មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/10/2020 - 08:15

រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​

លោក​ឡឹម​អន នៅ​ភូមិ​ត្រា​កាញ់​ B ឃុំ​ទ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ ជាអ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​ មិន​ត្រឹម​តែជា​គំ​រូ​ក្នុង​ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​កសាង​សំ​ណង់​ជន​បទ​ប៉ុណ្ណោះ​ទេ លោក​ឡឹម​អន នៅ​ទាំង​អនុវត្ត​ល្អ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ទៀត​ផង​។​

 ​ នេះ​ជាស្ពាន​ជន​បទ​អា​ស្រ័យ​ស្នា​ដៃ​លោក​ឡឹម​អន ចលនា​ទឹក​ប្រាក់កសាង​។​

ផ្ដើមពី​គ្រួ​សារ​ក្រី​ក្រមួយ​ លោក​ឡឹម​អន បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​រក​ស៊ី​ និង​ចិញ្ចឹម​កូន​រៀន​សូត្រ​ក្លាយ​ជាមនុស្ស​ល្អ​ក្នុង​សង្គម​។​ ពេល​គ្រួ​សារ​និង​កូន​ៗ​មាន​អា​ជីព​រកស៊ី​លំ​នឹង​ លោក​ឡឹម​អន បាន​ចាប់​ផ្ដើម​ចូល​រួម​ការ​ងារ​សង្គម​។​ លោក​ឡឹម​អន បច្ចុប្បន្ន​មាន​វ័យ​ ៧៨ ឆ្នាំ​ រយៈ​ពេល​ ៨ ឆ្នាំ​មក​នេះ​ គាត់​តែង​ចូល​រួម​ចលនា​កសាង​ផ្លូវ​ ស្ពាន​ជន​បទ​។​ លោក​ឡឹម​អន ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​មាន​ភូមិ​ភាគ​ជាច្រើន​នៅ​ជួប​លំ​បាក​ បាន​រដ្ឋ​វិនិ​យោគ​កសាង​ផ្លូវ​ធំ​មុន​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ ដឹក​ជញ្ជូន​។​ល។​ ចំ​ណែក​ផ្លូវ​លំ​ចុះ​មក​ភូមិ​ឬ​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​ គឺមិន​ទាន់​បាន​វិនិ​យោគ​កសាង​គ្រប់​សព្វ​នៅ​ឡើយ​ ឃើញ​ដូច្នោះ​ ខ្ញុំ​ក៏​ចលនា​មាមីង​និង​សប្បុរស​ជន​រួម​វិភាគ​ទាន​កសាង​ ដើម្បី​រួម​កម្លាំង​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​”។​

ជាច្រើន​ឆ្នាំ​មក​នេះ​ ដល់​រដូវ​ប្រ​មូល​ផល​ស្រូវ​ម្ដង​ៗ​ លោក​ឡឹម​អន តែង​ចលនា​មាមីង​ក្នុង​ភូមិ​ភាគ​ ម្នាក់ៗ​រួម​វិភាគ​ទាន​ជាស៊ី​ម៉ង់ត៍ពីរ​បី​ការុង​; ព្រម​ជា​មួយ​នោះ​ លោក​បាន​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​បន្ថែម​សម្រាប់​កសាង​ផ្លូវ​ ស្ពាន​ជន​បទ​។​ ដោយ​របៀប​ធ្វើ​ដូច្នោះ​ រៀង​រាល់​ឆ្នាំ​ លោក​ចលនា​បាន​ទឹក​ប្រាក់​ប្រ​ហែល​ ៥០០ លាន​ដុង​ សម្រាប់​កសាង​សំ​ណង់​ជន​បទ​។​ អា​ស្រ័យ​ហេតុ​នោះ​ ដង​ផ្លូវ​ក្នុង​ភូមិ​ត្រូវ​បាន​ចាក់​បេ​តុង​ជាង​ ៩០% សរុប​ប្រ​វែង​បណ្ដោយ​ជាង​ ២០ គីឡូ​ម៉ែ​ត្រ និងស្ពាន​ជន​បទ​ចំ​នួន​ ១៥ ខ្សែ​ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ រួម​ចំ​ណែក​ជាមួយ​នឹង​រដ្ឋ​អំ​ណា​ច​ លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ក្នុង​កសាង​ជន​បទ​ថ្មី​។​ បង​ត្រឹង​តឹង​ឡុក​ នៅ​ភូមិ​ត្រាកាញ់​ B ឱ្យ​ដឹង​៖ “អា​ស្រ័យ​លោក​ឡឹម​អន ចលនា​មាមីង​រួម​វិភាគ​ទាន​ទាំង​កម្លាំង​ពលកម្ម​ និង​ថវិកា​ ដើម្បី​កសាង​សំ​ណង់​ជន​បទ​ ម្ល៉ោះ​ហើយ​ក្នុង​ភូមិ​ស្រុក​មាន​ផ្លូវ​បេ​តុង​ធ្វើ​ដំ​ណើរ​ទៅ​មក​ ជួញ​ដូរ​បាន​ងាយ​ស្រួល​។​ អា​ស្រ័យ​មាន​ផ្លូវ​បេ​តុង​ មាមីង​ក៏​យក​ចិត្ត​ទុក​ដាក់​សង់​ផ្ទះ​បាន​ល្អ​សម​រម្យ​ ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ​។​ នៅ​ភូមិ​នេះ​ លោក​ឡឹម​អន ជាអ្នក​មាន​ប្រ​ជា​ប្រិយ​និង​ជាគ្រួ​សារ​គំ​រូ​ ម្ល៉ោះ​ហើយ​ មាមីង​មាន​ការ​គោ​រពរាប់​អាន​គាត់​ខ្លាំង​ណាស់​។​ ខណៈ​ពេល​គាត់​មក​ចលនា​ រួម​វិភាគ​ទាន​កសាង​ស្ពាន​-ផ្លូវ​ជន​បទ​ គឺមាមីង​តែង​ចូល​រួម​គាំ​ទ្រ”។​

លោក​ឡឹម​វ៉ាន់​អ៊ុក អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “លោក​ឡឹម​អន ជាបុគ្គលគំ​រូ​ក្នុង​ការ​អនុវត្ត​ចលនា​ “អ្នក​មាន​ប្រ​ជា​ប្រិយ​ បំ​ពេញ​ការ​ងារ​ល្អ​បាន​ច្រើន​”។​ ចំ​ពោះ​ស្នា​ដៃ​រួម​ចំ​ណែក​របស់​គាត់​គួរ​ឱ្យ​កោត​សរ​សើរ​ខ្លាំង​ណា​ស់​”៕​         

                                     យ្វីអា​ញ់ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​អន