មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/09/2020 - 16:21

ពង្រីក​តួនា​ទីធ្វើ​វិវេច​នា​ និង​ត្រួត​ពិនិត្យ​ ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​ល្អ​ការ​ងារ​ត្រួត​ពិនិត្យ​ និង​ធ្វើ​វិវេច​នា​បាន​ទាន់​ពេល​ រួម​ជាមួយ​ប្រ​ជា​ជន​ពង្រីក​លក្ខណៈ​ប្រ​ជា​ធិប​តេយ្យ​ទៅ​ក្នុង​ការ​ងារ​នីមួយ​ៗ​ និង​សំ​ណង់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​ ដោយ​ទិស​ស្លោ​ក “ប្រ​ជា​ជន​ដឹង​ ប្រ​ជា​ជន​ពិ​ភាក្សា ប្រ​ជា​ជន​ធ្វើ​ ប្រ​ជា​ជន​ត្រួត​ពិនិត្យ​” រួម​ចំ​ណែ​ក​កសាង​ជន​បទ​ថ្មី​សម្រេច​ជោគ​ជ័យ​។​

លោក​ ហឿវ៉ាន់​យុឹង អ្នក​ប​រិច្ចាគដី​ធ្វើ​ផ្លូវ​គមនា​គមន៍​។​

លោកថាច់​នី ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មស្រុក​កូវ​កែ​ ឱ្យ​ដឹង​៖ “ តាម​រយៈ​សកម្ម​ភាព​ឃ្លាំ​មើល​ រយៈ​ពេល​ ៥ ឆ្នាំ​កន្លង​ (២០១៥​-  ២០២០) រណសិរ្ស​និង​អង្គ​ការ​នយោ​បាយ​-សង្គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ស្រុក​បានដឹក​នាំ សហកា​ររៀប​ចំ​ឡើង​បាន​ ៣២៣ លើក​ឃ្លាំ​មើល​ និង​ចូល​រួម​ធ្វើ​វិវេច​នា​គ្រោង​ការ​ ផែន​ការ​ ឯក​សារ​ច្បាប់​ចំ​នួន ៨ ។​ តាម​រយៈ​នោះ​ រួម​ចំ​ណែក​បញ្ជាក់​ពី​តួនា​ទីរបស់​រណសិរ្ស​និង​អង្គ​ការ​នយោ​បាយ​សង្គម​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​សមាជិក​សម្ព័ន្ធ​យុវជន​ សមាជិក​សមាគមនិង​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួម​កសាង​បក្ស​កសាង​រដ្ឋ​អំ​ណាច​ “។​

លោកត្រឹង​ភឿងថាញ់ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​ម ឃុំ​និញថើយ​ ស្រុក​កូវ​កែ​ ឱ្យ​ដឹង​៖ “ ទន្ទឹម​នឹង​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី​ រណសិរ្ស​ឃុំ​នូវ​ទាំង​ពង្រីក​ល្អ​ការ​ងារ​ឃ្លាំ​មើល​ និង​ធ្វើ​វិវេច​នា​របស់​ខ្លួន​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​វិនិ​យោគ​លើ​ភូមិ​សាស្ត្រ​ឃុំ​។​ ទន្ទឹម​នឹង​នោះ​ បង្ក​លក្ខណៈ​សម្រាប់​ប្រ​ជា​ជន​អនុវត្ត​និង​ពង្រីក​លក្ខន្តិកៈ​ប្រ​ជា​ធិបតេយ្យ​នៅ​មូល​ដ្ឋាន​ ៘ ” ។​

អនុវត្ត​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​ កសាង​ជន​បទ​ថ្មី​ និង​ក្រុង​ស៊ី​វិល័យ​” ជារៀង​រាល់​ឆ្នាំ​រណសិរ្ស​មាតុ​ភូមិ​ឃុំ​និញថើយ​ បាន​សហការរួម​ជាមួយ​អង្គ​ការ​ជាសមាជិក​ ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ និង​ដើម​ឈើ​ ដើម្បី​កសាង​ផ្លូវ​ដាន​ ស្ពាន​ជន​បទ​ ក្រោម​ទិស​ស្លោក “រដ្ឋ​ និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” រួម​ចំ​ណែក​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។​ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​គុណ​ភាព​គ្រួ​សារ​វប្បធម៌​ ជន​បទ​ថ្មី​ ភូមិ​វប្បធម៌​ និង​ទម្រង់​ថ្មី​ៗ​។​ មក​ដល់​ចុង​ខែ​មិថុនា​ ឆ្នាំ​ ២០២០ ឃុំ​និញថើយ​ មាន​ប្រ​ជា​ជន​ចុះឈ្មោះ​កសាង​គ្រួ​សារ​វប្បធម៌​ជន​បទ​ថ្មី​ ២.៤៦០ /២៦០ សម្រេច ១០០% នៃ​ចំ​នួន​គ្រួ​សារ​ដែល​រស់​នៅ​លើ​ភូមិ​សាស្ត្រ​ឃុំ​៕​

                              សើនម៉ាល័យ​-លេង​មី

ចែករំលែកអត្ថបទ