នៅទីស្នាក់ការគណៈកម្មាធិការជនជាតិ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ហ្វាងធីហាញ់ បានទទួលជួប និងធ្វើការជាមួយ លោកស្រី Keiko Ionue - អ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សនៃធនាគារពិភពលោក (WB) ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះតំបន់ជនរួមជាតិភាគតិចនៅវៀតណាម។
អ្នកតំណាងគណៈកម្មាធិការជនជាតិ ថតរូបអនុស្សាវរីយ៍ជាមួយនឹងអ្នកតំណាងក្នុងឱកាសទទួលជួបធ្វើការ។
ក្នុងកិច្ចប្រជុំ លោកស្រី Keiko Ionue - អ្នកគ្រប់គ្រងកម្មវិធីអភិវឌ្ឍធនធានមនុស្សនៃអង្គការ (WB) បានអបអរសាទរវៀតណាម មានវិធានការបង្រ្កាបរោគរាតត្បាតបានល្អ។ វៀតណាម "តម្រូវចំទិសដៅ" ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ អត្រាករណីអ្នកជំងឺបានព្យាបាលជាសះស្បើយឆាប់រហ័ស បច្ចុប្បន្ននៅតែ ៣៩ ករណីបុ៉ណ្ណោះ។
លោកស្រី Keiko Ionue បានបញ្ជាក់អំពីទស្សនៈសង្គម ជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាជន មានអង្គភាពមួយចំនួនបានវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅវៀតណាម ដូច៖ វាយតម្លៃពីការជះឥទ្ធិពលវិធានការរក្សាគម្លាតសង្គម នៅវិញភុក ហាណូយ និងក្រុងហូជីមិញរបស់អង្គការ Unicef…។
ថ្វីបើដូច្នោះក៏ដោយ ការពិនិត្យវាយតម្លៃនេះពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ព្រោះហេតុនេះ អង្គការ (WB) នឹងជួយជ្រោមជ្រែងដល់គណៈកម្មាធិការជនជាតិ ធ្វើការវាយតម្លៃឱ្យបានឆាប់រហ័សពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីអភិវឌ្ឍន៍ទិសដៅជាតិ នឹងត្រូវបានផ្សព្វផ្សាយអនុវត្តចាប់ពីឆ្នាំ ២០២១។
តំណាងអង្គការ (WB) ស្នើសុំធ្វើការសិក្សាស្រាវជ្រាវ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំទាំង២ដំណាក់កាល។ ដំណាក់កាលទី១ ការផ្ដល់ព័ត៌មានមានភាពផ្ទួនខ្ពស់ពីផលប៉ះពាល់នៃជំងឺ ដែលអាចបណ្ដាលមកពីទិន្នន័យជាសាធារណៈដែលមានស្រាប។ ដំណាក់កាលទី២ អាចនឹងប្រើប្រាស់ដោយការទទួលយកទាំង២ដំណាក់កាល ដើម្បីប្រមែប្រមូលទិន្នន័យថ្មី។ គ្រោងពេលវេលាធ្វើការពិនិត្យ អនុវត្តសម្រេចនិងពិនិត្យសំនួរមុនថ្ងៃ១៤ ខែឧសភា ជ្រើសរើសអង្គភាពពិនិត្យវិភាគ ទិន្នន័យនិងលទ្ធផលក្នុងអំឡុងមួយសប្តាហ៍ បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវរួចរាល់នៅថ្ងៃទី២១ ខែឧសភា គ្រោងនឹងផ្សព្វផ្សាយអនុវត្តជាក់ស្ដែងលើភូមិសាស្រ្តនៅចុងខែឧសភានេះ។
នៅក្នុងកិច្ចប្រជុំ អ្នកតំណាងបានលើកយោបល់ជាច្រើន ដើម្បីស្វែងរកដំណោះស្រាយវាយតម្លៃយ៉ាងរហ័សបំផុត អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះតំបន់ជនរួមជាតិភាគតិច ក៏ដូចជាសន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្ស ដូច៖ អាហារូបត្ថម្ភវប្បធម៌សង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។
ថ្លែងយោបល់នៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ហ្វាងធីហាញ់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ (WB) បានព្រួតដៃជាមួយនឹងគណៈកម្មាធិការជនជាតិ ធ្វើការវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ គណៈកម្មាធិការជនជាតិ វាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវរបស់អង្គការ (WB) ពីផលប៉ះពាល់នៃជំងឺរាតត្បាត ប៉ុន្តែគប្បីវាយតម្លៃដិតដល់ពីផលប៉ះពាល់ចំពោះជនរួមជាតិភាគតិច ដើម្បីឱ្យច្បាស់លាស់នឹងភាពជាក់ស្តែង៕
យោង http://baodantoc.vn-មុនី