នោះគឺពីរនាក់បងប្អូន សើុងបេតី និងសើុងធីរទ្ធា សិស្សអនុវិទ្យាល័យង្វៀនធីមិញខាយ ក្រុងត្រាវិញ ខេត្តត្រាវិញ។ លោកគ្រូវឿងហ្វាងវឹង គ្រូបង្វឹកក្រុមជម្រើសកីឡាយូដូខេត្តត្រាវិញ ឱ្យដឹង៖ “បេតីនិងរទ្ធា បាននាំយកកិត្តិយសជូនក្រុមជម្រើសកីឡាយូដូខេត្តត្រាវិញ ពេលដែលទទួលបានមេដាយមាស មេដាយប្រាក់ ក្នុងពិធីប្រកួតដណ្ដើមពានរង្វាន់ជើងឯកយូដូវ័យក្មេងទូទាំងប្រទេសឆ្នាំ២០២០”។
ពីរនាក់បងប្អូនសើុងបេតីនិងសើុងធីរទ្ធា។
សើុងបេតី កើតឆ្នាំ ២០០៦ សើុងធីរទ្ធា កើតឆ្នាំ ២០០៨ កំពុងរៀនថ្នាក់ទី ៨ និងទី ៦ នៃអនុវិទ្យាល័យ ង្វៀនធីមិញខាយ។ ឆ្នាំ ២០១៧ គ្រួសារបានឱ្យប្អូនទាំងពីរហ្វឹកហាត់កីឡាដើម្បីសុខភាព។ កាលនោះ ប្អូនទាំងពីរចុះឈ្មោះវិញ្ញាសាកីឡាយូដូទាំងប្រថុយ ប៉ុន្តែក្នុងរយៈពេលហ្វឹកហាត់ ប្អូនទាំងពីរបែរជាជក់ចិត្តនឹងវិញ្ញាសាក្បាច់គុនមួយនេះ។
បងសើុងយាន់ ឪពុករបស់សើុងបេតីនិងសើុងធីរទ្ធា មានក្ដីសោមនស្សរីករាយខណៈពេលប្អូនទាំងពីរទទួលបានមេដាយមាស មេដាយប្រាក់។
ហេតុតែជក់ចិត្តហ្វឹកហាត់និងមានទេពកោសល្យ ម្ល៉ោះហើយក្រោយរយៈពេល ២ ខែដំបូងធ្វើការហ្វឹកហាត់កីឡាយូដូ បេតីនិងរទ្ធា ត្រូវបានជម្រើសចូលក្រុមជម្រើសកីឡាយូដូខេត្តត្រាវិញ។ ឆ្នាំ ២០១៨ រទ្ធាទទួលបានមេដាយប្រាក់ក្នុងពិធីប្រកួតដណ្ដើមពានរង្វាន់ជើងឯកយូដូវ័យក្មេងទូទាំងប្រទេស ចាត់តាំងនៅដាណាំង។ រហូតដល់ឆ្នាំ ២០២០ ពិធីប្រកួតកីឡានេះត្រូវបានចាត់តាំងនៅដុងណាយ រទ្ធាបានផ្លាស់ពណ៌មេដាយ ខណៈពេលទទួលបានមេដាយមាស ចំណែកបេតីទទួលបានមេដាយប្រាក់។ រយៈពេលជាង ៣ ឆ្នាំហ្វឹកហាត់ ពីរនាក់បងប្អូន បេតីនិងរទ្ធា យកបានមេដាយជូនក្រុមជម្រើសកីឡាយូដូខេត្តត្រាវិញ។
មិនត្រឹមតែសម្រេចស្នាដៃខ្ពស់ក្នុងកីឡាប៉ុណ្ណោះទេ បេតីនិងរទ្ធា ថែមទាំងរៀនសូត្រសម្រេចបាននិទ្ទេសល្អជាច្រើនឆ្នាំបន្តបន្ទាប់ទៀតផង។ ប្អូនសើុងបេតី ឱ្យដឹង៖ “ទោះបីរៀនបណ្ដើរ ហ្វឹកហាត់កីឡាបណ្ដើរ នឿយហត់បន្តិច ប៉ុន្តែបងប្អូនខ្ញុំចូលចិត្តខ្លាំងណាស់។ ដ្បិតអីការហាត់កីឡាបានជួយឱ្យពួកប្អូនមានសុខភាពមាំមួន គ្មាននៅទន់ខ្សោយដូចពីមុនទៀត។ ប្អូននឹងបន្តប្រឹងប្រែងរៀនសូត្រនិងហ្វឹកហាត់កីឡាឱ្យបានល្អ ដើម្បីឪពុកម្ដាយគាត់សប្បាយចិត្ត និងមានមោទនភាពចំពោះពួកខ្ញុំ”៕
សឺនម៉ាល័យ - ថាច់ធី