(កឹងធើ) - គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីទទួលស្គាល់ស្រុកកើ-ដ និងស្រុកថើយឡាយ ក្រុងកឹងធើ សម្រេចបទដ្ឋានជនបទថ្មី ឆ្នាំ ២០១៩ ។
ថ្នាក់ដឹកនាំក្រុងកឹងធើ ជូនសេចក្តីសម្រេចចិត្តនិងប័ណ្ណទទួលស្គាល់ស្រុកជនបទថ្មីដល់ថ្នាក់ដឹកនាំស្រុកកើ-ដ និងស្រុកថើយឡាយ។ រូប៖ តៀកទ្រិញ
ស្រុកកើ-ដ ចាប់ពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្នបានប្រមូលថវិកាជាង ៥.៨០០ ពាន់លានដុង ដើម្បីកសាងជនបទថ្មី។ ក្នុងនោះ អាទិភាពវិនិយោគធ្វើឱ្យសុក្រឹតបណ្តាសំណង់បម្រើការផលិតកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដូច៖ ប្រព័ន្ធធារាសាស្ត្រទំនប់ ស្ពាន ផ្លូវជនបទនិងស្ថាប័ន វប្បធម៌។ អាស្រ័យហេតុនោះ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមរបស់ស្រុកមានការផ្លាស់ថ្មីជាវិជ្ជមាន មុខមាត់ជនបទត្រូវបានផ្លាស់ថ្មី ជីវភាពសម្ភារៈស្មារតីរបស់ប្រជាជនត្រូវបានធ្វើឱ្យប្រសើរឡើង។ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗតំបន់ជនបទកើ-ដ នៅចុងឆ្នាំ ២០១៩ បានកើនឡើងដល់ ៤៨,២ លានដុង/នាក់/ឆ្នាំ កើន ៣០,១ លានដុង បើប្រៀបនឹងឆ្នាំ ២០១១ ។ អត្រាគ្រួសារក្រីក្រតាមបទដ្ឋានពហុទិសបានថយចុះនៅត្រឹម ០,៨១% ទាប ជាងឆ្នាំ ២០១១ ជិត ១១ ដង។ល។ ដល់ចុងឆ្នាំ ២០១៩ ស្រុកទាំងមូលមានឃុំចំនួន ៩/៩ ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ ឃុំជនបទថ្មីទ្រុងអាងត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មីបង្កើនកម្រិត។ ស្រុកបានសម្រេច ៩/៩ លក្ខឋានស្រុកជនបទថ្មី ។
ក្រោយពី ៩ ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី។ ស្រុកថើយឡាយប្រមូលថវិកា បានជាង ២.៧០០ ពាន់លានដុងដើម្បីកសាងជនបទថ្មី មុខមាត់ជនបទមានការផ្លាស់ថ្មីជាវិជ្ជមាន។ ដល់ចុងឆ្នាំ ២០១៩ ស្រុកសម្រេច ៩/៩ លក្ខឋានស្រុកជនបទថ្មី។ ដោយមានឃុំ ១២/១២ ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋាន។ តាមរយៈនោះ ផ្លូវស្រុក ឃុំទាំង ១០០% ត្រូវបានធានាតាមបទដ្ឋានជនបទថ្មី។ ប្រព័ន្ធប្រឡាយរឹងមាំធានាបានប្រភពទឹកបម្រើការផលិតកសិកម្មនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ មូលដ្ឋានសាលារៀន អាគារវប្បធម៌ ដំណាក់សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មជនបទបានវិនិយោគជួសជុលសមរម្យ ធានាបម្រើជីវភាពរស់នៅរបស់ប្រជាជនបានល្អ។ល។ ដល់ចុងឆ្នាំ ២០១៩ ប្រាក់ចំណូលមធ្យមភាគលើ មនុស្សម្នាក់ៗនៅតំបន់ជនបទរបស់ស្រុកសម្រេចបាន ៤៦,៦៥ លានដុង/នាក់/ឆ្នាំ កើនឡើងជិត ២,៥ ដង បើប្រៀបនឹងឆ្នាំ ២០១១ ។ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ២,៦៤% ទាបជាងឆ្នាំ ២០១១ ចំនួន ៤ ដង។
ស្រុកកើ-ដ និងស្រុកថើយឡាយបន្តជំរុញការឃោសនា ចលនាប្រជាជន។ ពង្រីកតួនាទីដឹកនាំ ចង្អុលការនិងណែនាំអនុវត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការតាំងពីថ្នាក់ស្រុកដល់ថ្នាក់មូលដ្ឋាន។ ឆ្លងតាមរយៈនោះ កៀរគរបានប្រភពធនធានវិនិយោគលើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលជូនប្រជាជន។ល។ ឆ្ពោះទៅរកការកសាងស្រុកជនបទថ្មីបង្កើនកម្រិតនិងជនបទថ្មីទំនើប។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមគំរូក្នុងចលនាប្រឡង ប្រណាំងរួមកម្លាំងកសាងជនបទថ្មីនៅស្រុកកើ-ដ និងស្រុកថើយឡាយ៕
តៀកទ្រិញ-សុផន