ក្នុងសម័យសង្រ្គាមប្រឆាំងអាមេរិកសង្រ្គោះជាតិ វត្តពោធិផ្ដោក ឃុំកេថាញ់ ស្រុកកេសាច់ ខេត្តសុកត្រាំង ជាទីតាំងសកម្មភាពសម្ងាត់ចិញ្ចឹម លាក់បំពួនកម្មាភិបាលបដិវត្តន៍។ ពេលប្រទេសជាតិបានរំដោះពុទ្ធបរិស័ទនិងព្រះសង្ឃវត្តពោធិផ្ដោក រួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគ កសាងវត្តនិងភូមិស្រុកកាន់តែសុខសាន្ត ស្រស់ស្អាត។
ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តពោធិផ្ដោក សោមនស្សរីករាយខណៈពេលបានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជួយឧបត្ថម្ភជួសជុលព្រះវិហារល្អសមរម្យ។
តាមថេរដីកាព្រះតេជព្រះគុណ សើុងសាង ព្រះចៅអធិការវត្តពោធិផ្ដោក៖ ចាប់ពីឆ្នាំ ១៩៥២-១៩៨៩ ព្រះឧបជ្ឈាយ៍ កៅកឿង ជាព្រះចៅអធិការវត្តពោធិផ្ដោក កាលនោះវត្តជាមូលដ្ឋាន សកម្មភាពបដិវត្តន៍គួរជាទីទំនុកចិត្ត ចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ជាច្រើនរូប។ ពេលប្រទេសជាតិបានឯករាជ្យ វត្តបានឆ្លងកាត់ព្រះចៅអធិការ ១០ ជំនាន់។ ឆ្នាំ ២០១៦ វត្តពោធិផ្ដោក ក៏បានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង រៀបចំណាត់ថ្នាក់ ជាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ខេត្ត។ ដើម្បីរក្សាតម្លៃប្រវត្តិសាស្រ្ត វប្បធម៌នៃកេរដំណែលខេត្ត បានឧបត្ថម្ភថវិកា ១,២ ពាន់លានដុង សម្រាប់ជួសជុលព្រះវិហារ ដោយរក្សាដូចដើមលំនាំព្រះវិហារចាស់។ ព្រះតេជព្រះគុណ សើុងសាង មានថេរដីកា៖ “ជីវភាពមាមីងពុទ្ធបរិស័ទចំណុះជើងវត្តនៅលំបាកច្រើន បានជាការបវារណាកសាងវត្តក៏ជួបលំបាក។ អាស្រ័យបានគណៈកម្មាធិការប្រជាជនខេត្ត ឧបត្ថម្ភជួសជុលព្រះវិហារ ព្រះសង្ឃនិងពុទ្ធបរិស័ទត្រេកអរខ្លាំងណាស់។ អាត្មាភាពតំណាងឱ្យព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្ត សូមថ្លែងអំណរគុណចំពោះបក្សនិងរដ្ឋបានយកចិត្តទុកដាក់ឧបត្ថម្ភ ដើម្បីវត្តមានថវិកាជួសជុលព្រះវិហារបានសមរម្យ”។
សព្វថ្ងៃ វត្តពោធិផ្ដោក បន្តបវេណីជាស្នូលក្នុងការឃោសនា ចលនាពុទ្ធបរិស័ទខ្មែរខ្នះខ្នែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចូលរួមកសាងភូមិស្រុកស៊ីវិល័យរីកចម្រើន។ ជាពិសេស ព្រះសង្ឃ គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្ត សាមគ្គីចូលរួមទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទបង្ការបង្រ្កាប បទល្មើស ធានាសន្ដិសុខសណ្ដាប់ធ្នាប់”។ ព្រមជាមួយនោះ នៅរាល់ថ្ងៃសីលឬបុណ្យទានក្នុងវត្ត ព្រះសង្ឃ គណៈកម្មការវត្ត តែងផ្សព្វផ្សាយដល់ពុទ្ធបរិស័ទលើភូមិសាស្រ្តឃុំកេថាញ់អនុវត្តត្រូវតាមសេចក្ដីកំណត់របស់ច្បាប់; ខ្នះខ្នែងចូលរួមបង្ការ បង្រ្កាបបទស្មើស និងច្រានថយបាបគ្រោះសង្គម ដើម្បីរួមចំណែកថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្ត។ លោកថាច់សេន អាយុ ៨១ ឆ្នាំ នៅភូមិដើមជ្រៃ ឱ្យដឹង៖ “រដ្ឋបានចាប់អារម្មណ៍យ៉ាងខ្លាំងដល់ជនរួមជាតិខ្មែរ មិនត្រឹមតែឧបត្ថម្ភគ្រួសារក្រីក្រអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ នៅថែមទាំងជួយឧបត្ថម្ភជួសជុលព្រះវិហារវត្តដែលមានសគុណទៀតផង។ អាស្រ័យហេតុនោះ ព្រះវិហារវត្តមានភាពល្អស្អាតនិងមានក្រុមការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងថ្ងៃបុណ្យទាន ម្ល៉ោះហើយមាមីងខ្មែរកាន់តែស្ងប់ចិត្តខណៈពេលមកកាន់វត្ត”។
អ្នកស្រីក្វាច់ធីធ្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំកេថាញ់ ឱ្យដឹង៖ “មិនត្រឹមតែមាមីងខ្មែរប៉ុណ្ណោះទេ ចំពោះរដ្ឋអំណាចភូមិភាគ ក៏មានមោទនភាពចំពោះការរួមចំណែករបស់វត្តពោធិផ្ដោក ក្នុងការកសាងនិងការពារមាតុភូមិផងដែរ”៕
យ្វីអាញ់ - ថាច់ធី