08/06/2020 - 14:14

ផ្តុំ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​ជូន​ជន​រួម​ជាតិ​ខ្មែរ​

 ឃុំ​ហ្វាអឹង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​  ជាភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៦​៣​%។​   សេដ្ឋ​កិច្ច​របស់​ជន​រួម​ជាតិ​ភាគ​ច្រើន​គឺផ្អែក​លើ​ការ​ផលិតកសិកម្ម​។​ អា​ណត្តិ​កាល​២​០១​៥​-២​០២​០ បក្ខ​ភាគ​ឃុំ​ហ្វាអឹង តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​គោ​លនយោ​បាយ​ យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​បង្កើន​កម្រិត​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ ពិសេស ​គឺការ​នាំយក​វិទ្យា​សាស្រ្ត​បច្ចេក​ទេ​សមក​ អនុវត្ត​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​ វិនិ​យោ​គ ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​ល។​

អ្នក​មីង​ថាច់​ធីសាញ់ ជាមួយ​នឹង​ទម្រង់​ចង​សម្ព័ន្ធ​ដាំ​ហ្គឹកនៅ​ចម្ការ​ដី​ផ្នោ​រ រក​បានចំ​ណូល​ប្រ​មាណ​ពី​៦​០-៧​០លាន​ដុង​/ហិកតា​/ឆ្នាំ​។​

អាណត្តិកាល​២​០១​៥​-២​០២​០ សរុប​ប្រ​ភព​ទុន​កៀរ​គរ​វិនិយោ​គទូទាំង​សង្គម​នៅ​ហ្វាអឹង សម្រេច​ជាង​៨​១​១​,៩​២​ ពាន់​លាន​ដុង​ ក្នុង​នោះ​ កៀរ​គរ​ប្រ​ភព​ទុន​កសាង​ជន​បទ​ថ្មី​សម្រេច​ជាង​៩​៤​,៥​ពាន់​លាន​ដុង​។​ ឃុំ​វិនិ​យោ​គទុន​កសាង​ផ្លូវ​ដាន​បាន​២​១​ ខ្សែ​ ផ្លូវ​កៅ​ស៊ូ​បាន​២​ខ្សែ​  ស្ពាន​ជន​បទ​ អគារ​ប្រ​ជុំ​សហគមន៍ ​អគារ​វប្បធម៌​អន្តរភូមិ​។​ល។​ ជាមួយ​នឹង​ថវិកា​ជាង​១​៦​,១​ពាន់​លាន​ដុង​។​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ប៉ាន់​ស្មាន​សម្រេច​៤​៩​,៥​លាន​ដុង​/ម្នា​ក់/ឆ្នាំ​ (ឆ្នាំ​២០២០)។​ អត្រា​គ្រួ​សារ​ក្រី​ក្រកាត់​បន្ថយ​នៅ​២​,៥​% (ឆ្នាំ​២០២០)  សម្រេច​២​៨​០% បើ​ប្រៀប​ជាមួយ​នឹង​សេច​ក្តី​សម្រេច​ចិត្ត​ គ្រួ​សារ​ប្រ​កៀក​ប​ន្ទាត់​ក្រនៅ​៥​,៦​៤​% (ឆ្នាំ​២​០២​០)។​ ក្រោយ​ពី​រយៈ​កាល​៥​ឆ្នាំ​ ភូមិ​ភាគ​បាន​សហកា​រចូល​រួម​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ប្រ​មាណ​២​.៤​៣​៥​នា​ក់។​ លោក​ង្វៀន​ថា​ញ់ខៀក លេខា​បក្ខ​ភាគ​ឃុំ​ហ្វាអឹង ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ខ​ភាគ​ឃុំ​ពង្រីក​ប្រសិទ្ធភាព​តួនា​ទីទូទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ កៀរ​គរ​ការ​ចូល​រួម​ពី​សំ​ណាក់​ប្រ​ជា​ជន​ គម្រោង​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ ដំ​ណាក់​កាល​២​០១​៥​-២​០២​០ សមស្រប​នឹង​ភាព​ជាក់​ស្តែង​នៃ​ភូមិ​ភាគ​ទៅ​តាម​លំ​ដាប់​ឆ្នាំ​នីមួយ​ៗ​គ្រប់​ដំ​ណាក់​កាល​។​ល។​ ពិសេស​ ភូមិ​ភាគ​កំ​ណត់​ច្បាស់​ចំ​ណុច​សំ​ខាន់​ក្នុង​កិច្ច​ចង្អុល​ការ​អនុវត្ត​ ក៏​ដូចជាអនុវត្ត​ព្រម​ៗ​គ្នា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​ការ​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ ដូច​៖ បុល​ទុន​អនុគ្រោះ​ ឧបត្ថម្ភ​សង់​ផ្ទះ​ ជំ​នួយ​ទុន​ផលិតកម្ម​ ដាំ​ដុះ​ ចិញ្ចឹម​សត្វ​។​ល។​ ឆ្នាំ​២​០១​៩​ ឃុំ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទទួល​ស្គាល់​ជាឃុំ​សម្រេច​បទ​ដ្ឋាន​វប្បធម៌​-ជន​បទ​ថ្មី​។​

កត់​សម្គាល់​ពី​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ក្នុង​ការ​ផលិត ក្រោយ​ពី​មួយ​អា​ណត្តិ​កាល​មហា​សន្និ​បាត​ (២​០១​៥​- ២​០២​០) ឃើញ​ថា​រូប​ភាព​ មណ្ឌល​សេវា​កម្ម​-ពាណិជ្ជកម្ម​ក៏​បាន​លេច​ឡើង​ និង​មាន​ភាព​រីកចម្រើន​ជាហូរ​ហែ ទម្រង់​ផលិតកសិកម្ម​ក៏​បាន​ចង​សម្ព័ន្ធ​តាម​ទិស​ដៅ​ធានា​ទិញ​ផលិផល​ ផលិតប្រ​មូល​ផ្តុំ​ ។​ល។​ រួម​ចំ​ណែ​ក​នាំមកប្រ​សិទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​ បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​។​ អ្នក​មីងថាច់​ធីសាញ់ នៅ​ភូមិ​ត្បូង​ព្រែក​ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “អាស្រ័យ​មាន​សហករ​ណ៍វៀត​ថាញ់ ម៉្លោះ​ហើយ​ប្រ​ជា​ជន​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​និង​ទាញ​យក​ផល​មាន​ប្រ​សិទ្ធភាព​ចម្ការ​ដី​ខ្សាច់​ បាន​រដ្ឋ​ជួយ​ឧបត្ថម្ភ​គ្រួ​សារ​ដាំ​ដើម​ហ្គឹក។​ ជាមួយ​នឹង​ផ្ទៃ​ដី​ប្រ​មាណ​០,៣​ ហិកតា​ ប្រ​មូល​ផល​មួយ​ខែ​ៗ​ប្រ​មាណ​ពី​៤​៥​០-៥​០០គីឡូ​ក្រាម​ លក់​តម្លៃ​៨.០០០ដុង​/គីឡូ​ក្រាម​។​ ឥឡូ​វមាមីង​ខ្មែរ​ចាត់​ទុក​ជា​ដំ​ណាំ​បំ​បាត់​ភាព​ក្រី​ក្រ  ឆ្លង​តាម​រយៈ​គម្រោង​ស៊ាំនឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ខេត្ត​ ក្នុង​នោះ​មាន​ខេត្ត​ត្រាវិញ​”៕​

សឺនម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