ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/12/2020 - 09:26

បូក​សរុប​បណ្ដោះ​អា​សន្ន​៥​ឆ្នាំ​ អនុវត្ត​កម្ម​វិធី​ជន​បទ​ តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០១៦​-២០២៥

នៅ​ខេត្ត​បាក់​យ៉ាង​ ក្រសួង​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ សហ​ការ​ជាមួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក់​យ៉ាង​ ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ ៥​ ឆ្នាំ​អនុវត្ត​ “ឧបត្ថម្ភ​អនុវត្ត​ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេកទេស​និង​បច្ចេក​វិទ្យា​ ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ជន​បទ​ តំ​បន់​ភ្នំ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​២០១៦​ - ២០២៥​” (ហៅ​កាត់​ថា​ កម្ម​វិធី​ជន​បទ​ តំ​បន់​ភ្នំ​)។​

អ្នក​តំ​ណាង​ចូល​រួម​ទស្សនា​ល្វែង​ដាក់​តាំង​កសិផល​របស់​ខេត្ត​បាក់​យ៉ាង​។​ រូប​៖ BGP/យ៉េវហ្វា

របាយ​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ​ បញ្ជាក់​ឱ្យ​ឃើញ​ ក្រោយ​រយៈ​ពេល​ ៥ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ មាន​គម្រោង​ចំ​នួន​ ៤០០ លើ​ភូមិ​សាស្រ្ត​ខេត្ត​ ក្រុង​ចំ​នួន​ ៦១ បាន​ផ្តល់​សច្ចា​នុមតិ​ សរុប​ថវិកា​ជំ​នួយ​ពី​ធនា​គារ​បុព្វ​ហេតុ​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា​មជ្ឈិម​ជាង​ ១.២២៤ ពាន់​លាន​ដុង​។​ គ្រប់គម្រោង​ទាំង​អស់​នៅ​ពេល​បញ្ចប់​ គ្រោង​នឹង​កសាង​ទម្រង់​អនុវត្ត​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ចំ​នួន​ ១.៣០៩/១២០០ (សម្រេច​ ១០៩,១%) ផ្ទេរ​ជូន​បច្ចេក​វិទ្យា​ថ្មី​ ទំ​នើប​ៗ​ចំ​នួន​ ២.១២៦/ ១៥០០ លើក​ សម​ស្រប​ជា​មួយ​នឹង​តំ​បន់​នីមួយ​ៗ​ ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ជន​បទ​ តំ​បន់​ភ្នំ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ (សម្រេចបាន​ ១៤១,៧%)។​

តាម​រយៈ​ការ​អនុវត្ត​គម្រោង​និង​ភារ​កិច្ច​ដែល​ជាប់​ពាក់​ព័ន្ធ​កម្ម​វិធី​បាន​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ លើក​កម្ពស់​សមត្ថ​ភាព​គ្រប់​គ្រង​ និង​ចាត់​តាំង​ផ្សព្វ​ផ្សាយ​គម្រោង​ដល់​កម្មា​ភិបាល​គ្រប់​គ្រង​ចំ​នួន​ ១៨០០/១៥០០ លើក​នាក់ (សម្រេច​ ១២០%) បណ្ដុះ​បណ្ដាល​បុគ្គ​លិក​បច្ចេក​ទេស​នៅ​នឹង​ភូមិ​ភាគ​បាន​ ៣៥២០/២៥០០ លើក​នា​ក់ (សម្រេច​ ១៤០,៨%) ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​ជឿន​លឿន​ដល់​កសិករ​ ៧៨.៦១០/៨០.០០០ លើក​នាក់ដែល​អនុវត្ត​គម្រោង​ (សម្រេច ​៩៨,៣%)។​

លោកង្វៀង​ហ្វាង​យ៉ាង​ អនុរដ្ឋ​មន្ត្រី​ក្រសួង​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ សំ​ណូម​ពរ​៖ រយៈ​ពេល​ខាង​មុខ​ កម្ម​វិធី​គប្បី​ច្បាម​ទិស​ដៅ​ កម្ម​វិធី​ ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ដែល​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២០-២០២៥ បាន​ដាក់​ចេញ​ ម្ចាស់​ការ​ដាក់​សំ​ណើ​និង​ចាត់​តាំង​អនុវត្ត​នូវ​គម្រោង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ កៀរ​គរ​អស់​ពី​លទ្ធភាព​ រាល់​ប្រ​ភព​កម្លាំង​ បដិភាគ​រួម​ជាមួយ​នឹង​ការ​ជំ​នួយ​របស់​រដ្ឋ​ ដើម្បី​ផ្សព្វ​ផ្សាយ​ជោគ​ជ័យ​កម្ម​វិធី​។​ ទន្ទឹម​នឹង​នោះ​ ត្រូវ​មាន​ផែន​ការ​ពង្រីក​ បើក​ទូលាយ​ទម្រង់​ផលិត​កម្ម​របស់​គម្រោង​ក្រោយ​ពី​បាន​បញ្ចប់​ បង្កើន​ទិន្ន​ផល​ គុណ​ភាព​ សមត្ថ​ភាព​ប្រ​ជែង​សម្រាប់​ផលិត​ផល​ទំ​និញ​របស់​ភូមិ​ភាគ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណេញ​ដល់​អា​ជីវ​កម្ម​និង​កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​៕​

       យោ​ង៖  baodantoc.com.vn -វិមាន​

ចែករំលែកអត្ថបទ