ឃុំហុងហ្វា ស្រុកទីវកឹង ខេត្តត្រាវិញ បានពង្រីកល្អតួនាទីសហគមន៍ក្នុងការគិតគូរសុខភាពចំពោះមនុស្សវ័យចំណាស់ ផ្សព្វផ្សាយណែនាំគោលនយោបាយមួយចំនួន និងរបរជាធរមានចំពោះមនុស្សវ័យចំណាស់។ល។
អ្នកមានវ័យចំណាស់ នៅភូមិមាត់ព្រែក ឃុំហុងហ្វា ស្រុកទីវកឹង ជុំគ្នាទៅរសុខទុក្ខលោកតាឡឹមញ៉ឹង (អង្គុយកណ្តាល) កើតឆ្នាំ ១៩២៨។
ទូទាំងឃុំមានមនុស្សវ័យចំណាស់ចំនួន ២៥៦ រូប ក្នុងនោះ មាន ២ រូបមានអាយុជាង ១០០ ឆ្នាំ (វីរមាតាវៀតណាម ហ្វិញធីណា កើតឆ្នាំ ១៩១៩ នៅភូមិតឺអូរ; និងលោកតាយឺវ៉ាន់ឡូវ កើតឆ្នាំ ១៩១៨ នៅភូមិអូររម្យ); មានមនុស្សវ័យចំណាស់ ជាង ៦៥% បានចូលរួមទម្រង់ “មូលនិធិសួរសុខទុក្ខអ្នកជំងឺ” ផ្តួចផ្តើមឡើងដោយសមាគមអតីតយុទ្ធជន-មនុស្សវ័យចំណាស់។ លោក ឡេយ្វីខាញ់ អនុប្រធានសមាគមអតីតយុទ្ធជន- មនុស្សវ័យចំណាស់ ឃុំហុងហ្វា ស្រុកទីវកឹង ឱ្យដឹង៖ “ចុងឆ្នាំ ២០១៩ សមាគមមនុស្សវ័យចំណាស់ បានប្រគល់មកឱ្យសមាគមអតីតយុទ្ធជនគ្រប់គ្រង ដូច្នេះ សមាគមខ្នះខ្នែងផ្សព្វផ្សាយរាល់សកម្មភាពគួបផ្សំរវាងសមាគមអតីតយុទ្ធជន និងសមាគមមនុស្សវ័យចំណាស់។ ដោយឡែកសមាជិកអតីតយុទ្ធជនដែលមានវ័យចំណាស់ បានឧបត្ថម្ភចូលរួមមូលនិធិហុ៊នទុនពង្រីកសេដ្ឋកិច្ច ដើម្បីជួយមនុស្សចាស់ធ្វើសេដ្ឋកិច្ចគ្រួសារដូច៖ ចិញ្ចឹមកង្កែបនិងត្រី។ល។ ថ្វីត្បិតតែទឹកប្រាក់ ជំនួយក្នុងមួយលើកប្រមាណពី ៣-៦ លានដុង/ម្នាក់ ប៉ុន្តែក៏បានជួយពួកគាត់មានប្រាក់ចំណូលបន្ថែមដល់គ្រួសារនិងកូនចៅផង”។
ឆ្លងតាមរយៈការបង្កើតមូលនិធិសួរសុខទុក្ខអ្នកជំងឺ (ចូលរួមពី ៥.០០០- ១០.០០០ ដុង/ម្នាក់/ឆ្នាំ) រួចសាខាសមាគមក៏បានគិតគូរជូនដល់មនុស្សវ័យចំណាស់ នៅពេលឈឺថ្កាត់ ឬមានបុណ្យសពជាដើម។ ទន្ទឹមនឹងនោះ ដើម្បីគិតគូរការងារថែទាំមនុស្សវ័យចំណាស់ ចាប់ពីដើមឆ្នាំ ២០១៩ សាខាបក្សភូមិមាត់ព្រែក បានបង្កើតទម្រង់ “អាហារសម្ដែងការដឹងគុណ” មានសមាជិក១៧រូបដែលជាមនុស្សវ័យចំណាស់គ្រួសារគោលនយោបាយ។
ចលនាកសាងជនបទថ្មីនៅឃុំហុងហ្វា តែងទទួលបានការចូលរួមគាំទ្រពីអ្នកវ័យចំណាស់ជានិច្ច។ ពួកគាត់បានចលនាកូនចៅក្នុងគ្រួសាររួមចំណែកជាកម្លាំងពលកម្ម បរិច្ចាគដីដើម្បីកសាងសំណង់សហគមន៍ តួយ៉ាងដូច៖ លោកតាលីវ៉ាន់ដឿក យុទ្ធជនពិការ ៤/៤ សមាជិកសមាគមអតីតយុទ្ធជន-មនុស្សវ័យចំណាស់ នៅភូមិតឺអូរ បានចលនាកូនចៅរួមចំណែកកម្លាំងពលកម្ម បរិច្ចាគដី ដំណាំឈើហូបផ្លែ ដើម្បីកសាងផ្លូវបេតុងកាត់ទទឹងដីរបស់គ្រួសារ៕
ស៊ឺនម៉ាល័យ-លីសៀ