មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/11/2020 - 08:41

អ្នក​មាន​ប្រ​ជា​ប្រិយ​ថាច់​សុភី

ក្នុង​នាម​ជា​បក្ខ​ជន​មួយ​រូប​ លោក​ថាច់​សុភី កើត​ឆ្នាំ​ ១៩៦១ នៅ​ភូមិ​ផ្នោ​អណ្តែត​ ឃុំ​ដាឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ជាគំ​រូ​ក្នុង​ការ​លត់​ដំ​ចរិយា​មារ​យាទសីល​ធម៌​បដិវត្ត​ន៍ និង​អនុវត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ ចលនា​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី​។

 ​ លោក​ថាច់​សុភី (អង្គុយ​ជួរ​មុខ​ខាង​ស្តាំ​) កំ​ពុង​សំ​ណេះ​សំ​ណាល​ជាមួយ​ព្រះ​ចៅ​អធិ​ការ​និង​សមាជិក​ គណៈ​កម្ម​ការ​វត្ត​ផ្នោ​អណ្តែត​។​

ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍ ​ជន​រួម​ជាតិ​ខ្មែរ​ លោក​ថាច់​សុភី តែង​ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​ភូមិ​ផ្នោ​អណ្តែត​អនុវត្ត​ភារ​កិច្ច​ពង្រីក​សេដ្ឋ​កិច្ច​ កសាង​ជន​បទ​ថ្មី​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ អនុវត្ត​វិទ្យា​សាស្រ្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​។​ លោក​ថាច់​សុភី ឱ្យ​ដឹង​៖ “ជាមួយ​នឹង​តួនា​ទីប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ផ្នោ​អណ្តែត​ និង​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ភូមិ​ បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​ ខ្ញុំ​តែង​ផ្សព្វ​ផ្សាយ​ចលនា​មាមីង​អនុវត្ត​ល្អ​នូវ​គោ​លការ​ណ៍​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​ ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧបត្ថម្ភ​ពិសេស​ដោយ​ឡែក​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​”។​   

គាំ​ទ្រការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​ កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិល័យ​” អា​ស្រ័យ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ​ឃុំ​ដាឡុក​បំ​ផុស​ឡើង​។​ លោក​ថាច់​សុភី បាន​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ចូល​រួម​ការ​ពារ​បរិស្ថាន​ ដោយ​ទង្វើ​ជាក់​ស្តែង​ជា​ច្រើន​ ដូច​៖ កាប់​ឆ្ការ​ គុម្ពោត​ព្រៃ​ ដាំ​កូន​ឈើ​ រៀប​ចំ​ផ្ទះ​សម្បែង​ជ្រះ​ស្អាត​ កសាង​បង្គន់​អនា​ម័យ។​ ក្រៅ​ពី​នោះ​ លោក​ថាច់​សុភី នៅ​ទាំង​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​ សម្រប​សម្រួល​ ដោះ​ស្រាយ​ទំ​នាស់​តវ៉ា​ ប្ដឹង​ផ្ដល់​ក្នុង​ភូមិ​ស្រុក​ ផ្សព្វ​ផ្សាយ​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​គ្រប់​គ្រង​កូន​ចៅ​ យុវជន​ប្រ​មូល​ផ្តុំ​គ្នា​យប់​អធ្រាត្រ ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម​លើ​ភូមិ​សាស្រ្ត​។​ល។​

លោក​ថាច់​ប៊ី អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ឃុំ​ដា​ឡុក​ បញ្ជាក់​៖ “លោក​ថាច់​សុភី ដូច​ជា​ស្ពាន​តភ្ជាប់​រវាង​ជន​រួម​ជាតិ​ភាគ​តិច​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។​ លោក​មាន​កិត្តិ​យស​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ ចំ​ពោះ​ស្នា​ដៃ​រួម​ចំ​ណែក​របស់​គាត់​នៅ​ភូមិ​ភាគ​”៕​

                                     សឺនម៉ាល័យ​-មុនី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​សុភី