មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/08/2020 - 16:48

លើ​ក​កម្ពស់​គុណ​ភាព​រ​ស់នៅ​ដោយ​សារ​ក​សាង​ជន​បទ​ថ្មី​

លោកលីវ​តឹង​ខឿង អនុប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ស្រុក​ បាន​ខ្នះ​ខ្នែង​ចូល​រួម​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែ​ក​អភិវឌ្ឍ​ន៍តំ​បន់​មាន​ជន​ជាតិ​រស់​នៅ​កុះ​ករ​”។​

សាលាបឋមសិក្សាឌិញម៉ូវ ២ ទើបកសាងថ្មី​។​

ការចូល​រួម​ចលនា​កសាង​ជន​បទ​ថ្មី​ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ជាច្រើន​លើ​ភូមិ​សាស្រ្ត​ បាន​ខ្នះ​ខ្នែង​បរិច្ចាគ​ដី​ ដំ​ណាំ​រួម​ផ្សំ​ និង​កម្លាំង​ពលកម្ម​។​ល។​ ដើម្បី​រដ្ឋ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​។​ តួយ៉ាង​ដូច​គ្រួ​សារ​ពូលីវ​វ៉ាន់​ដែប គ្រួ​សារ​ពូលីវ​ហូ គ្រួ​សារ​ពូលីវ​ស៊ីម គ្រួ​សារ​អ្នក​មីង​លីវ​ធីធ្វី និង​គ្រួ​សារ​អ្នក​មីង​លីវ​ធីហា​ នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​បាន​បរិច្ចាគ​ដី​ជាង​ ៤០០ ម៉ែត្រ​​ការ៉េ ដើម្បី​ធ្វើ​ផ្លូវ​បេ​តុង​ទទឹង២ម៉ែ​ត្រ ប្រ​វែង​៤ម៉ែ​ត្រ។​ ក្រៅ​ពី​នេះ​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ក៏​បាន​ចំ​ណា​យ​កម្លាំង​ពលកម្ម​ ២៥០ ថ្ងៃ​ និង​ចលនាទឹក​ប្រាក់បាន​ ២៥០ លាន​ដុង​ ដើម្បី​កសាង​ស្ពាន​បេ​តុង​ប្រ​វែង​ ២២ ម៉ែ​ត្រឆ្លង​កាត់​ព្រែក​តាក់​កាឌី។​ ពិសេស​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ដៀងហ្វា ឃុំ​ថើយ​តឹង​ រួម​វិភាគ​ទាន​ទឹក​ប្រាក់ កម្លាំង​ពល​កម្ម​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ប្រ​វែង​ ៣ គ.ម និង​ស្ពាន​បេ​តុង​២ខ្សែ​ឆ្លង​កាត់​ព្រែក​ដៀងហ្វា។​ល។​ សំ​ដៅ​ចូល​រួម​អប​អរ​សាទរ​មហា​សន្និ​បាត​តំ​ណា​ង​ជន​ជាតិ​ភាគតិច​ឆ្នាំ​ ២០១៩​ បណ្តា​ជន​ជាតិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​ស្រុក​ ក៏​បាន​ចំ​ណា​យ​កម្លាំង​ពលកម្ម​ ដំ​ណាំ​រួម​ផ្សំ​ និង​សម្ភារៈ។​ល។​ ដើម្បី​កសាង​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​ប្រ​វែង​ ១,៥​ គ.ម ទៅ​ទល់​ទំ​នប់​តាក់​កាឌី។​

ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ ក៏​បាន​អនុវត្ត​ល្អ​នូវ​គម្រោង​កាត់​បន្ថយ​ភាព​ក្រី​ក្រផ្សារភ្ជាប់​នឹង​កម្ម​វិធី​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​។​ ដូច្នេះ​ គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​នា​នា​ សាម​គ្គី​រួម​កម្លាំង​អនុវត្ត​ល្អ​គោ​លនយោ​បាយ​សុខុមា​លភាព​សង្គម​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​ប​ន្ទាត់​ក្រប្រ​មាណ​ ៤.១៧៨ លើ​ក​គ្រួ​សារ​។​ ផ្តើម​ពី​នោះ​ ជីវ​ភាព​ប្រ​ជា​ជន​ក៏​បាន​លើ​ក​ស្ទួយ​ជាបន្ត​បន្ទាប់​។​ បង​សើុងថា​ញ់ដាក ផ្ទះ​នៅ​ភូមិ​ឌិញអៀង​ ឃុំ​ឌិញ​ម៉ូង​ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពី​ភូមិ​មាន​ផ្លូវបេ​តុង​ ខ្ញុំ​ទិញ​ម៉ូតូ​សម្រាប់​ដឹក​ប​ន្លែផ្ទះ​ទៅ​លក់​នៅ​ផ្សារត្រឿង​ថា​ញ់។​ ម្យ៉ាង​ទៀត​ ខ្ញុំ​ឌុប​កូន​ទៅ​រៀន​មាន​សុវត្ថិ​ភាព​ជាង​ ចៀស​វាង​កូន​មិន​ត្រូវ​ភ្លៀង​ត្រូវ​ក្តៅ​ផង​”។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​របស់​ឃុំ​ជន​បទ​ថ្មី​ ក៏​ជាគ្រឹះ​ដើម្បី​អភិវឌ្ឍន៍​អប់​រំ និង​លើ​ក​កម្ពស់​ប្រ​ជា​បញ្ញា​។​ បង​ស្រី​ដាវ​ធីដែប ក៏​នៅ​ភូមិ​ឌិញ​អៀង​ ឱ្យ​ដឹង​៖ “សាលា​បឋម​សិក្សា​ឌិញ​ម៉ូង​ ២ បាន​កសាងថ្មី​យ៉ាង​សមរម្យ​ ម្ល៉ោះ​ហើយ​កូន​នា​ងខ្ញុំ​ពេញ​ចិត្ត​ទៅ​រៀន​ណា​ស់​។​ កាល​ពី​មុន​នេះ​ ដើរ​ជ្រើស​រើស​សាលា​ឆ្ងាយ​ពី​ផ្ទះ​ សព្វ​ថ្ងៃ​មិន​បាច់​ទៅ​ឆ្ងាយ​ក៏​មាន​សាលា​ល្អ​សម្រាប់​ឱ្យ​កូន​រៀន​ដែរ​”៕​

                                        ហា​ថា​ញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​ថើយ​តឹង​