ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/07/2020 - 14:57

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ទូរ​ស័ព្ទ​ពិភាក្សា​ការ​ងារ​ជាមួយ​នា​យក​រ​ដ្ឋមន្រ្តី​កម្ពុជា​

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង និង​ប្រ​ធាន​គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ នា​យក​រ​ដ្ឋមន្រ្តី​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​សែន​ ទើប​មាន​កិច្ច​ចរចា​តាម​ទូរ​ស័ព្ទ​ ដើម្បី​ពិភាក្សា​អំ​ពី​ស្ថាន​ការ​ណ៍​និង​ទំ​នា​ក់ទំ​នង​វៀត​ណា​ម-កម្ពុជា​។​

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង ក្នុង​កិច្ច​ពិភាក្សា​ការ​ងារ​តាម​ទូរ​ស័ព្ទ​។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង និង​ប្រ​ធាន​គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ នា​យក​រ​ដ្ឋមន្រ្តី​ សម្តេច​តេជោ ហ៊ុន​សែន​ បាន​វាយ​តម្លៃ​ខ្ពស់​អំ​ពី​ចំ​ណង​មិត្ត​ភាព​និង​កិច្ច​សហប្រ​តិបត្តិ​ការ​រវាង​បក្ស​ទាំង​ ២​ ប្រ​ទេ​ស​ទាំង​ ២​ ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​យ៉ាង​ទូលំ​ទូលាយ​ដោយ​ឥត​ឈប់​ឈរ​ លើគ្រប់​ជ្រុង​ជ្រោយ​ នាំមក​នូវ​ផល​ប្រ​យោ​ជន៍​ជាក់ស្តែង​ជូន​ប្រ​ជា​ជន​នៃ​ប្រ​ទេ​ស​ទាំង​ ២​ ថ្លែង​អំ​ណរគុណ​ចំ​ពោះ​ការ​គាំ​ទ្រជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ដំ​ណា​ក់​ការ​តស៊ូ​ រំដោះ​ជាតិ​មុន​នេះ​ ក៏​ដូច​ជា​ក្នុងកិច្ច​ការ​កសាង​ អភិវឌ្ឍ​ន៍ប្រ​ទេ​ស​នា​ពេល​បច្ចុប្បន្ន​ ភាគី​សង​ខាង​បាន​អំ​ណះអំ​ណា​ងនឹង​បន្ត​សហកា​រយ៉ាង​ស្អិត​ល្មួត​ ពូនជ្រំទំ​នា​ក់​ទំ​នង​ភាព​ជាអ្នក​ជិតខាង​ល្អ​ មិត្ត​ភាព​ជាប្រ​វេណី​ កិច្ច​សហប្រ​តិបត្តិ​ការ​ គ្រប់​ជ្រុង​ជ្រោយ​ រវាង​វៀត​ណា​ម-កម្ពុជា​ អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​និរន្តរ​ភាព​។​

