មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/12/2020 - 09:26

ទឹក​ប្រាក់​ជាង​ ១២.០០០ ពាន់​លាន​ដុង​ កសាង​ជន​បទ​ថ្មី​

(បាក​លីវ​) យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ អស់​រយៈ​ពេល​ ១០ ឆ្នាំ​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ស្ដី​ពី​កសាង​ជន​បទ​ថ្មី​ (ហៅ​កាត់​ថា​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​) ដំ​ណាក់​កាល​ ២០១១-២០២០ ខេត្ត​បាន​កៀរ​គរ​ទឹក​ប្រាក់​ជាង​ ១២.០០០ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ទុន​មជ្ឈិម​និង​ភូមិ​ភាគ​ជាង​ ១.៩៥០ ពាន់​លាន​ដុង​ ប្រ​ភព​ទុន​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ជាង​ ១.៣៥០ ពាន់​លាន​ដុង​ ក្រៅ​ពី​នោះ​ គឺប្រ​ភព​ទុន​ផ្សេង​ៗ​ មាន​ដូច​៖ ទុន​គួបផ្សំ​អំ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គម្រោង​ផ្សេង​ៗ​ ទុន​អា​ជីវ​កម្ម ​ទុន​ឥណ​ទាន​។​

ផ្លូវ​ជន​បទ​នៅ​ខេត្ត​បាក​លីវ​ ត្រូវ​បាន​វិនិ​យោ​គកសាង​ រួម​ចំ​ណែ​ក​អភិវឌ្ឍ​

តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ 

រហូត​មក​ទល់​សព្វ​ថ្ងៃ​ ទូទាំង​ខេត្ត​មាន​ ៤៩/៤៩​ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ មាន ៥/៧ ស្រុក​សម្រេច​បទ​ដ្ឋាន​ និង​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ជា​មូល​ដ្ឋាន​ ក្រៅ​ពី​នោះ​ ស្រុក​ទាំង​ពីរ​ក៏​កំ​ពុង​ធ្វើ​បែប​បទ​ដើម្បី​ទទួល​ស្គាល់​ស្រុក​ជន​បទ​ថ្មី​។​ ប្រាក់​ចំ​ណូល​លើ​មនុស្ស​ម្នាក់ៗ​របស់​ខេត្ត​បាក​លីវ​សម្រេច​ ៥៨​ លាន​ដុង​/ឆ្នាំ​ (កើន​ ២,១៥ ដង​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១១) អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ក្រោម​ ១% (ថយ​ចុះ​ ១៩,២% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១១) អត្រា​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ជន​បទ​ប្រើ​ប្រាស់​ទឹក​ស្រប​អនា​ម័យ ៩៩,៨% គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​ជាង​ ៩៩% ។​ល។​ ខេត្ត​បាក​លីវ​ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ នឹង​សម្រេច​កសាង​ជន​បទ​ថ្មី​៕​

                                                      យ្វីអា​ញ់ - ថាច់​ធី

ចែករំលែកអត្ថបទ