នៅក្រុងវីថាញ់ គណៈកម្មាធិការជនជាតិ ទើបសហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ចាត់តាំងសន្និសីទហ្វឹកហ្វឺនពីការ “ការពារបរិស្ថាននិងទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍចីរភាព”។
ទិដ្ឋភាពអ្នកតំណាងចូលរួមសន្និសីទហ្វឹកហ្វឺន។
អ្នកតំណាងចូលរួមបានស្វែងយល់អំពីបធានបទចំនួន ៤ រួមមាន ៖ ឧបទ្ទវហេតុបរិស្ថានការ ប្រែប្រួលអាកាសធាតុ និងភាពជាក់ស្ដែងនៃស្ថានភាពប្រែប្រួលអាកាសធាតុ ឧបទ្ទវហេតុដែលបាននិងកំពុងកើតមាននៅវាលរាបទន្លេគឺវឡុង មូលហេតុការប៉ះពាល់ដល់ជីវភាព ផលិតកម្មរបស់ប្រជាជន អភិវឌ្ឍសេដ្ឋកិច្ច-សង្គម បរិស្ថានក្នុងតំបន់; ការរៀបចំគម្រោងយុទ្ធសាស្រ្ត ផែនការចង្អុលការនិងអភិបាលកិច្ចរបស់រដ្ឋ ស្ដីពីការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារបរិស្ថានតំបន់; បញ្ហាបរិស្ថានការងារ ការពារបរិស្ថាន ការទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុរបស់ភូមិភាគ និងការទទួលខុសត្រូវរបស់អង្គការ បុគ្គលក្នុងកិច្ចការការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ; គម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០។
កម្មវិធីហ្វឹកហ្វឺន សំដៅជួយដល់អ្នកតំណាងទាំងឡាយលើកកម្ពស់ចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុ ដើម្បីផ្សព្វផ្សាយក្នុងជនរួមជាតិភាគតិចអំពីការការពារបរិស្ថាននិងទប់ទល់ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕
យ្វីអាញ់ - ថាច់ធី