តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលសុកត្រាំង ឆ្នាំសិក្សា ២០១៩- ២០២០ ប្រព័ន្ធសាលារៀននៅខេត្តសុកត្រាំងត្រូវបានបន្តការពង្រឹងរៀបចំតាមទិសដៅបន្ថយបរិមាណតិចចុះ ប៉ុន្តែអាចឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់សិស្សានុសិស្ស។ ខេត្តបន្តការវិនិយោគ កសាងសាលាសម្រេចបទដ្ឋានជាតិ បច្ចុប្បន្នទូទាំងខេត្តមាន ៣១៣/ ៤៨៤ សាលាសម្រេចបទដ្ឋាន។ អាស្រ័យហេតុនោះ អត្រាចលនា កៀរគរសិស្សចូលរៀនសម្រេច ៩៨,៨%; គុណភាពអប់រំគ្រប់ផ្នែក ត្រូវបានកើនឡើង។ល។
មន្ទីរអប់រំនិងបណ្តុះបណ្តាលសុកត្រាំង ជូនបណ្ណសរសើរដល់សមូហភាពមានស្នាដៃល្អក្នុងឆ្នាំសិក្សា២០១៩-២០២០។
ឆ្នាំសិក្សា ២០១៩-២០២០ សុកត្រាំងមានសិស្សអនុវិទ្យាល័យជិត ៥៩% និងសិស្សវិទ្យាល័យ ៧០,៧% សម្រេចកិត្តិនាមជាសិស្សគ្រាន់បើ និងពូកែ។ ផ្តើមពីលទ្ធផលដែលសម្រេចបាន ផ្នែក អប់រំខេត្ត បានដាក់ចេញភារកិច្ចសំខាន់ៗចំនួន ៧ និងវិធានការដោះស្រាយសំខាន់ៗចំនួន ៥ ក្រុម ដើម្បីសាលាទាំងអស់អនុវត្តក្នុងឆ្នាំសិក្សា ២០២០-២០២១៕
លីធាន-លីសៀ