ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/06/2020 - 14:14

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​២​០២​១​-២​០៣​០ មាន​ភាព​ស៊ី​ជម្រៅ​

រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ឌោវ៉ាន់​ចៀង​ ទទួល​ការ​ប្រ​គល់​សិទ្ធិ​របស់​នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ថ្លែង​របាយ​ការណ៍​ដាក់​សំ​ណើ​គោ​លការណ៍​វិនិ​យោ​គកម្ម​ វិធី​ទិស​ដៅ​ជាតិ​។​

បញ្ជាក់​ពី​ភាព​ចាំ​បាច់​និង​ស្នើ​រដ្ឋ​សភា​ ដាក់​ចេញ​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ផ្តល់​សច្ចា​នុមតិ​ លើ​គោ​លការ​ណ៍​វិនិ​យោ​គកម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​២០២១​-២០៣០ (ហៅ​កាត់​ថា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​)    ។ល។​ ជាបញ្ហា​ត្រូវ​បាន​លើ​ក​ឡើង​ក្នុង​សម័យ​ប្រ​ជុំ​នៅ​ថ្ងៃ​ទី២​៨​ ខែ​ឧសភា​ នា​សម័យ​ប្រ​ជុំ​លើ​ក​ទី៩​ រដ្ឋ​សភា​នីតិ​កាល​ទី១​៤​។​

ទទួល​ការ​ប្រ​គល់​សិទ្ធិ​របស់​នា​យក​រ​ដ្ឋមន្រ្តី​នៃ​ រដ្ឋា​ភិបាល​ របាយ​ការ​ណ៍​ស្ដី​ពី​ការ​ដាក់​សំ​ណើ​គោ​លការ​ណ៍​វិនិ​យោ​គកម្ម​វិធី​ទិស​ដៅ​ជាតិ​ រដ្ឋមន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោ វ៉ាន់ចៀង​ មាន​ប្រ​សាសន៍​៖ ការ​សម្រេច​ចិត្ត​វិនិ​យោ​គ កម្ម​វិធី​ទិស​ដៅ​ជាតិ​ គឺជា​ការ​ចាំ​បាច់​ណា​ស់​ ដោយមូល​ហេតុ​ថា​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​តែង​បាន​បក្ស​ រដ្ឋ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ ពិសេស​ក្នុង​ការ​វិនិ​យោ​គ​សម្រេច​បាន​សមិទ្ធផល​ដ៏​ធំ​ធេង​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ត្រូវបាន​កែ​លម្អ​ច្បាស់​លាស់​ ប៉ុន្តែ​បច្ចុប្បន្ន​ នៅ​តែជាតំ​បន់​លំ​បាក​បំផុត​ គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​នៅ​មាន​កម្រិត​ទាប​ សេដ្ឋ​កិច្ច​-សង្គម​អភិវឌ្ឍន៍យឺត​ ការ​កៀក​ជិត​សេវា​កម្ម​សង្គម​ជាមូល​ដ្ឋាន​ ក៏​នៅ​ទាបអត្រា​គ្រួ​សារ​ក្រី​ក្រខ្ពស់​។​ ជាមូល​ហេតុ​មួយ​ក្នុង​ចំ​ណោម​មូល​ហេតុ​ជាច្រើន​ដែល​នាំឱ្យ​កើត​មាន​ស្ថាន​ភាព​ដូច​ពោល​ខាង​លើ​ គឺតំ​បន់​ជនរួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ផ្តើម​ពី​ចំ​ណុច​ទាប​ ភូមិ​សាស្រ្ត​ដាច់​ដោយ​ឡែក​ អា​កាស​ធាតុ​មិន​អំ​ ណោយផល​ គោ​លនយោ​បាយ​មួយ​ចំ​នួន​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​។​ កម្ម​វិធី​ទិស​ដៅ​ជាតិ​សំ​ដៅ​កាត់​បន្ថយ​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​ងារ​ជន​ជាតិ​ និង​ការ​អនុវត្ត​គោ​លនយោ​បាយ​ជន​ជាតិ​ គឺជា​ដំ​ណោះ​ស្រាយ​មួយ​ដ៏​សំ​ខាន់​បំ​ផុត​ ដើម្បី​សម្រេច​បាន​នូវ​ ទិស​ដៅ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨​៨​/២​០១​៩​ /QH១​៤​ របស់​រដ្ឋ​សភា​ ផ្តល់​សច្ចា​នុម័តិ​លើ​គម្រោង​ ចម្រុះ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២​០២​១​-២​០៣​០។​

