ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/11/2020 - 08:29

កសាង​និង​ជួស​ជុល​ ថែទាំ​សំ​ណង់​តាម​យន្ត​ការ​វិនិ​យោគ​ពិសេស​ដោយ​ឡែក​

ចែក​រំលែកប​ទពិសោធន៍អនុវត្ត​

នៅ​ហា​ណូយ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ សហការ​ជា​មួយ​នឹង​ស្ថា​ប័ន​ជំ​នួយ​អៀរ​ឡង់​ប្រ​ចាំ​នៅ​វៀត​ណា​ម (Irish Aid) ចាត់​តាំង​សិក្ខា​សាលា​ចែក​រំ​លែក​បទពិសោធន៍ជំ​រុញ​តួនា​ទីរបស់​ថ្នាក់​មូល​ដ្ឋាន​សហគមន៍ ​ក្នុង​ការ​អនុវត្ត​កសាង​និង​ជួស​ជុល​ ថែទាំ​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទ្រង់​ទ្រាយ​តូច​ស្ថិត​ក្នុង​កម្ម​វិធី​ ១៣៥ តាមយន្ត​ការ​វិនិ​យោគ​ពិសេស​ដោយ​ឡែក​ និង​បញ្ហា​ដាក់​ចេញ​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ​។​

លោក​វ៉វ៉ាន់​បៃ ប្រ​ធាន​នា​យក​ដ្ឋាន​ ប្រ​ធាន​ការិ​យាល័យ​សម្រប​សម្រួល​កម្ម​វិធី​ ១៣៥ ថ្លែង​យោ​បល់ក្នុង​អង្គ​សិក្ខា​សាលា​។​

នៅ​ក្នុង​សិក្ខា​សាលា​ ចំ​ពោះ​លទ្ធ​ផល​មួយ​ចំ​នួន​របស់​គម្រោង​ “ជំ​រុញ​ទម្រង់​ជួស​ជុល​ថែទាំ​និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បង្អែក​ទៅ​លើ​សហ​គមន៍ក្នុង​កម្ម​វិធី​ ១៣៥ នៅ​ខេត្ត​ហ្វា​ប៊ិញ និង​ត្រា​វិញ​” ដំ​ណាក់​កាល​ ២០១៣-២០២០ ។​ លោក​ឡេ​វ៉ាន់​ហា​យ នា​យក​ RIC ឱ្យ​ដឹង​៖ ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​របស់​ Irish Aid និង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ គម្រោង​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​ឃុំ​ចំ​នួន​ ១៣ ចំ​ណុះ​ស្រុក​ចំ​នួន​ ៦ នៅ​ខេត្ត​ចំ​នួន​ ២ គឺ ខេត្ត​ហ្វាប៊ិ​ញ និង​ត្រា​វិញ​។​ គម្រោង​សំ​ដៅ​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​ជា​ជន​និង​កម្មា​ភិបាល​ភូមិ​ភាគ​ អនុវត្ត​ជួស​ជុល​ និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទ្រង់​ទ្រាយ​តូច​បង្អែក​លើ​សហគមន៍; ឯក​ភាវូ​បនីយកម្ម​និង​ចលនា​គោល​នយោ​បាយ​; ចែក​រ​ំលែក​និង​ពង្រីក​ទម្រង់​។​ លទ្ធ​ផល​ផ្សព្វ​ផ្សាយ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ មាន​ភូមិ​ចំ​នួន​ ៧៧ បាន​ទទួល​ផល​ដោយ​មាន​សំ​ណង់​ចំ​នួន​ ២៦៧ បាន​ជួល​ជុល​ ថែទាំ​ និង​កសាង​ថ្មី​ សំ​ណង់​រួម​មាន៖ ផ្លូវ​គមនា​គមន៍​ ប្រ​ឡាយ​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ប្រ​ព័ន្ធ​ទឹក​ហូរ​ឯង​ និង​អគារ​វប្ប​ធម៌​ មាន​ប្រ​ជា​ជន​ ៨៦៥ រូប​ និង​កម្មា​ភិបាល​ភូមិ​ភាគ​ ២៧០ រូប​ ជាស្នូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ គម្រោង​ដោយ​មាន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ជាង​ ៥០ ពាន់​នា​ក់ បាន​ទទួល​ផល​ពី​សំ​ណង់​ទាំង​នេះ​។​ គម្រោង​បាន​ចែក​រំលែក​និង​ពង្រីក​ទម្រង់​ចេញ​ទៅ​ខេត្ត​នា​នា​ ដូច​៖ ក្វាង​ទ្រី (មាន​សំ​ណង់​ចំ​នួន ២) និង​ហា​យ៉ាង​ (មាន​សំ​ណង់​ចំ​នួន​ ៤).។​

អ្នក​តំ​ណាង​ចូល​រួម​ក៏​បាន​ពិភាក្សា​អំ​ពី​មូល​ដ្ឋាន​គតិ​យុត្តិ និង​ដំ​ណោះ​ស្រាយ​ជំ​រុញ​តួនា​ទីថ្នាក់​ឃុំ​ និង​សហ​គមន៍​ក្នុង​ស្វ័យ​គ្រប់​គ្រង​កសាង​និង​ជួស​ជុល​ ថែទាំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​; គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​ក្នុង​ដំ​ណើរ​ការ​ជួស​ជុល​ ថែទាំ​ និង​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទ្រង់​ទ្រាយ​តូច; ក្រុម​អ្នក​ឯក​ទេ​ស បាន​ធ្វើ​ការ​ពិគ្រោះ​និង​ធ្វើ​ការ​វាយ​តម្លៃ​អំ​ពី​ស្ថាន​ភាព​អនុវត្ត​ជួស​ជុល​ ថែទាំ​និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទ្រង់​ទ្រាយ​តូច តាម​យន្ត​ការ​ពិសេស​ដោយ​ឡែក​នៃ​អនុក្រឹត្យ​លេខ​ ១៦១/២០១៦/NĐ-CP។​ ឆ្លង​តាម​រយៈ​សិក្ខា​សាលា​ អ្នក​តំ​ណាង​គ្រប់​រូប​បាន​ទទួល​ស្គាល់​ការ​វាយ​តម្លៃ​យ៉ាង​ម៉ត់​ចត់​ពី​របៀប​ធ្វើ​ថ្មី​ ផ្ទៀង​ផ្ទាត់​ទៅ​លើ​ផ្នែក​ច្បាប់​ យន្ត​ការ​ ឯក​សារ​ណែ​នាំ សេច​ក្តី​កំ​ណត់​ និង​ដាក់​សំ​ណើ​ជាមួយ​នឹង​ភូមិ​ភាគ​ ក្រសួង​ ផ្នែក​នា​នា​ សំ​ដៅ​បំ​ពេញ​បន្ថែម​នូវ​ចំ​ណុច​ចាំ​បាច់​សម្រាប់​ដំ​ណាក់​កាល​ ២០២១-២០២៥ ខាង​មុខ​៕​

យោ​ង៖ http://cema.gov.vn-ប្រែសម្រួលៈ វិមាន​

ចែករំលែកអត្ថបទ