(សុកត្រាំង) យោងតាមសមាគមជនរងគ្រោះជាតិពុលពណ៌លឿង (Dioxin) ខេត្តសុកត្រាំង ទូទាំងខេត្ត មានអង្គការជនរងគ្រោះដោយជាតិពុលពណ៌លឿងចំនួន ២៧ និងក្លិបចំណុះសមាគមខេត្តចំនួន ២ មានសមាជិកជាង ៧.០០០ នាក់។ ប៉ុន្មានឆ្នាំកន្លង ការចលនាប្រឡងប្រណាំងសកម្មភាព ដើម្បីជនរងគ្រោះដោយជាតិពុលពណ៌លឿងបានផ្សព្វផ្សាយស៊ីជម្រៅ។ ដំណាក់កាល ២០១៤ - ២០១៩ សមាគមចលនាទឹកប្រាក់បានជាង ២៧ ពាន់លានដុងសម្រាប់ធ្វើជាអំណោយបានជាង ៧៨.៧០០ ចំណែក ជូនរទេះជនពិការ ១២៥ គ្រឿង ជូនអាហារូបករណ៍ ២៧៨ ចំណែក សង់ផ្ទះ ៧៨ ខ្នង ឧបត្ថម្ភទុនបុលដល់សមាជិក ៤៤ នាក់។ល។ ឆ្លងតាមរយៈនោះ ជនរងគ្រោះដោយជាតិពុលពណ៌លឿងជាច្រើននាក់មានលក្ខណៈសម្បត្តិលំនឹងជីវភាព ចូលរួមជាមួយសហគមន៍។
ឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង បណ្ឌិតដាំងណាមដៀង អនុប្រធានមជ្ឈិមសមាគមជនរង គ្រោះជាតិពុលដោយពណ៌លឿងវៀតណាម ជូនមេដាយអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុជនរងគ្រោះដោយជាតិពុលពណ៌លឿង” ដល់បុគ្គលទាំងឡាយ។
សមាគមជនរងគ្រោះដោយជាតិពុលពណ៌លឿង ខេត្តសុកត្រាំង ទើបចាត់តាំងសម្រេចជោគជ័យមហាសន្និបាតតំណាងលើកទី៣ អាណត្តិកាល ២០២០ - ២០២៥។ មហាសន្និបាតបានបោះឆ្នោតតំណាង ២៧ នាក់ ចូលក្នុងគណៈប្រតិបត្តិការសមាគម; ក្នុងនោះ រួមមានលោកង្វៀងហ្វាងផុង អនុប្រធានមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ច ទទួលបន្ទុកបន្ថែមមុខតំណែងជាប្រធានសមាគមអាណត្តិកាល ២០២០ - ២០២៥៕
លីធាន - ថាច់ធី