ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/09/2020 - 16:10

កិច្ច​ប្រ​ជុំ​សិក្សា​ស្រាវ​ជ្រាវ​ រៀន​សូត្រ​ បញ្រ្ជាប​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​៥​៩​

(កឹង​ធើ) គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ ទើប​សហកា​រជាមួយ​នឹង​គណៈ​អចិ​ន្រៃ្តយ៍នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ រៀប​ចំ​កិច្ច​ប្រ​ជុំ​សិក្សា​ស្រាវ​ជ្រាវ​ រៀន​សូត្រ​ បញ្រ្ជាប​ផ្សព្វ​ផ្សាយ​អនុត្តសេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៥៩-NQ/TW ចុះ​ថ្ងៃ​ ៥-៨-២០២០ របស់​ការិ​យាល័យ​នយោ​បាយ​ “អំ​ពី​ការ​កសាង​និង​អភិវឌ្ឍន៍ក្រុង​កឹង​ធើដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥” (សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៥៩-NQ/TW) ដោយ​រូប​ភាព​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទី​តាំង​ចែក​ចាយបណ្ដាញ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ទៅ​ទីតាំង​ភ្ជាប់​បណ្ដាញ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខ័ណ្ឌ​ ស្រុក​ គណៈ​កម្មា​ធិការ​បក្ស​ចំ​ណុះ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​និង​បណ្ដាឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​លើ​ភូមិ​សាស្រ្ត​ក្រុង​។​

សមមិត្ដង្វៀន​វ៉ាន់​ប៊ិញ សមាជិក​ការិ​យាល័យ​នយោ​បាយ​ លេខា​ម​ជ្ឈិមបក្ស​  ប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ ថ្លែង​យោ​បល់ក្នុង​អង្គ​សន្និ​បាត​។​

តំ​ណា​ង​ទាំង​ឡាយ​ ចូល​រួម​សន្និ​បាត​នៅ​ទីតាំង​ចែក​ចាយ​បណ្ដាញ​នៃ

​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​។​

ក្នុង​កិច្ច​ប្រ​ជុំ​ សមមិត្ត​ង្វៀន​ហុង​សើុង អនុប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ បាន​ផ្សព្វ​ផ្សាយ​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៥៩-NQ/TW។​ ព្រម​ជា​មួយ​នោះ​ ចំ​ណុច​សំ​ខាន់​នៃ​សេច​ក្ដី​សម្រេច​ចិត្ត​ គឺវាយ​តម្លៃ​ពី​ស្ថាន​ភាព​និង​មូល​ហេតុ​នៃ​ចំ​ណុច​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៤៥- NQ/TW រយៈ​ពេល​ ១៥ ឆ្នាំ​កន្លង​។​ តាម​រយៈ​នោះ​ ដាក់​ចេញ​ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ រួម​ជាមួយ​នឹង​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​ជាក់​ស្ដែង​។​ សេច​ក្ដី​សម្រេច​ចិត្ត​កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០ ក្រុង​កឹង​ធើ ក្លាយ​ជាទីក្រុង​អេកូ​ទំ​នើប​ ស៊ី​វិ​ល័យ​ ដិតដាម​ដោយ​អត្ត​សញ្ញាណ​វប្បធម៌​ព្រែក​ទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​; ជាមជ្ឈ​មណ្ឌល​នៃ​តំ​បន់​ផ្គត់​ផ្គង់​សេវា​ពាណិ​ជ្ជកម្ម​ ទេស​ចរណ៍ logistics ឧស្សា​ហកម្ម​ច្នៃ​ផលិត កសិកម្ម​ ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំ​នើប​ អប់​រំនិង​បណ្ដុះ​បណ្តាល​សុខា​ភិបាល​ស៊ី​ជម្រៅ​ វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ វប្បធម៌​ កីឡា​; ជាទីក្រុង​ស្នូល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​; ជីវ​ភាព​សម្ភារ​ៈនិង​ស្មារតី​របស់​ប្រ​ជា​ជន​សម្រេច​កម្រិត​ខ្ពស់​; អង្គ​ការ​បក្ស​ និង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ រឹង​មាំ; ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ត្រូវ​បាន​ធានា​រឹង​មាំ។​ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ កឹង​ធើ ជាទីក្រុង​អេកូ​ទំ​នើប​ ស៊ី​វិ​ល័យ​ ដិតដាម​ដោយ​អត្ត​សញ្ញា​ណ​ព្រែក​ទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​; ឋិត​ក្នុង​ក្រុម​ចំ​ណោម​ទីក្រុង​អភិវឌ្ឍន៍​បង្គួរ​នៅ​ទ្វីប​អា​ស៊ី​។​ល។​

អញ្ជើញ​ចូល​រួម​និង​សរុប​សេច​ក្ដី​ក្នុង​កិច្ច​ប្រ​ជុំ​ សមមិត្ត​ង្វៀន​វ៉ាន់​ប៊ិញ សមាជិក​ការិ​យាល័យ​នយោ​បាយ​ លេខា​ម​ជ្ឈិមបក្ស​ ប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ គូសបញ្ជាក់​៖ ភារ​កិច្ច​សំ​ខាន់​ និង​ជាប្រ​ចាំ​នៃ​សេច​ក្ដី​សម្រេច​ចិត្ត​៥៩-NQ/TW គឺកសាង​និង​អភិវឌ្ឍន៍​ក្រុង​កឹង​ធើ ក្លាយ​ជាមជ្ឈ​មណ្ឌល​នៃ​តំ​បន់​តីណាម​បូ​។​ កឹង​ធើ គប្បី​បង្ក​ភាព​ទាក់​ទាញ​និង​សាយ​ភាយ​ទូទាំង​តំ​បន់​ ធានា​ស្រុះ​ស្រួល​ផល​ប្រ​យោជន៍​ ដោយ​ឡែក​នៃ​ក្រុង​កឹង​ធើ និង​ផល​ប្រ​យោជន៍​ដល់​ភូមិ​ភាគ​ក្នុង​តំ​បន់​។​ ដោយ​តួនា​ទីជា​មជ្ឈ​មណ្ឌល​ក្រុង​កឹង​ធើ​គប្បី​ជាមជ្ឈ​មណ្ឌល​អំ​ពី​វប្បធម៌​តំ​បន់​ព្រែក​ ទន្លេ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ជាមជ្ឈ​មណ្ឌល​អប់​រំ និង​បណ្ដុះ​បណ្ដាល​សុខា​ភិបាល​ (ព្យា​បាល​ជំ​ងឺ​បណ្ដើរ​ ផ្សព្វ​ផ្សាយ​បទ​ពិសោ​ធន​៍បណ្ដើរ​) ជាមជ្ឈ​មណ្ឌល​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​សម្រាប់​ផ្គត់​ផ្គង់​សេវា​ វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ ទូទាំង​តំ​បន់​។​ល។​ ទន្ទឹម​នឹង​នោះ​ ការ​កសាង​បក្ស​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​ សម្រិត​សម្រាំង​ ប្រ​សិទ្ធ​ភាព​ លទ្ធ​ផល​; កសាង​កង​ជួរ​កម្មា​ភិបាល​ស្អាត​ស្អំ​ រឹង​មាំនិង​សក្ដិ​សមនឹង​ភារ​កិច្ច​៕​

                              ង៉ុក​ក្វៀង​ - ថា​ច់​ធី

ចែករំលែកអត្ថបទ