ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/09/2020 - 16:21

វិនិ​យោ​គទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ បម្រើ​ដល់ការ​ផលិតនិង​ជីវ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

នៅ​ទីស្នា​ក់ការ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដោវ៉ាន់​ចៀង​ ទើប​បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជាមួយ​ការិ​យាល័យ​សម្រប​សម្រួល​កម្ម​វិធី​ ១៣៥ ស្តីពី​គម្រោង​សមាស​ភាព​នៅ​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​របស់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០ អា​ស្រ័យ​ការិ​យាល័យ​ សម្រប​សម្រួល​កម្ម​វិធី​ ១៣៥ ធ្វើ​ជាអធិបតី​។​

 ទិដ្ឋ​ភាព​នៃ​អង្គ​ប្រ​ជុំ​។​

យោ​ងតាម​គ្រោង​របាយ​ការ​ណ៍​អនុវត្ត​អនុគម្រោង​ ទី ១ - គម្រោង​ទី ៤ ស្តីពី​ “វិនិ​យោ​គកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ បម្រើ​ការ​ផលិតនិង​ជីវ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​” នឹង​ឈាន​ដល់​ទិស​ដៅ​ឆ្នាំ​ ២០២៥​ បង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​បម្រើ​ការ​ផលិត​និង​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ឃុំ​ ភូមិ​ដែល​មាន​ការ​លំ​បាក​ខ្លាំង​។​ វិនិ​យោគ​កសាង​ផ្លូវ​ទៅ​កាន់​មណ្ឌល​ឃុំ​។​ វិនិ​យោគ​កសាង​អា​គារសិក្សា​ដំ​ណាក់​សុខា​ភិបាល​រឹង​មាំដល់​ឆ្នាំ​ ២០៣០ ជាមូល​ដ្ឋាន​សម្រេច​រួច​រាល់​ការ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខាង​លើ​ ។​

បន្ទាប់​ពី​បាន​ស្តាប់​ពង្រាង​របាយ​ការណ៍​ និង​មតិ​យោ​បល់ពិភាក្សា​លើ​ខ្លឹម​សារ​នីមួយ​ៗ​នៃ​អនុគម្រោង​ អំ​ពី​ទិដៅ​ ខ្លឹម​សារ​ឧបត្ថម្ភ​ យន្ត​ការ​អនុវត្ត​ចាត់​ចែង​ការ​ងារ​អនុវត្ត​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​ដោវ៉ាន់​ចៀង​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​មតិ​យោ​បល់ ដើម្បី​បំ​ពេញ​របាយ​ការ​ណ៍​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​អនុវត្ត​អនុគម្រោង​។​

រដ្ឋ​មន្រ្តី​ ដោវ៉ាន់​ចៀង​ បាន​ស្នើ​៖ អនុគម្រោង​ត្រូវ​បាន​កសាង​លើ​មូល​ដ្ឋាន​បូក​សរុប​ពីកម្ម​វិធី​ ១៣៥ បន្ទាប់​ពី​បាន​សម្រេច​ភារ​កិច្ច​ឆ្នើម​ជាប្រ​វត្តិ​សាស្ត្រ​។​ ផ្តើម​ពី​នោះ​ ដើម្បី​បង្រីក​ឱ្យ​អស់​ពី​ប្រ​សិទ្ធភាព​ វាយ​តម្លៃ​និង​ផ្តល់​ដំ​ណោះ​ស្រាយ​ចំ​ពោះ​បញ្ហា​ដែល​នៅ​ឱន​ថយ​។​ ទន្ទឹម​នឹង​នោះ​ លោក​រដ្ឋ​មន្រ្តី​ ក៏​បាន​ស្នើ​គប្បី​ពិនិត្យ​ឡើង​វិញ​រ​វាង​គម្រោង​ទី ៤ និង​គម្រោង​ ទី ៩ ដើម្បី​ចៀស​វាង​ផ្គងច្រំដែល​។​ បើ​ប្រ​សិ​នជាភូមិ​ភាគ​ណា​កំ​ពុង​អនុវត្ត​ច្រើន​គោល​នយោ​បាយ​ គប្បី​អនុវត្ត​គោលនយោ​បាយ​មាន​កំ​រិតវិនិ​យោគ​ខ្ពស់​បំ​ផុត​។​

រដ្ឋ​មន្រ្តី​ ដោវ៉ាន់​ចៀង​ បាន​ស្នើ​ឱ្យ​ការិ​យាល័យ​ សម្រប​សម្រួល​កម្ម​វិធី​ ១៣៥ និង​នា​យក​ដ្ឋាន​ អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​ បន្ត​ពិនិត្យ​ឡើង​វិញ​រាល់​ខ្លឹម​សារ​ ដើម្បី​បំ​ពេញ​របាយ​ការណ៍​ដោយ​ធានា​នូវ​គុណ​ភាព​ល្អ​បំ​ផុត​។

              យោ​ងតាម​ http://cema.gov. ​

ចែករំលែកអត្ថបទ