នៅបង្គោលព្រំដែនលេខ ២៨៥ (ឃុំវិញយ៉ា) គណៈកម្មាធិការប្រជាជនស្រុកទ្រីតូង (ខេត្តអាងយ៉ាង) រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធស្រុក ទើបចាត់តាំងក្រុមការងារទៅសួរសុខទុក្ខ ជូនអំណោយឩបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ បំពេញភារកិច្ចការពារព្រំដែនស្រុកគិរីវង់ (ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា)។
ក្រុមការងារថតរូបអនុស្សាវរីយ៍ជាមួយនឹងកម្លាំងប្រដាប់អាវុធបំពេញ
ភារកិច្ចការពារព្រំដែនស្រុកគិរីវង់។
លេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូង លោកកៅក្វាងលីម បានមានវាចាសួរសុខទុក្ខនិងលើកទឹកចិត្តកងកម្លាំងបំពេញភារកិច្ចរបស់ប្រទេសមិត្ត ហើយមានបំណងភាគីទាំងពីរសហការល្អជាងទៀតក្នុងការបង្ការ ប្រឆាំងជំងឺ COVID- ១៩ ។ ក្នុងនោះ បង្កើនការគ្រប់គ្រងល្អផ្លូវលំច្រកទ្វារ មិនទុកឱ្យប្រជាជនឆ្លងដែនខុសច្បាប់ បង្ការប្រឆាំងការរត់ពន្ធ និងឧក្រិដ្ឋជនឆ្លងដែនទៅមក។
ស្របឱកាសនេះ ស្រុកទ្រីតូងបានជូនអំណោយឩបត្ថម្ភដល់ ៨ អង្គភាពខាងភាគីប្រទេសកម្ពុជា រួមមាន៖ កងទ័ពស្រុកគិរីវង់ កងអនុសេនាតូចចំណុះកងទ័ពស្រុក កងអនុសេនាតូចលេខ១ និងកងអនុសេនាតូចលេខ ២ (ចំណុះកងវរៈសេនាតូចការពារព្រំដែនលេខ ១ ) និងប៉ុស្ដិ៍មួយចំនួន ដូចជា ប៉ុស្ដិ៍ភូមិកែវ ប៉ុស្ដិ៍សំបុកមាន់ ប៉ុស្ដិ៍តាមឿងជាដើម។ អំណោយឧបត្ថម្ភរួមមាន៖ អង្ករ ២ តោន មីកញ្ចប់ ២០០ ធុង ម៉ាស់ចំនួន ៥០០ ទឹកសុទ្ធ ៦៥ ធុង ថ្នាំលាបបង្ការមូស ១២០ ដប និងទឹកប្រាក់សរុបប្រមាណ ១០០ លានដុង៕
យោងតាម https://baoangiang.com.vn-ប្រែសម្រួល៖ ថាច់ធី