ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2020 - 16:29

ប្រ​ធាន​រដ្ឋ​សភា​ ង្វៀង​ធីកីមង៉ឹង ជំ​នួប​សវនា​ការ​ជាមួយ​ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​

ព្រឹក​ថ្ងៃ​ទី ១៥ សីហា​ នៅ​វិមាន​រដ្ឋ​សភា​ ប្រ​ធាន​រដ្ឋ​សភា​ ង្វៀង​ធីកីមង៉ឹង បាន​ជួប​សវនា​ការ​ជាមួយ​ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ សម្តេច ​ហេង​សំ​រិន និង​គណៈ​ប្រតិភូជាន់​ខ្ពស់​កម្ពុជា​ ក្នុង​ឱកាស​ដែល​គណៈ​ប្រ​តិភូ​អញ្ជើញ​មក​គោ​រពវិញ្ញា​ណក្ខ័ន្ធ អតីត​អគ្គ​លេខា​បក្ស​ ឡេខាភីវ។​

ប្រ​ធាន​រដ្ឋ​សភា​ ង្វៀន​ធីកីម​ង៉ឹង ជួប​សវនា​ការ​ជាមួយ​សម្តេច​ ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

តំ​ណា​ង​បក្ស​ រដ្ឋ​ រដ្ឋ​សភា​និង​ប្រ​ជា​ជន​វៀត​ណាម ប្រ​ធាន​រដ្ឋ​សភា​ ង្វៀង​ធីកីមង៉ឹង បាន​ផ្ញើ​នូវ​បិយ​វាចាថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ព្រះ​បាទ​សម្ដេច​ ព្រះ​បរមនា​ថនរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​; ប្រ​ធាន​គណៈ​បក្ស​ប្រ​ជា​ជន​ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុនសែន​ នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​; ប្រ​ធាន​រដ្ឋ​សភា​ ហេង សំ​រិន និង​ប្រ​ធាន​ព្រឹទ្ធ​សភា​ សាយ​ឈុំ​ បាន​ផ្ញើ​សារ​លិខិត​ចូល​រួម​រំលែក​ទុក្ខ​ជូន​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀង​ភូត្រុង ថ្នាក់​ដឹក​នា​ំវៀត​ណាម និង​ក្រុម​គ្រួ​សារ​អតីត​អគ្គ​លេខា​បក្ស​ ឡេខាភីវ។​

គណៈ​ប្រ​តិភូ​ជាន់​ខ្ពស់​កម្ពុជា​ ដឹក​នាំ​ដោយ​ប្រ​ធាន​រដ្ឋ​សភា​សម្តេច​ ហេង​សំ​រិន បាន​អញ្ជើញ​មក​និង​ចូល​ទៅ​គោ​រពវិញ្ញា​ណក្ខ័ន្ធ អតីត​អគ្គ​លេខា​បក្ស​ ឡេខា​ភីវ​ដោយ​ផ្ទាល់​ ប្រ​ធាន​រដ្ឋ​សភា​ ង្វៀង​ធីកីម​ង៉ឹង បាន​សង្កត់​ធ្ងន់​ថា​ នេះ​ជាទង្វើ​ដ៏​ថ្លៃ​ថ្នូរ​ សម្តែង​នូវ​ភាព​ស្និទ្ធ​ស្នាល ទំ​នាក់​ទំ​នង​សាម​គ្គី​ភាព​ និង​មិត្ត​ភាព​ជាប្រ​ពៃណី​រវាង​ប្រ​ទេ​ស​ទាំង​ពីរ ក៏​ដូច​ជា​មនោ​សញ្ចេត​នា​របស់​គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ រដ្ឋ​ និង​ប្រ​ជា​ជន​កម្ពុជា​ ដែល​ផ្តល់​ចំ​ពោះ​អតីត​អគ្គ​លេខា​បក្ស​ ឡេខាភីវ។​

 ប្រ​ធាន​រដ្ឋ​សភា​បាន​បញ្ជា​ក់​ថា​ បក្ស​ រដ្ឋ​ រដ្ឋ​សភា​និង​ប្រ​ជា​ជន​វៀត​ណា​មនឹងប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​រួម​ជាមួយ​គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ រដ្ឋ​ រដ្ឋ​សភា​ និង​ប្រ​ជា​ជន​កម្ពុជា​ នឹង​ថែរក្សា​ជានិច្ច​និង​ពូនជ្រំទំ​នា​ក់​ទំ​នង​  “អ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ប្រ​ពៃណី​ កិច្ច​សហប្រ​តិបត្តិ​ការ​លើ​គ្រប់​ជ្រុង​ជ្រោយ​  ឋិត​ថេរចីរ​កាល​” រវាង​វៀត​ណាម និង​កម្ពុជា​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែអភិវឌ្ឍ​ ស៊ី​ជម្រៅ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជាក់​ស្តែង​លើ​គ្រប់​វិស័យ​ នាំមក​នូវ​ផល​ប្រ​យោ​ជន៍​សម្រាប់​ប្រ​ជា​ជន​នៃ​ប្រ​ទេ​ស​ទាំង​ពីរ ដើម្បី​សន្តិ​ភាព​ ស្ថិរ​ភាព​ កិច្ច​សហប្រតិ​បត្តិ​ការ​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំ​បន់​និង​ពិភព​លោក​។​

តំ​ណា​ង​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ប្រ​ធាន​រដ្ឋ​សភា​កម្ពុជា​ សម្តេច​ ហេង​សំ​រិន សូម​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំចំ​ពោះ​ថ្នា​ក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ប្រ​ជា​ជន​វៀត​ណាម និង​ក្រុម​គ្រួ​សារ​អតីត​អគ្គ​លេខា​បក្ស​ ឡេខាភីវ ។​ សម្តេច​ ហេង​សំ​រិន  បាន​សង្កត់​ធ្ងន់​ថា​ អតីត​អគ្គ​លេខា​បក្ស​ ឡេខាភីវ គឺជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​ លោក​ធ្លាប់​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ន៍ប្រ​ទេស​កម្ពុជា​បន្ទាប់​ពី​កម្ពុជា​ បាន​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ពត លោក​តែង​ឧស្សា​ហ៍ជំ​រុញ​ពង្រឹង​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពី​រក​ម្ពុជា​ - វៀត​ណាម។​

ក្នុង​ឱកាស​នេះ​ ប្រ​ធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំ​ពោះ​បក្ស​ រដ្ឋ​និង​ប្រ​ជា​ជន​វៀត​ណាម ដែល​តែង​តែ​ជួយ​គាំ​ទ្រគណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ រដ្ឋ​ និង​ប្រ​ជា​ជន​កម្ពុជា​ ក្នុង​ការ​តស៊ូ​ដើម្បី​ឯក​រាជ្យ និង​សេរី​ភាព​ រំដោះ​ចេញ​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ពត និង​ការ​ងារ​កសាង​និង​អភិវឌ្ឍ​ប្រ​ទេ​ស​ជាតិ​នា​បច្ចុប្បន្ន​ ៕​ 

    យោ​ងតាម​ទីភ្នា​ក់ងារ​សារ​ព័ត៌​មាន​វៀត​ណា​ម

ចែករំលែកអត្ថបទ