ក្នុងនាមជាអ្នកមានប្រជាប្រិយ អ្នកមីងឡឹមធីសារឿន នៅភូមិពពុះទឹក ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង តែងខ្នះខ្នែងចលនាមាមីងខ្មែរចូលរួមកសាងជនបទថ្មី។ ពិសេស គាត់តែងយកចិត្តទុកដាក់ជួយដល់អ្នកក្រ ម្ល៉ោះហើយមាមីងខ្មែរនៅក្នុងភូមិស្រុកតែងគោរពរាប់អាន។
ពេលទំនេរ អ្នកមីងសារឿន ដេរម៉ាស់ជូនដល់មាមីងខ្មែរក្នុងភូមិស្រុក។
បងស្រីឡឹមធីង៉ុកហ្វាង នៅភូមិពពុះទឹក ឱ្យដឹង៖ “ភូមិនេះអ្នកណាក៏គោរពរាប់អានអ្នកមីងសារឿនទាំងអស់។ ពីព្រោះគាត់ជាមនុស្សស្លូតត្រង់ មានចិត្តធម៌មេត្តា តែងឧបត្ថម្ភជាប្រាក់ អង្ករ ដល់មនុស្សចាស់ជរា និងអ្នកក្រីក្រ នៅក្នុងភូមិស្រុក។ បំផុតគឺនៅរដូវជំងឺ Covid-១៩ កន្លងហើយ គាត់បានដេរម៉ាស់រាប់ពាន់ជូនដល់មាមីងនិងប្រគេនព្រះសង្ឃ”។
ដោយបានអ្នកមីងសារឿន ខ្នះខ្នែងរួមចំណែកក្នុងការចលនា ទើបមាមីងក្នុងភូមិព្រួតដៃចូលរួមកសាងសម្រេចរួចរាល់ផ្លូវជនបទថ្មីគំរូ។
ច្រើនឆ្នាំមកនេះ ពេលជីវភាពបានធូរធារ អ្នកមីងសារឿន តែងទៅវត្តចូលរួមធ្វើការងារសប្បុរសធម៌។ ចំណែកនៅភូមិភាគ ដងផ្លូវបេតុងកន្លែងណាបែកបាក់ ឬតំបន់តាំងទីលំនៅដែលមិនទាន់មានផ្លូវបេតុង អ្នកមីងតែងចលនាមាមីងនិងសប្បុរសជនរួមវិភាគទានដើម្បីជួសជុលធ្វើផ្លូវ។ អាស្រ័យហេតុនោះ ផ្លូវបេតុងនៅតាមភូមិស្រុកបានកសាងរាបស្មើស្អាតបាត បង្កលក្ខណៈដល់ប្រជាជនធ្វើដំណើរទៅមក ជួញដូរទំនិញបានងាយស្រួល។ ទន្ទឹមនឹងនោះ អ្នកមីងសារឿន នៅទាំងចលនាមាមីងដាំផ្កា រួមវិភាគទានប្រាក់ អន្ទងអំពូលភ្លើងបំភ្លឺតាមដងផ្លូវ កសាងបង្គោលទង់ ញុាំងឱ្យដងផ្លូវតំបន់ជនបទភ្លឺបៃតង ជ្រះ ស្អាត។ អ្នកមីងសារឿន ឱ្យដឹង៖ “ពីមុន ជីវភាពនៅក្រខ្សត់ ម្ល៉ោះហើយមិនបានជួយអ្វីដល់មាមីងក្នុងភូមិស្រុកទេ ឥឡូវជីវភាពធូរធារគ្រាន់បើ ខ្ញុំគិតតែពីរឿងធ្វើបុណ្យកុសល។ រាល់ថ្ងៃសីលខ្ញុំតែងទៅវត្ត បានជួបជុំចាស់ទុំនៅភូមិស្រុក ខ្ញុំតែងចលនាមាមីងអប់រំទូន្មានប្រៀនប្រដៅកូនចៅ សុភាពរាបសា ស្លូតបូតរមទម្យ ព្រមទាំងរៀបរាប់ឱ្យមាមីងស្តាប់អំពីលទ្ធផលគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ គិតគូរដល់ជនជាតិខ្មែរ ដើម្បីមាមីងបានយល់ដឹង និងគោរពម៉ឺងម៉ាត់នូវសេចក្តីកំណត់របស់ច្បាប់ ខ្នះខ្នែងធ្វើការរកស៊ី ដើម្បីឈានឡើងធ្វើមានធ្វើបាន។ ពេលដឹងមាមីងណាមានការលំបាក ខ្ញុំតែងទៅដល់ផ្ទះ ឧបត្ថម្ថអង្ករ ប្រាក់ ដើម្បីមនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយកាន់តែស្អិតល្មួត”។
លោកសើុងសារ៉ាញ់ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង៖ “អ្នកមីងសារឿន មិនត្រឹមតែមានទឹកចិត្តអាណិតស្រឡាញ់មនុស្សប៉ុណ្ណោះទេ គាត់នៅទាំងបានបរិច្ចាគដីជាង ២០០ម២ ដើម្បីរដ្ឋអំណាច កសាងអាគារប្រជុំជីវភាពសហគមន៍ទៀតផង។ អាស្រ័យអ្នកមីងមានប្រជាប្រិយក្នុងការចលនា និងផ្សព្វផ្សាយ ម្ល៉ោះហើយមាមីងក្នុងភូមិបានរួមវិភាគទានកសាងផ្លូវ បង្គោលទង់ អន្ទងអំពូលភ្លើងបំភ្លឺផ្លូវ និងដាំផ្កាលម្អ បានរួមចំណែកសម្រេចរួចរាល់ផ្លូវជនបទថ្មីគំរូ។ អ្នកមីងសារឿន គឺជាបុគ្គលគំរូគួរឱ្យស្ងើចសរសើរ”៕
យ្វីអាញ់-វិមាន