03/11/2020 - 08:41

វិះនឹង​ខ្វាក់​ភ្នែក​ ដោយ​សារ​កាវ​ ៥០២ ខ្ទាត​ចូល​

(កឹង​ធើ) ក្រុម​វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ភ្នែក​សៃ​ហ្គងកឹង​ធើ ទើប​វិនិច្ឆ័យ​ជោគ​ជ័យ​ដល់​អ្នក​ជំ​ងឺ​ម្នាក់ មិន​បញ្ចេញ​ឈ្មោះ​ (អា​យុ​ ៦៩ ឆ្នាំ​ នៅ​ខេត្ត​ហូវ​យ៉ាង​) រង​គ្រោះ​ដោយ​កាវ ៥០២ ខ្ទាត​ ចូល​ភ្នែក​។

វេជ្ជ​បណ្ឌិត​ ត្រឹង​វៀត​ហ៊ុង សង្រ្គោ​ះដល់​អ្នក​ជំ​ងឺ​ទាន់​ពេល​។​

កាល​ពី​ព្រឹក​ថ្ងៃ​ ១៦ ខែ​តុលា​ អ្នក​ជំ​ងឺ​រូប​នេះ​ ត្រូវ​បាន​គេ​នាំមក​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​ឈឺ​ភ្នែក​ បើក​ភ្នែក​មិន​បាន​ ហូរ​ទឹក​ភ្នែក​មិន​ដាច់​។​ វេជ្ជ​បណ្ឌិត​បាន​ពិនិត្យ​ ធ្វើ​រោគ​វិនិច្ឆ័យ​ប្រាប់​ថា​ អ្នក​ជំ​ងឺ​ត្រូវ​រលាក​ប្រ​ស្រី​ភ្នែក​ ធ្វើ​ការ​ថ្កៀប​យក​វត្ថុ​ចម្លែក​មាន​ប្រ​វែង​ជាង ១ mm ដោយ​សារ​កាវ​កកខះ​។​ វេជ្ជ​បណ្ឌិត​ ឯក​ទេ​សII ត្រឹង​វៀត​ហ៊ុង ឱ្យ​ដឹង​៖ បើ​សិន​អ្នក​ជំ​ងឺ​មិន​មក​កាន់​មន្ទីរ​ពេទ្យ​ព្យា​បាល​បាន​ទាន់​ពេល​ ភ្នែក​នឹង​រង​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ អាច​នឹង​ពិការ​ភ្នែក​ជារៀង​រហូត​។​

អ្នក​ជំ​ងឺ​រៀប​រាប់​៖ “ខ្ញុំ​ប្រើ​ប្រាស់​កាវ​ ៥០២​ ក្នុង​ពេល​ជួស​ជុល​ត្រចៀក​ទ្វារ​ទូ។​ ក្នុង​ពេល​ចាក់​កាវ​ចេញ​ ត្របាច់​ដប​ខ្លាំង​ ទើប​កាវ​ខ្ទាត​ចូល​ភ្នែក​ខាង​ស្តាំ​។​ ខ្ញុំ​ពិបាក​ទ្រាំ​ ទើប​មក​កាន់​មន្ទីរ​ពេទ្យ​ជាបន្ទាន់​”។​

វេជ្ជ​បណ្ឌិត​ត្រឹង​វៀត​ហ៊ុង ណែ​នាំរបៀប​សង្រ្គោ​ះបឋម​មុន​ពេល​នាំ​អ្នក​ជំ​ងឺ​មក​កាន់​មន្ទីរ​ពេទ្យ​ ពេល​ចៃដន្យ​ត្រូវ​កាវ​ ៥០២ ឬ​ក៏​សារ​ធាតុ​គីមី​ខ្ទាត​ចូល​ភ្នែក​ ដូច​ជា​៖ លាង​ភ្នែក​ដោយ​ទឹក​ស្អាត​ (អាច​នឹង​ដាក់​ភ្នែក​ក្រោម​ទុយោ​ទឹក​ដើម្បី​លាង​ឬ​ក៏​ឈ្ងោក​មុខ​លាង​ក្នុង​ក្លាំ​ទឹក​) វៀរ​លែង​ករណី​រលាក​កំ​បោរ​រស់​ ត្រូវ​យក​កំ​បោរ​ចេញ​ឱ្យ​អស់​មុន​នឹង​លាង​ភ្នែក​ ពី​ព្រោះ​កំ​បោរ​ប៉ះ​ទឹក​ភ្នែក​វានឹង​ពុះ​ឡើង​ធ្វើ​ឱ្យ​រលាក​បន្ទាប់​ពី​នោះ​ រុំ​ភ្នែក​ស្រាល​ៗ​កុំ​ឱ្យ​តឹង​ពេក​ ហើយ​នាំ​ទៅ​មន្ទីរ​ពេទ្យ​ភ្នែក​ មិន​ត្រូវ​យឺត​យាវ​ដោយ​មូល​ហេតុ​អ្វី​ឡើយ​។​ បង្ការ​ប្រ​សើរ​ជាង​ព្យា​បាល​ ពេល​ប៉ះ​នឹង​សារ​ធាតុ​គីមី​ គប្បី​ពាក់​វ៉ែន​តា​ការ​ពារ។​ អ្នក​ពល​កម្ម​គប្បី​ជ្រើស​ទិញ​វ៉ែន​តាឱ្យ​សម​ស្រប​នឹង​ភ្នែក​ ដើម្បី​កាត់​បន្ថយ​ការ​ជះពន្លឺ​ និង​ការ​ពារ​វត្ថុ​ផ្សេង​ៗ​ខ្ទាត​ចូល​ភ្នែក​៕​

                               ធូរ​សឿង-មុនី​

ចែករំលែកអត្ថបទ