មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/12/2020 - 09:26

ជន​រួម​ជាតិ​ខ្មែរ​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​

អស់​រយៈ​កាល​ជាង​ ១០ ឆ្នាំ​ ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ខេត្ត​បាក​លីវ​ មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ១០០%។​ លទ្ធ​ផល​នេះ​ មាន​ការ​ព្រួត​ដៃ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ ពី​សំ​ណាក់​ជន​រួម​ជាតិ​ខ្មែរ​។​

កសិករ​ខ្មែរ​ជាច្រើន​ បាន​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​

នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​

យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ​ខេត្ត​បាក​លីវ​ រយៈ​កាល​ជាង​ ១០ ឆ្នាំ​កសាង​ជន​បទ​ថ្មី​ ខេត្ត​មាន​ ៤៩/៤៩ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ ៥៨ លាន​ដុង​/ឆ្នាំ​ អត្រា​គ្រួ​សារ​ក្រី​ក្រ ថយ​ចុះ​នៅ​ ១% អត្រា​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ជន​បទ​ មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​ ៩៩,៨% មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ជាង​ ៩៩% ។​ សម្រេច​បាន​លទ្ធ​ផល​នេះ​ គឺអា​ស្រ័យ​ការ​ព្រួត​ដៃ​យ៉ាង​សកម្ម​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​មហា​ជន​នៅ​ភូមិ​ភាគ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោ​លការណ៍​ និង​អត្ថ​ន័យ​នៃ​ការ​កសាង​ជន​បទ​ថ្មី​។​ ពិសេស​គឺការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ព្រះ​សង្ឃ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​អំ​ពី​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ សេច​ក្តី​សម្រេច​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ ព្រះ​តេជព្រះ​គុណ​ តាំង​សាវ​ង្ស​ ព្រះ​គ្រូ​ចៅ​អធិ​ការ​វត្ត​ខ្វែង​បបែល​ចាស់​ ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ មាន​ថេរដី​កា​៖ “ការ​កសាង​ជន​បទ​ថ្មី​ គឺជា​គោ​ល​ការណ៍​របស់​រដ្ឋ​ នាំ​មក​ផល​ប្រ​យោជន៍​បម្រើ​ប្រ​ជា​ជន​ ម៉្លោះ​ហើយ​មាមីង​ខ្មែរ​ស្រប​ចិត្ត​គាំ​ទ្រ។​ ជាច្រើន​ឆ្នាំ​មក​នេះ​ អា​ត្មា​ភាព​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​កសាង​ផ្លូវ​ជន​បទ​បាន​ប្រ​វែង​ជាង​ ១,៥ គីឡូ​ម៉ែត្រ កសាង​ស្ពាន​ជាច្រើន​ខ្សែ​ និង​សង់​ផ្ទះ​មេត្តា​ធម៌​ជាច្រើន​ខ្នង​ជូន​គ្រួ​សារ​ក្រ”។​

ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ​។​

ទន្ទឹម​នឹង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ភូមិ​ភាគ​នា​នា​ក៏​ប្រ​មូល​ផ្តុំ​ ជំ​រុញ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេ​សជឿន​លឿន​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បង្កើត​នូវ​ទម្រង់​ល្អ​ៗ​ជាច្រើន​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​ លោក​ឡឹម​វល្លិ៍ លេខា​សាខា​បក្ស​ភូមិ​បៀង​ដុង​ A ឃុំ​វិញ​ត្រាច់​ដុង​ ឱ្យ​ដឹង​៖ “ពេល​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ជីវ​ភាព​ប្រ​ជា​ជន​ក៏​បាន​លើក​ស្ទួយ​កូន​ចៅ​មាន​លក្ខណៈ​រៀន​សូត្រ​ត្រឹម​ត្រូវ​។​ ផ្លូវ​បេតុង​តភ្ជាប់​ដល់​ផ្ទះ​ មាន​អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ព្រែក​ប្រ​ឡាយ​មាន​ទឹក​សាប​ ខួប​ប្រាំ​វស្សា​ ម៉្លោះ​ហើយ​មាមីង​អនុវត្ត​វិទ្យា​សាស្រ្ត​ក្នុង​ការ​ផលិតស្រូវ​ ដាំ​ដំ​ណាំ​រួម​ផ្សំឈើ​ហូប​ផ្លែ​ ។​ល។​ រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​។​ ផ្តើម​ពី​នោះ​ មាមីង​ខ្មែរ​ត្រៀម​លក្ខណៈ​រួម​ទាំង​កម្លាំង​កាយ​និង​កម្លាំង​ទ្រព្យ​ ដើម្បី​រួម​នឹង​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​”៕​

                                           យ្វីអា​ញ់-មុនី​

ចែករំលែកអត្ថបទ