នៅក្រុងកឹងធើ គណៈកម្មាធិការជនជាតិ ទើបរៀបចំកិច្ចប្រជុំប្ដូរវេនការងារជនជាតិ ៦ ខែដើមឆ្នាំ ២០២០ តំបន់តីណាមបូ។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ថ្លែងយោបល់ នៅក្នុងកិច្ចប្រជុំ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានភូមិភាគ III ក្នុង ៦ ខែដើមឆ្នាំ ២០២០ ការអនុវត្តគោលនយោបាយជនជាតិតំបន់តីណាមបូ ជួបការលំបាកច្រើនដោយសាររងផលប៉ះពាល់រួមនៃជំងឺ Covid- ១៩។ ថ្វីបើដូច្នោះ គណៈកម្មាធិការជនជាតិ ម្ចាស់ការសហការយ៉ាងស្អិតល្មួតជាមួយគណៈ ផ្នែក និងភូមិភាគនានា នៅតំបន់តីណាមបូ សកម្មផ្សព្វផ្សាយនូវភារកិច្ចសំខាន់ៗនៅឆ្នាំ ២០២០ ដោយសម្រេចបាននូវលទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
តាមរយៈនោះ គណៈកម្មាធិការជនជាតិ ក្រើនរំលឹកដល់ភូមិភាគនានាអនុវត្តកម្មវិធី ១៣៥ នៅឃុំចំនួន ២០៩ និងភូមិចំនួន ១១៨ ដែលមានស្ថានភាពលំបាកខ្លាំងចំណុះ ៨/៩ ខេត្ត ក្រុងក្នុងតំបន់ដែលបានទទួលផល។
គិតរហូតមកទល់នឹងដើមឆ្នាំ ២០២០ លើភូមិសាស្រ្តមាន ៧ ឃុំនិងភូមិចំនួន ១០៤ អនុវត្តសម្រេចទិសដៅនៃកម្មវិធី។ ការអនុវត្តគោលនយោបាយពិសេសដោយឡែកជំនួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៧-២០២០ ក៏បាន យកចិត្តទុកដាក់អនុវត្តល្អ។ ភូមិភាគនានាដំណើរការពិនិត្យជម្រើស ទទួលស្គាល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចបន្ថែម ១.៨៨៣ រូប កសាងផែនការរៀបចំការហ្វឹកហ្វឺន ផ្សព្វផ្សាយគោលនយោបាយច្បាប់ និងចែកជូនកាសែត ទស្សនាវដ្តី ក្នុងឱកាលបុណ្យទាន ក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តអ្នកមានប្រជាប្រិយចំនួន ១.២៨៨ រូប ។ល។
ក្នុងកិច្ចប្រជុំ តំណាងគណៈជនជាតិ បានលើកឡើងអំពីបញ្ហាលំបាកនិងខ្វះចន្លោះក្នុងដំណាក់ការអនុវត្តគោលនយោបាយជនជាតិនៅភូមិភាគ បំផុតគឺបរិបទនៃការប្រែប្រួលអាកាសធាតុប៉ះ ពាល់ដល់ការរស់នៅ ការបង្កបង្កើនផលរបស់ជនរួមជាតិភាគតិច។ ពិសេស មានមតិជាច្រើនបានលើកឡើងទាក់ទិនដល់ការរៀបចំ រួមបញ្ចូលការិយាល័យមុខងាររបស់គណៈជនជាតិ។
ចែករំលែកពីការលំបាករបស់ភូមិភាគ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេ សើុងហាយ បានធ្វើការវិភាគយ៉ាងច្បាស់នូវមតិនីមួយៗរបស់អ្នកតំណាង។ តាមប្រសាសន៍ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ដើម្បីអនុវត្តល្អការងារជនជាតិ គោលនយោ បាយជនជាតិ នៅពេលខាងមុខ គណៈជនជាតិ គប្បីកំណត់ច្បាស់នូវតួនាទីស្ថាប័នគ្រប់គ្រងរដ្ឋអំពីការងារជនជាតិគឺ ជាកន្លែងរួបរួមនូវគោលនយោបាយទាំងអស់របស់បក្សនិងរដ្ឋ ចំពោះតំបន់ជនរួមជាតិភាគតិចលើគ្រប់វិស័យ៕
យោង៖ http://ubdt.gov.vn-មុនី