ភាគី​ទាំង​សង​ខាង​បាន​ឯក​ភាព​បន្ត​កិច្ច​សហកា​រអនុវត្ត​ល្អ​និង​ចេញ​សេច​ក្តី​ប្រ​កាស​រួម​ អនុសញ្ញា ​សេច​ក្តី​ព្រម​ព្រៀង​នៃ​កិច្ច​សហប្រ​តិបត្តិ​ការ​រវាង​ប្រ​ទេ​ស​ទាំង​ ២​ ក្នុង​នោះ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅក្នុង​ប្រ​ជា​ជន​ បំ​ផុត​គឺស្រទាប់​យុវវ័យ​ អំ​ពី​ទំ​នា​ក់​ទំ​នងវៀត​ណា​ម-កម្ពុជា​។​ ប្រារព្ធ​ទិវា​ជាប្រ​វត្តិ​សាស្រ្ត​ ទំ​នា​ក់​ទំ​នង​នៃ​ប្រ​ទេ​ស​ទាំង​ ២​ អនុវត្ត​ល្អ​អនុស្សារណៈ​និង​ផែន​ការ​សហប្រ​តិបត្តិ​ការ​អំ​ពី​សន្តិ​សុខ​ការពារប្រ​ទេ​ស​ ខ្នះ​ខ្នែង​ត្រៀម​បម្រុង​រៀប​ចំ​កិច្ច​ប្រ​ជុំ​ គណៈ​កម្មា​ធិការ​ចម្រុះ​លើ​ក​ទី ១៨​ សន្និ​សីទលើ​ក​ ទី ១១​ ស្ដី​ពី​កិច្ច​សហប្រ​តិបត្តិ​ការ​និង​អភិវឌ្ឍ​ន៍រវាង​ខេត្ត​នា​នា​នៅ​តំ​បន់​ព្រំ​ដែន​វៀត​ណា​ម-កម្ពុជា​ ពេលឱកាស​ផ្តល់​ឱ្យ​ ស្វែង​រក​វិធាន​ការ​ច្បាស់​លាស់​ ដើម្បី​ដោះ​ស្រាយ​នូវ​ភាព​លំ​បាក​ ជំ​រុញ​កិច្ច​សហប្រ​តិបត្តិ​ការ​សេដ្ឋ​កិច្ច​រវាង​ប្រ​ទេ​ស​ទាំង​ ២​ អភិវឌ្ឍ​ន៍តាម​ទិស​ដៅ​ចីរ​ភាព​។​

ថ្នា​ក់​ដឹក​នាំប្រ​ទេ​ស​ទាំង​២​បាន​វាយ​តម្លៃ​ខ្ពស់​ ចំ​ពោះ​អត្ថ​ន័យ​ជាប្រ​វត្តិ​សាស្រ្ត​នៃ​ការ​ចុះ​ហត្ថ​លេ ខា​លើ​ឯក​សារ​គតិ​យុតិ្តចំ​នួន​ ២​ កត់​សម្គាល់​សមិទ្ធផល​ (៨៤​%) ការ​ងារ​បែង​ចែក​បោះបង្គោលព្រំ​ដែន​ដីគោ​ករ​វាង​ប្រ​ទេ​ស​ទាំង​២​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ឯក​ភាព​ពន្លឿន​កិច្ច​ការ​ឱ្យ​បាន​សម្រេច​ជាស្ថាពរ​នូវ​បែបបទ​ជា​ចាំ​បាច់​ ដើម្បី​ឯក​សារ​គតិ​យុត្តិទាំង​ ២​ ខាងលើ​ ឆាប់​មាន​សុពល​ភាព​ និង​បន្ត​កិច្ច​ចរចា​ដើម្បី​ដោះ​ស្រាយ​តំ​បន់​ព្រំ​ដែន​ដទៃ​ពី​នោះ​ ដែល​ពុំ​ទាន់​កំ​ណត់​ខណ្ឌ​សីមា​បោះ​បង្គោ​លព្រំ​ដែន​ កសាង​បន្ទាត់ព្រំ​ដែនវៀត​ណា​ម-កម្ពុជា​ សន្តិ​ភាព​ ស្ថិរ​ភាព​ សហប្រ​តិបត្តិ​ការ​និង​អភិវឌ្ឍ​ន៍។​

ថ្នា​ក់​ដឹក​នាំប្រ​ទេ​ស​ទាំង​ ២​ បាន​អំ​ណះអំ​ណា​ង នឹង​សហកា​រស្អិត​ល្មួត​ ប្រ​សិ​ទ្ធភាព​ គាំ​ទ្រគ្នា​ទៅ​វិញ​ទៅ​មក​នៅ​រាល់​បញ្ហា​អន្តរជាតិ​និង​តំ​បន់​ ជាពិសេស​គឺក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រ​តិបត្តិ​ការ​ ASEAN និងរាល់​យន្ត​ការ​អា​ស្រ័យ​ ASEAN ដឹក​នា​ំ អង្គ​ការ​សហប្រ​ជា​ជាតិ​ អង្គ​ការ​ WTO, ASEM និង​យន្ត​ការ​សហប្រ​តិបត្តិ​ការ​អនុតំ​បន់​មេគង្គ​៕​

 យោ​ង៖ https://baodantoc.vn-មុនី​

ចែករំលែកអត្ថបទ