27/07/2020 - 16:11

អនុវត្ត​ល្អ​ការ​ “តប​ស្នង​សង​គុណ​”

ការ​ចលនា​ “តប​ស្នង​សង​គុណ​” ផ្សារភ្ជាប់​នឹង​ការ​ងារ​ថែទាំ​ ទំ​នុក​ប​ម្រុងដល់​គ្រួ​សារ​គោល​នយោ​បាយ​គ្មាន​ទីពឹង​ ព្រម​ជាមួយ​នឹង​ការ​ឧបត្ថម្ភ​គាំ​ពារក្មួយ​ៗ​ ជាកូន​ចៅ​របស់​គ្រួ​សារ​គោ​លនយោបាយ​ ។​ល។​ បាន​សមាគម​សហព័ន្ធ​នារីឃុំ​តាម​ង៉ាយ ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​បាន​ល្អ​។​

ក្លឹប​ “តប​ស្នង​សង​គុណ​” ភូមិ​បឹង​ធំ​ A ឃុំ​តាម​ង៉ាយ តែង​មក​សួរ​សុខ​ទុក្ខ​និង​ឧបត្ថម្ភ​គ្រួ​សារ​ លោក​យាយ​ត្រឹង​ធីមើុយ និង​ប្អូន​ង្វៀង​ថា​វង៉ឹង ជាប្រ​ចាំ​។​ 

ឃុំតាម​ង៉ាយ ជាទីកំ​ណើត​របស់​វីរយុទ្ធ​នារីពលី​ ង្វៀង​ធីអ៊ុក (អ៊ុកទិច) មាន​មុខ​សញ្ញា​គោល​នយោ​បាយ ​១​.៨​២​៩ ​រូប​។​ ពិសេស​ ឃុំ​មាន​វីរមាតា​វៀត​ណា​ម ៦​៤​ រូប​ (បច្ចុប្បន្ន​ នៅ​រស់​រាន​មានជី​វិត​៥​រូប​ ទទួល​បាន​ការ​បីបាច់​ថែទាំ​ពី​គណៈ​ ផ្នែក​ខេត្ត​ ស្រុក​ ឃុំ​)។​ បន្ត​ពង្រីក​តួនា​ទីគិត​គូរ​ដល់​មុខ​សញ្ញា​គោ​លនយោ​បាយ​ ទន្ទឹម​នឹង​ប្រ​ភព​ទុន​នា​នា​របស់​រដ្ឋ​ ឃុំ​តាម​ង៉ាយនៅ​ទាំង​កសាង​ទម្រង់​ ដោយ​មាន​ការ​ចលនា​ជាច្រើន​ព្រួត​ដៃ​គ្នា​ថែទាំ​ ចែក​រំលែកនូវ​ការ​លំ​បាក​ជាមួយ​នឹង​មុខ​សញ្ញា​គោ​លនយោ​បាយ​ដែល​គ្មាន​ទីពឹង​ ចាស់​ជរា ។​ល។​ តួយ៉ាង​ដូច​ទម្រង់​ក្លឹប​”តប​ស្នង​សង​គុណ​” អា​ស្រ័យ​សមាគម​សហ​ព័ន្ធ​នារីឃុំ​តាម​ង៉ាយ​បង្កើត​ឡើង​ និង​ដំ​ណើរការ​តាំង​ពី​ឆ្នាំ​ ២០១២ ។​ មក​ទល់​ពេល​នេះ​ ទម្រង់​បាន​ពង្រីក​នៅ​ភូមិ​ទាំង​៧ មាន​សមាជិក​២១នាក់។​

ប្អូន​ង្វៀង​ថា​វង៉ឹង នៅ​ភូមិ​បឹង​ធំ​A សិស្ស​ថ្នា​ក់​ទី៨ សាលា​អនុវិទ្យា​ល័យ​តាម​ង៉ាយ ជាសិស្ស​ម្នា​ក់ក្នុង​ចំ​ណោម​៨នាក់ បាន​សមាគម​សហព័ន្ធ​នារីឃុំ​ទទួល​គាំ​ពារ។​ ប្អូនថា​វង៉ឹង ឱ្យ​ដឹង​៖ “គ្រួ​សារ​ប្អូន​ក្រ ម្តាយ​មាន​ជំ​ងឺ​សរ​សៃ​ប្រ​សាទ​ ម្ល៉ោះ​ហើយ​ប្អូន​នៅ​ជាមួយ​ជីដូន​ គឺលោក​យាយ​ត្រឹង​ធីមើុយ (គ្រួ​សារ​យុទ្ធ​ជន​ពលី​)។​ ចាប់​ពី​ឆ្នាំ ​២០១៨​ មក​ទល់​ពេល​នេះ​ ប្អូន​បាន​មីង​ៗ​ក្នុង​សមាគម​នា​រីទទួល​គាំ​ពារ និងផ្ដល់​អា​ហា​រូប​ករ​ណ៍ ៥០០.០០០ ដុង​/ឆ្នាំ​។​ ចំ​ណែក​លោក​យាយ​ក៏​បាន​មីង​ៗ​ក្នុង​ក្លឹប​មក​សួរ​សុខ​ទុក្ខ​ ជួយ​ទំ​នុក​បម្រុង​រៀង​រាល់​ខែ​”។​

លោក​ផាមវ៉ាន់​ត្វង លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តាម​ង៉ាយ ឱ្យ​ដឹង​៖ “ទម្រង់​ក្លឹប​ “តប​ស្នង​សង​គុណ​” របស់​សមា​គម​សហ​ព័ន្ធ​នារីឃុំ​ បាន​រួម​ចំ​ណែ​ក​បំ​ផុស​ចលនា​ព្រួត​ដៃ​គ្នា​ថែទាំ​គ្រួ​សារ​គោលនយោ​បាយ​ ទទួល​បាន​ការ​ចូល​រួម​ជ្រោម​ជ្រែង​ក្នុង​សហគមន៍ ​ពី​ព្រោះ​ក្លឹប​បាន​បង្ហា​ញ​ពី​ប្រ​វេណី​ “ផឹកទឹក​នឹក​ប្រភព” ពិសេស​គឺក្នុង​ជន​រួមជាតិ​ខ្មែរ​”៕​

សើុងមាល័យ- វិមាន

ចែករំលែកអត្ថបទ