មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/09/2020 - 16:40

ភូមី​បច្ចុប្បន្ន​

ភូមីជាឃុំ​តំ​បន់​ដាច់​ឆ្ងាយ​របស់​ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៩២%។​ កាល​ពី​មុន​ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ភូមីមាន​ភាព​អន់​ថយ​ បង្ក​ប​ង្កើន​ផល​តាម​ទម្លាប់​ចាស់​ ទើប​ជីវ​ភាព​រ​បស់ប្រ​ជា​ជន​នៅ​ជួប​លំ​បាក​ច្រើន​។​ ចាប់​តាំង​ពី​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី​ ឃើញ​ថា​ជីវ​ភាព​រ​បស់ប្រ​ជា​ជន​កើន​ឡើង​ជាលំ​ដាប់​។​

 បង្គោ​លភ្លើង​តាម​ដង​ផ្លូវ​អា​ស្រ័យ​ប្រ​ជា​ជន​រួម​វិភាគ​ទាន​កសាង​។​

បច្ចុប្បន្ន​ តាម​ដង​ផ្លូវ​ខេត្ត​ ស្រុក​ឆ្ពោះ​ទៅ​មជ្ឈ​មណ្ឌល​ឃុំ​ និង​ផ្លូវ​ចុះ​ទៅ​តាម​ភូមិ​ក្នុង​ឃុំ​ភូមី ត្រូវ​បាន​ក្រាល​បេ​តុង​។​ ទន្ទឹមនឹង​នោះ​ ប្រ​ជា​ជន​ម្ចាស់​ការ​រួម​វិភាគ​ទាន​ភ្ជាប់​អំ​ពូល​ភ្លើង​តាម​ផ្លូវ​ជន​បទ​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ដោយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​។​ ព្រម​ជា​មួយ​នោះ​ នៅ​តាម​ដង​ផ្លូវ​ថែម​ទាំង​បាន​ប្រ​ជា​ជន​ដាំ​ផ្កា​លម្អ​ បង្ក​បាន​ទេស​ភាព​ស្រស់​ត្រ​កាល​។​ សង​ខាង​ផ្លូវ​បេ​តុង​ក្នុង​ភូមិ​គឺជា​វាល​ស្រែ​ដំ​ណាំ​រួម​ផ្សំ​កំ​ពុង​លូត​លាស់​ល្អ​។​ តាម​មណ្ឌល​តាំង​ទីលំ​នៅ​ ផ្ទះ​ឥដ្ឋរឹង​មាំ សង់​ត្រៀប​ត្រា​គ្នា​។​ រូប​ភាព​ទាំង​នេះ​ឃើញ​ថា​ តំ​បន់​ជន​បទ​ភូមី​កំ​ពុង​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

 ​ ផ្លូវ​ជន​បទ​ភូមី ភ្លឺ​ - បៃតង​ - ស្អាត​ - ល្អ​។​

ព្រះ​តេជព្រះ​គុណ​លីវ​ហ្វៀង​ ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​កក់​ មាន​ថេរដី​កា​៖ “មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​ តែង​យល់​ពី​ផល​ប្រ​យោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ម្ល៉ោះ​ហើយ​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ ជាទឹក​ប្រាក់ បរិច្ចាគ​ដី​ និង​ដំ​ណាំ​រួម​ផ្សំ​។​ល។​ ដើម្បី​រដ្ឋ​អំ​ណាច​កសាង​សំ​ណង់​ជន​បទ​។​ មាន​បង្គោល​ភ្លើង​ប្រ​មាណ​ ៧០ ដើម​ តភ្ជាប់​អំ​ពូល​ភ្លើង​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​ តម្លៃ​ទឹក​ប្រាក់​ជាង​ ២០០ លាន​ដុង​ តែង​បាន​មា​មីង​ម្ចាស់​ការ​ រួម​វិភាគ​ទាន​ ញុាំង​ឱ្យ​តំ​បន់​ជន​បទ​ភ្លឺ​ចិញ្ចាច​”។​ លោក​ហ្វិញ​ស្វឹង​ហ្វាង​ លេខា​សាខា​បក្ស​ភូមិ​ព្រែក​ពិន្ទង ឱ្យ​ដឹង​៖ “ចាប់​ពី​មាន​ផ្លូវ​ជន​បទ​ ទឹក​ស្អាត​ អគ្គិ​សនី​ចុះ​ដល់​ផ្ទះ​នីមួយ​ៗ​ ឃើញ​ថា​ ជីវ​ភាព​មាមីង​ខ្មែរ​រីក​ចម្រើន​ឆាប់​រហ័ស​។​ មាមីង​ចេះ​ធ្វើ​អា​ជីវ​កម្ម​ ជួញ​ដូរ​ ចិញ្ចឹម​សត្វ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ម្ចាស់​ការ​ជ្រើស​រើស​ពូជ​ស្រូវ​ក្រអូប​ អនុវត្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ចំ​ណេញ​ច្រើន​។​ ពិសេស​ មាមីង​គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​ លើក​កម្ពស់​ប្រ​ជា​បញ្ញា​ និង​អនុវត្ត​ល្អ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​”។​

លោក​សើុង​សារ៉ាញ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ឱ្យ​ដឹង​៖  “ផ្តើម​ពី​ឃុំ​លំ​បាក​ខាង​ផ្លូវ​ជន​បទ​ អត្រា​គ្រួ​សារ​ក្រី​ក្រជាង​ ៥០% ដោយ​សារ​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​របស់​រដ្ឋ​វិនិ​យោគ​មក​ទល់​ពេល​នេះ​ ឃុំ​សម្រេច​ ១៥/១៩ លក្ខឋាន​នៃ​ការ​កសាង​ជន​បទ​ថ្មី​។​ បច្ចុប្បន្ន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​ថយ​ចុះ​នៅ​តែ ៩% ប៉ុណ្ណោះ​; ផ្លូវ​ជន​បទ​ជាសារ​វន្ត​បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​ទំ​និញ​របស់​ប្រ​ជា​ជន​”៕​

                            យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