ចំ​ពោះ​ដំ​ណោះ​ស្រាយ​អនុវត្ត​កម្ម​វិធី​ តាម​ប្រ​សាសន៍​លោក​រ​ដ្ឋមន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោវ៉ាន់​ចៀង​ ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ នោះ​គឺបែង​កំ​ណត់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ តាម​កម្រិត​នៃ​ការ​អភិវឌ្ឍ​ ដើម្បី​ប្រ​មូល​ផ្តុំ​វិនិ​យោ​គនៅ​ចំ​ណុច​សំ​ខាន់​ៗ​ដល់​ភូមិ​សាស្រ្ត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ ក្រុម​ជន​ជាតិ​ដែល​មាន​ជីវ​ភាព​លំ​បាក​ពិសេស​ដោយ​ឡែក​។​ អនុវត្ត​យន្ត​ការ​ពិសេស​ដោយ​ឡែក​មួយ​ចំ​នួន​ ដើម្បី​ អនុវត្ត​គម្រោង​នា​នា​របស់​កម្ម​វិធី​។​ ធ្វើ​ពិពិធ​កម្មប្រ​ភព​ទុន​ ក្នុង​នោះ​ទុន​រដ្ឋ​ជាសំ​ខាន់​ និង​មានអត្ថ​ន័យ​ក្នុង​ការ​សម្រេច​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បី​កៀរ​គរ​ទុន​ ODA និង​ជំ​រុញ​ការ​ទាក់​ទាញ​រាល់ប្រ​ភព​ទុន​ក្រៅ​ថវិកា​ លើ​ក​ទឹក​ចិត្ត​ចំ​ពោះ​ការ​ចូលរួម​ រួម​វិភាគ​ទាន​ពី​សំ​ណា​ក់​ប្រ​ជា​ជន​ដើម្បី​អនុវត្តនូវ​ទិស​ដៅ​នៃ​កម្ម​វិធី​តាម​គោ​លការ​ណ៍​ "រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​"។​ គួបផ្សំអនុវត្ត​សមភាព​យេនឌ័រ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​។​ បង្កើន​ការ​ ងារ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​នៅ​គ្រប់​លំ​ដាប់​ថ្នា​ក់​ កៀរ​គរ​ទូទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ចូល​រួម​តាម​ដាន​ ឃ្លាំមើល​ ធានា​អនុវត្ត​ជោគ​ជ័យ​នូវ​ទិស​ដៅ​នៃ​កម្ម​ វិធី​។​ល។​

ថ្លែង​របាយ​ការ​ណ៍​ពិនិត្យ​បញ្ជា​ក់​ និង​របាយ​ការ​ណ៍​ដាក់​សំ​ណើ​គោ​លការ​ណ៍​វិនិ​យោ​គកម្ម​វិធី​ ទិស​ដៅ​ជាតិ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ហា​ង៉ុក​ចៀង​ បញ្ជា​ក់​៖ "កម្ម​វិធី​ទិស​ដៅ​ ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​២​០២​១​-២០៣០ តែង​បាន​សមមិត្ត​ថ្នា​ក់​ដឹក​នាំបក្ស​ រដ្ឋ​សភា​ រដ្ឋាភិបាល​ ចាត់​ទុក​ជា​សេច​ក្តី​សម្រេច​មួយ​ប្រ​កប​ ដោយ​លក្ខណៈ​ប្រ​វត្តិ​សាស្រ្ត​និង​យក​ចិត្ត​ទុក​ដាក់​ ពិសេស​ ចង្អុល​ការ​ប្រ​កៀក​នឹង​ដំ​ណា​ក់​ការ​ដាក់​សំ​ណើ​ កសាង​អនុវត្ត​សម្រេច​រួច​រាល់​។​ នេះ​ជាកម្ម​វិធី​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ និង​សំ​ខាន់​ក្នុង​ការ​ងារ​ជន​ជាតិ​ គោ​លនយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​យើង​ ឆ្លើយ​តប​ទៅ​នឹង​ការ​ទន្ទឹម​រង់​ចាំ​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​ទូទាំង​ប្រទេ​ស ប្រ​មាណ​ជាង​១​៤​លាន​នា​ក់"។​

ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ សង្កេត​ឃើញ​ថា​ ឯក​សារ​របាយ​ការ​ណ៍​ដាក់​សំ​ណើ​វិនិ​យោ​គកម្ម​វិធី​ទិស​ដៅ​ជាតិ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ គ្រប់​លក្ខណៈ​សម្បត្តិ​ដើម្បី​លើ​ក​ជូន​រដ្ឋ​សភា​រំពឹង​ថា​ ទទួល​បាន​ការ​ផ្តល់​មតិ​របស់​សមាជិក​រ​ដ្ឋសភា​ ធ្វើ​ឱ្យ​សុក្រឹត​ លើ​ក​កម្ពស់​គុណ​ភាព​ ធានា​លក្ខណៈ​ជាក់​ស្តែង​នៃ​កម្ម​វិធី​ដើម្បី​អនុម័តិ​នៅក្នុង​សម័យ​ប្រ​ជុំ​នេះ​។​ "ស្នើ​រដ្ឋ​សភា​ដាក់​ចេញ​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ផ្តល់​សច្ចា​នុមតិ​គោ​លការ​ណ៍​ វិនិ​យោ​គកម្ម​វិធី​ទិស​ដៅ​ជាតិ​ ដើម្បី​អនុវត្ត​ចាប់​ពីឆ្នាំ​២​០២​១​។​ ផ្អែក​លើ​មូល​ដ្ឋាន​នៃ​សេច​ក្តី​សម្រេចចិត្ត​ ផ្តល់​សច្ចា​នុមតិ​គោ​លការ​ណ៍​វិនិ​យោ​គកម្ម​ វិធី​ទិស​ដៅ​ជាតិ​នៃ​រដ្ឋ​សភា​ រដ្ឋា​ភិបាល​ចង្អុល​ការ​កសាង​អនុវត្ត​ជាក់​ស្តែង​និង​រៀប​ចំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​តាម​ការ​កំ​ណត់​របស់​ច្បាប់​។​ រដ្ឋា​ភិបាល​ គួរ​ដាក់​ចេញ​ជាបន្ទាន់​នូវ​ភាគ​កម្រិត​នៃ​ការ​បែង​កំ​ណត់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច ​និង​តំបន់​ភ្នំ​ ដោយ​មាន​សេច​ក្តី​សម្រេច​ផ្តល់​សច្ចា​នុមតិ​ជាផ្លូវ​ការនៅ​តាម​ឃុំ​ ភូមិ​ឱ្យ​ច្បាស់​លាស់​ ដែល​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​វិនិ​យោ​គនៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​" -ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ហាង៉ុក​ចៀង​ បាន​សំ​ណូម​ពរ​ដូច្នេះ​៕​

យោ​ង៖ http://baodantoc.com.vn-មុនី​​ 

ចែករំលែកអត្ថបទ