្រ័យអគ្គក្រុមហ៊ុនឧស្ម័នវៀតណាម និងធនាគារពាណិជ្ជកម្មភាគហ៊ុនពាណិជ្ជកម្មក្រៅប្រទេសវៀតណាមធ្វើហិរញ្ញប្បទាន។ ប្រធានរដ្ឋសភា រួមជាមួយនឹងគណៈប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខ វីរមាតាវៀតណាម ត្រឿងធីយ៉ឹង នៅឃុំអាងហ៊ីប និងវីរយុទ្ធជន កម្លាំងប្រដាប់អាវុធប្រជាជន ឧត្តមសេនីយ៍ត្រី ឡេហ្វាងសឿង នៅទីប្រជុំជនចូវថាញ់។ ព្រមជាមួយនោះ ប្រធានរដ្ឋសភា ង្វៀងធីគីមង៉ឹង ក៏បានអញ្ជើញទៅសួរសុខទុក្ខ ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរនៅវត្តសំរោង សង្កាត់ ៥ ក្រុងសុកត្រាំង និងបន្តលើកកម្ពស់ស្មារតីសាមគ្គី រួមគ្នាតស៊ូកសាងមាតុភូមិសុកត្រាំង កាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ ។ល។ ក្រៅពីនោះ ប្រធានរដ្ឋសភា រួមជាមួយគណៈប្រតិភូបានអញ្ជើញទៅទស្សនាក្រុមហ៊ុនច្នៃជលផល តាយគីមអាញ់ នៅមណ្ឌលឧស្សាហកម្មអាងង៉េប ខេត្តសុកត្រាំង និងមជ្ឈមណ្ឌលផលិតពូជស្រូវក្រអូប ST ២៥ របស់អាជីវកម្ម ហូក្វាងកួ នៅទីប្រជុំជនមីស្វៀង៕
យ្វីអាញ់-វិមាន