មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/09/2020 - 16:33

នា​រីខ្មែរ​ឧបត្ថម្ភ​គ្នា​សង់​ផ្ទះ​

សាខា​សមាគម​នា​រីភូមិ​ ៥ ឃុំ​សាភៀង ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ បាន​បង្កើត​ក្រុម​ និង​ក្លឹប​ជាច្រើន​ ដើម្បី​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​រួម​ទុន​គ្នា​សង់​ផ្ទះ​។​ របៀប​ធ្វើ​នេះ​ បាន​ជួយ​សមាជិក​ជាច្រើន​មាន​ផ្ទះ​សម្បែង​សមរម្យ​ ជីវ​ភាព​ប្រ​សើរ​ឡើង​។​

 បង​ស្រី​ធីផាន សង់​បាន​ផ្ទះ​សមរម្យ​។​

កាលពី​ឆ្នា​ំ​ ២០១៦ សាខា​សមាគម​នា​រីភូមិ ៥ បង្កើត​ក្រុម​រួម​ទុន​សង់​ផ្ទះ​បាន​ចំ​នួន​ ៣ ក្រុម​រួម​ទុន​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ចំ​នួន​ ៥ និង​ក្លឹប​រស់​នៅ​សុខ​សប្បាយ​។​ បង​ស្រី​ធីភឿង ប្រ​ធាន​សាខា​សមាគម​នា​រីភូមិ​ ៥ ឱ្យ​ដឹង​៖ “ដំ​បូង​ ចលនា​បង​ប្អូន​ចូល​សមាគម​មា​នការ​ពិបាក​ប​ន្តិច​ ក្រោយ​មក​សង្កេត​ឃើញ​ថា​មាន​ផល​ប្រ​យោ​ជន៍​ ដូច្នេះ​ បង​ប្អូន​ស្ម័គ្រ​ចិត្ត​ចូល​រួម​។​ ដំ​បូង​ មាន​តែ​ក្រុម​រួម​ទុន​សង់ផ្ទះ​តែ ១​ ប៉ុណ្ណោះ​ មាន​សមាជិក​ ១៧ នាក់ រួម​វិភាគ​ទានទឹក​ប្រាក់ ៥ លាន​ដុង​/៤ ខែ​។​ ក្រុម​បាន​អា​ទិភាព​ដល់​បង​ប្អូន​នា​រីណា​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​ ហើយ​គួបផ្សំ​នឹង​គោ​លនយោ​បាយ​របស់​រដ្ឋ​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ទទួល​ដើម​ទុន​មុន​។​ ដោយ​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​ បង​ប្អូន​នា​រីក៏​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ចូល​រួម​ ម្ល៉ោះ​ហើយ​សាខា​សមាគម​បង្កើត​បន្ថែម​បាន​ ២ ក្រុម​ បង្កើន​សមាជិក​ចូល​រួម​ឡើង​ដល់​ទៅ​ ៥៧ នាក់។​ ក្រៅ​ពី​សង់​ផ្ទះ​ បង​ប្អូន​នា​រីថែម​ទាំង​ប្រើ​ប្រាស់​ប្រ​ភព​ទុន​នេះ​ដើម្បី​លោះដី​ស្រែ​ និង​ទិញ​ដី​សម្រាប់​បង្ក​ប​ង្កើន​ផល​”។​

ផ្តើម​ពី​ប្រ​ភព​ទុន​នៃ​ក្រុម​រួម​ទុន​ សមាជិក​ ៣៧ នាក់ សង់​បាន​លំ​នៅ​ឋាន​ថ្មី​។​ ពិសេស​ សមាជិក​ក្នុង​ក្រុម​រួម​ទុន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ បង​ស្រី​ធីផាន នៅ​ភូមិ​ ៥ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ដោយ​សារ​ទឹកប្រាក់​ ១២៥ លាន​ដុង​បាន​មក​ពី​ប្រ​ភព​រួម​ទុន​និង​រដ្ឋ​ឧបត្ថម្ភ​បន្ថែម​  ម៉្លោះហើយ​នា​ងខ្ញុំ​សង់​បាន​ផ្ទះ​សមរម្យ  តម្លៃ​ ២៨០ លាន​ដុង​។​ សព្វ​ថ្ងៃ​ នាង​ខ្ញុំ​នៅ​តែបន្ត​រួម​ទុន​ដើម្បី​ជួយ​បង​ប្អូន​នា​រីឯ​ទៀត​រួម​គ្នា​សង់​លំ​នៅ​ឋាន​ថ្មី​”។​ បង​ស្រីធីសួង​ ឱ្យ​ដឹង​៖ “នា​ងខ្ញុំ​ចូល​រួម​ ក្រុម​រួម​ទុន​ទាំង​ ៣​ ក្រុម​ ហើយ​ក៏​សង់​បាន​ផ្ទះ​តម្លៃ​ជាង​ ៥០០ លាន​ដុង​។​ ក្នុង​នោះ​ ទឹក​ប្រាក់រួម​ទុន​ជាង​ ២៥០ លាន​ដុង​ ដទៃ​ពី​នោះ​គឺប្រាក់​លក់​ជ្រូក​។​ ទម្រង់​ក្រុម​រួម​ទុន​សង់​ផ្ទះ​នេះ​ពិត​ជាល្អ​ណាស់​ ជួយ​បង​ប្អូននា​រីរួម​គ្នា​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​

លោក​ផាងហ្វាង​មិញ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សាភៀង ឱ្យ​ដឹង​៖ “ទម្រង់​រួម​ទុនសង់​ផ្ទះ​នៅ​ភូមិ​ ៥ មាន​ប្រ​សិទ្ធ​ភាព​ សម្តែង​ពី​ស្មារ​តី​សាម​គ្គី​ ស្រឡាញ់​រាប់​អា​នគ្នា​និង​ស្រុះ​ស្រួល​គ្នា​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្ររបស់​នា​រីខ្មែរ​នៅ​ភូមិ​ ៥ ដែល​ កន្លែង​ផ្សេង​មិន​ទាន់​មាន​។​ រយៈ​ពេល​ខាង​មុខ​ ឃុំនឹង​ពង្រីក​ទម្រង់​នេះ​ដល់​ភូមិ​នា​នា​ទៀត​”៕​

                                           លីធាន​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​ធីផាន